អត្ថបទក្រុមហ៊ុន

Grabបង្កើតមូលនិធិទឹកប្រាក់២៥០០០ដុល្លារដើម្បីឆ្លើយតប «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»


Grab (ហ្គ្រេប) ដែលជាកម្មវិធីកក់អ្នកដំណើរតាម ទូរស័ព្ទឈានមុខគេនៅអាស៊ីអាគ្នេយ៏បានណែនាំវិធានការសុវត្ថិភាពថ្មីមួយ ដើម្បីធានាឲ្យបានថាដៃគូបើកបរ និងអ្នកដំណើររបស់ខ្លួនមានសុវត្ថិភាព អំឡុងពេលនៃការឆ្លងចូលទៅក្នុងសហគមន៍នៃជំងឺកូវីដ ១៩ នាពេលថ្មីៗ នេះ នៅរាជធានីភ្នំពេញ ដែលបង្កឲ្យមាន «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ»។
Grabបង្កើតមូលនិធិទឹកប្រាក់២៥០០០ដុល្លារដើម្បីឆ្លើយតប «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»
ដោយ

ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មានករណីឆ្លងថ្មីចំនួនជាង ១០០ ករណីត្រូវបានរកឃើញ និង​ទីតាំងជាច្រើនត្រូវបាន ចាត់ទុកថាជាកន្លែងមានហានិភ័យខ្ពស់​រួមមានអាគារស្នាក់នៅ ខ្លឹបកំសាន្តរាត្រ្តី ​និងទីតាំងមួយចំនួនផ្សេង ទៀតនៅក្នុងរាជធានីភ្នំពេញ។

ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ថ្មីៗនេះ​  ក្រុមហ៊ុន Grab បានបង្កើតមូលនិធិ GrabProtect Partner  ដែលមានទឹកប្រាក់ចំនួន ២ម៉ឺន ៥ពាន់ ដុល្លារ ដើម្បីលើកទឺកចិត្តដៃគូបើកបររបស់Grab ក្នុងការស្វែងរក ការធ្វើ តេស្ដ​ ស្របតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលដោយមិនចាំបាច់បារម្ភអំពីការបាត់បង់ ប្រាក់ ចំណូល។​

ក្នុងករណីដៃគូបើកបរដែលធ្វើតេស្ដរកឃើញថាមានផ្ទុក វិជ្ជមានជំងឺកូវីដ ១៩ ក្រុមហ៊ុន Grab និង​ចូលរួមផ្តល់ជូន ជាកញ្ចាប់ថវិការហូតដល់ទៅ ១៥០ ដុល្លារ ​ដើម្បីរក្សាប្រាក់ចំណូលរបស់ពួកគេ អំឡុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យឬ ធ្វើច​ត្តា​ឡី​ស័ក ក៏ដូចជាជួយពួកគេផ្គត់ផ្គង់ប្រាក់ចំណូលដល់ក្រុមគ្រួសារផងដែរ។

ដើម្បីពង្រឹងវិធានការការពារបន្ថែមទៀតសម្រាប់ដៃគូបើកបរ ក្រុមហ៊ុន Grab បានឲ្យដឹងថាខ្លួន បានធ្វើការ សហការណ៍យ៉ាងឆាប់រហ័សជាមួយស្ថានីយ៍ប្រេងឥន្ធនៈក្នុងស្រុកមួយ ដើម្បីធ្វើការចែកជូនសម្ភារៈ កញ្ចាប់អនាម័យ​ជាង​ ១៥ ទីតាំងនៅក្នុងរាជធានីភ្នំពេញ​ មានដូចជាម៉ាស់ និងទឹកអាកុលជាដើម។

កញ្ចប់ការពារអនាម័យទាំងនេះនឹងត្រូវចែកចាយដល់ដៃគូបើកបររបស់ Grab ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី ២២ រហូតដល់ ថ្ងៃទី២៦ ខែកុម្ភៈ ហើយបន្ទប់ពីនេះនឹងអាចស្វែងរកបាននៅការិយាល័យរបស់ក្រុមហ៊ុន Grab ។

លោក Hashim Alkaff​ នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «នៅក្នុងពេលវេលាដ៏លំបាកនេះ ដោយសារការរក្សាគម្លាតសង្គម និងការធ្លាក់ចុះនៃវត្តមានរបស់ភ្ញៀរទេសចរណ៍ បានប៉ះពាល់ដល់កំរឹតជីវភាពយ៉ាងខ្លាំងទៅលើដៃគូអ្នកបើកបររបស់ Grab នេះគឺជាពេលវាលាដ៏សំខាន់ជាងពេល ណាទាំងអស់ ដើម្បីបង្ហាញការគាំទ្រដល់ពួកគេ ដែលពួកគេសាកសមនឹងទទួលបាន ក្នុងនាមជាអ្នកជួរមុខ»។​​

លោកបានបន្ថែមទៀតថា ៖ «​យើងបានធ្វើការលើកទឹកចិត្តដល់​ដៃគូអ្នកបើកបររបស់ Grab ក្នុងការចូលរួមធ្វើតេស្ត​ស្វែងរកវីរុស កូវីដ ១៩  ក៏ដូចជាការរៀបចំកញ្ចាប់ថវិការួចជាស្រេច សំរាប់ជួយគាំទ្រដល់ដៃគូអ្នកបើក ប្រសិនបើពួកគេត្រូវបានរកឃើញថាមានផ្ទុក វជ្ជមាន កូវី ១៩ ដែលតម្រូវអោយសម្រាក់ព្យាបាល »។

កាលពីឆ្នាំមុន ក្រុមហ៊ុន​ Grab កម្ពុជាបានដាក់ដំណើរការយុទ្ធនាការ GrabProtect ដែលជាគោលការណ៍ ពង្រឹងសុវត្ថិភាព និងអនាម័យ ក្នុងគោលដៅកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងកម្មវិធី កក់ដំណើររបស់ខ្លួន។

ជាមួយនិងកម្មវិធី GrabProtect ដៃគូអ្នកបើកបរតម្រូវឲ្យធ្វើការបញ្ចាក់សុខភាពថាមិនមានរោគសញ្ញាកូវីដ ១៩ ណាមួយ App ដើម្បីអនុវត្តអោយបាននូវវិធានការសុវត្ថិភាព និង   អនាម័យ ក៏ដូចជាបញ្ចាក់ថាពួកគេ មិនបានមានទំនាក់ទំនងណាមួយជាមួយអ្នកជំងឺកូវីដ ១៩ ក្នុងអំឡុងពេល ១៤ ថ្ងៃ មុនពេលពួកគេចាប់ផ្ដើម ប្រើប្រាស់កម្មវិធី Grab Driver App ដើម្បីកក់អ្នកដំណើររបស់ខ្លួនប្រចាំថ្ងៃ។

ក្រុមហ៊ុន Grab ក៏ធ្វើផ្តល់នូវការប្រើប្រាស់មធ្យោបាយទូទាត់សាច់ប្រាក់អេឡិចត្រូនិច ដើម្បីចូលរួមកាត់ បន្ថយការប៉ះពាល់ផ្ទាល់រវាងដៃគូអ្នកបើកបរ និង​ អ្នកដំណើរ ក្នុងគោលបំនងរក្សាកំលាតសុវត្ថិភាពផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃនិងវៀតណាមទទួលបានវ៉ាក់សាំងលើកដំបូងនៅក្នុងថ្ងៃតែមួយ

ព័ត៌មាន
បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នៅទីបំផុត នៅថ្ងៃទី ២៤ កុម្ភៈ ប្រទេសវៀតណាម និងថៃ ទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងរបស់ខ្លួនហើយ ដ…

វីងត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ២០២០

ព័ត៌មាន
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ