វិស័យសេដ្ឋកិច្ច

វិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន ហាក់គ្មានប្រសិទ្ធភាព ខណៈប្រាក់ចំណូលលក់ដីធ្លីរបស់បណ្ដារដ្ឋបាលមូលដ្ឋានធ្លាក់ចុះខ្លាំង


ប្រាក់ចំណូលពីការលក់ដីធ្លីរបស់បណ្ដារដ្ឋបាលមូលដ្ឋានទូទាំងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅជាង៥៥% គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ បើធៀបនឹងប្រាក់ចំណូលខ្ពស់បំផុតក្នុងឆ្នាំ២០២១ ដែលធ្វើឱ្យវិបត្តិហិរញ្ញវត្ថុនៃរដ្ឋបាលមូលដ្ឋានទាំងនោះកាន់តែធ្ងន់ធ្ងរឡើង និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យសេដ្ឋកិច្ច
ដោយ

ការលក់សិទ្ធិប្រើប្រាស់ ឬការជួលដីធ្លីរបស់រដ្ឋ គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់បណ្ដារដ្ឋបាលមូលដ្ឋាននៅទូទាំងប្រទេសចិន។ យោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិន បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ការលក់ដីធ្លីរបស់បណ្ដារដ្ឋបាលមូលដ្ឋានមានទំហំសរុប៣៧២ពាន់លានដុល្លារអាម៉េរិក ដោយធ្លាក់ចុះ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយនេះគឺជាការធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា។  

តម្រូវការដីធ្លីបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលការបន្តដាំក្បាលចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិននេះ បានធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ស្ទាក់ស្ទើរក្នុងការចាប់ផ្តើមគម្រោងថ្មីៗ។ យោងតាមការិយាល័យជាតិ ស្ថិតិចិន ការលក់លំនៅឋានថ្មីៗបានធ្លាក់ចុះ១៨% គិតពីខែមករា ដល់ខែតុលា។

ប្រាក់ចំណូលពីការលក់ដីធ្លីរបស់បណ្ដារដ្ឋបាលមូលដ្ឋានដែលមានសារសំខាន់ខ្លាំងសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច ក៏បានធ្លាក់ចុះខ្លាំងដែរនៅពេលនេះ។ ហើយដើម្បីទប់បញ្ហានេះ ប្រទេសចិន គ្រោងដំឡើងកម្រិតកំណត់នៃការបោះផ្សាយមូលបត្របំណុលចំនួន៨៣០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៣ឆ្នាំ ហើយគ្រោងលៃទុកថវិកា៥៥៣ពាន់លានដុល្លារអាម៉េរិកផ្សេងទៀត ដើម្បីទូទាត់បំណុលលាក់កំបាំង។ បច្ចុប្បន្នមូលបត្របំណុលទាំងនេះ ក៏ត្រូវបានប្រើប្រាស់ ដើម្បីជួយដល់ការទិញដីធ្លី និងលំនៅឋានដែលសាងសង់រួចផងដែរ។

ទោះជាយ៉ាងណា ការដំឡើងកម្រិតកំណត់នៃការបោះផ្សាយមូលបត្របំណុលនេះ គឺជាការបង្កើនបំណុលរបស់បណ្ដារដ្ឋបាលមូលដ្ឋាន ដែលបង្កឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពក្នុងការសងត្រលប់ដោយសារតែប្រាក់ចំណូលធ្លាក់ចុះ។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន តម្រូវឱ្យកែសម្រួលសារពើពន្ធ ប្រសិនបើការប្រាក់ដែលបណ្ដារដ្ឋបាលមូលដ្ឋានត្រូវបង់ ឬទូទាត់មានទំហំលើសពី១០% នៃការចំណាយ។ ទន្ទឹមនឹងនេះ ការបញ្ចុះពន្ធសម្រាប់ការទិញលំនៅឋានដែលចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ឆ្នាំនេះតទៅ គឺមានគោលបំណងជំរុញការលក់។ ទោះជាយ៉ាងណា វិធានការបែបនេះអាចធ្វើឱ្យប្រាក់ចំណូលពន្ធរបស់បណ្ដារដ្ឋបាលមូលដ្ឋានធ្លាក់ចុះ ដែលនឹងធ្វើឱ្យរដ្ឋបាលមូលដ្ឋានទាំងនោះជួបបញ្ហាហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន៊ថុល ថា រោងចក្ររបស់ក្រុមហ៊ុន BYD ដែលគ្រោងបើកនៅកម្ពុជា អាចដំឡើងរថយន្តលើសពី១ម៉ឺនគ្រឿងក្នុង១ឆ្នាំ

រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនយក្សចិន BYD ដែលគ្រោងបើកដំណើរការនៅប្រទេសកម្ពុជា មានសមត្ថភាពដំឡើងរថយន្តបានមិនក្រោម១ម៉ឺនគ្រឿ…

គោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យប្រទេសថៃ ជួបគ្រោះធំផង និងលាភធំផងនៅឆ្នាំ២០២៥

គោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានធ្វើឱ្យប្រទេសជាច្រើនក្នុងពិភពលោកប្រុងជើងការខ្ពស់សម្រាប់ហានិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ