កម្ពុជា

ប្រាក់ចំណេញសុទ្ធកំពង់ផែស្វយ័តក្រុងព្រះសីហនុហក់ឡើងដល់ជាង ២០០% នៅត្រីមាសទី២ឆ្នាំនេះ


ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានហក់ឡើងយ៉ាងគំហុកនៅត្រីមាសទី២ ឆ្នាំ២០២២នេះជាមួយនឹងកំណើនដល់ទៅ៣ខ្ទង់ឯណោះ ពោលគឺមានដល់ទៅជិត៤៥ពាន់លានរៀល ឬស្មើនឹងប្រហែល១០លានដុល្លារអាមេរិក កើនដល់ទៅជិត២២០%ឯណោះ បើធៀបនឹងត្រីមាសទី២ កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ប្រាក់ចំណេញសុទ្ធកំពង់ផែស្វយ័តក្រុងព្រះសីហនុហក់ឡើងដល់ជាង ២០០%
ដោយ

តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យ​កំពង់ផែដ៏ធំបំផុតរបស់​កម្ពុជាមួយនេះ សម្រេចបានកំណើនប្រាក់ចំណេញខ្ពស់យ៉ាងដូច្នេះ? ហើយចរន្ដនៃការដឹកជញ្ជូន​តាមកំពង់ផែ​មានការធូរស្រាល ឬមមាញឹកយ៉ាងណាខ្លះ?

កំពង់ផែ​ស្វយ័តព្រះសីហនុ​នៅត្រីមាសទី២ ឆ្នាំនេះ សម្រេចបាន​ប្រាក់ចំណូលជាង​២០លានដុល្លារ កើនឡើងជាង៦% បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ខណៈប្រាក់ចំណេញ​វិញបានហក់ឡើងដល់ដល់ទៅប្រមាណ​១០លានដុល្លារ កើនជិត​២២០%ឯណោះ។

បើតាមការគូសបញ្ចាក់ពីកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ការកើនឡើងនៃចំណូលនេះដែរ គឺដោយសារតែបរិមាណទំនិញ និងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការកើនឡើង។ ប៉ុន្ដែ ការចំណាយ​លើប្រតិបត្តិការ​មានការកើនបានធ្វើឲ្យ​ប្រាក់ចំណេញ​ប្រតិបត្តិការ​មានការថយចុះ។ ដោយឡែក ប្រាក់ចំណេញសុទ្ធមានការហក់កើនឡើងខ្ពស់នេះ ក៏ដោយសារតែ​មានការចំណេញពីអត្រាប្ដូរប្រាក់យ៉េន មានការកើនឡើង បើធៀបនឹង​ត្រីមាសទី២ កាលពីឆ្នាំ២០២១។

ពាក់ព័ន្ធនឹង​ការដឹកជញ្ជូនទំនិញតាមកំពង់ផែសមុទ្រវិញ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបាន​គូសបញ្ជាក់ថា តម្លៃដឹកជញ្ជូនទំនិញតាមកប៉ាល់នាពេលបច្ចុប្បន្ន គឺមិនមានការធ្លាក់ថ្លៃ និងមិនមាន​ការកកស្ទះទំនិញ ឬ ទូកុងតឺន័រដូចពីមុននោះទេ ពោលគឺតម្លៃមានការធ្លាក់ចុះប្រមាណ ២ដងឯណោះ ដោយពីមុនតម្លៃដឹកជញ្ជូនក្នុងមួយទូកុងតឺន័រ មានតម្លៃប្រមាណជិត ២ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្ន តម្លៃដឹកជញ្ជូនចុះមកសល់ត្រឹមតែប្រមាណ ៨ពាន់ ទៅ ៩ពាន់ដុល្លារប៉ុណ្ណោះក្នុងមួយទូកុងតឺន័រ។

លោក ជា ចាន់ដារ៉ា បានបញ្ជាក់បន្ថែមថា កាលពីមុនដោយសារបញ្ហាកូវីដ១៩ បានធ្វើឲ្យទំនិញមានការកកស្ទះក្នុងការនាំចេញ ប៉ុន្តែចាប់តាំងពីស្ថានភាពកូវីដ១៩​ នៅកម្ពុជាមានការថមថយមក និងនៅតាមបណ្តាប្រទេសមួយចំនួន​បានបើកដំណើរការប្រទេសរបស់ខ្លួនឡើងវិញនោះ បានធ្វើឲ្យការនាំចេញនំនិញកម្ពុជាចាប់​ផ្តើមសម្រុកនាំចេញច្រើនគួរឲ្យកត់សម្គាល់។

សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ចំនួនប្រមាណ ៦លាន៩សែនតោន កើនឡើង ប្រមាណ៦% នៅក្នុងឆ្នាំ២០២១ និងសម្រេចបានចំណូលសរុបចំនួនប្រមាណ ៣៧៣ពាន់លានរៀល ឬ្មើនឹងប្រហែល​៩០លានដុល្លារ កើនឡើងជាង១៧% បើធៀបនឹងការអនុវត្តក្នុងឆ្នាំ២០២០។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន៕




អត្ថបទបន្ទាប់


អាជីវកម្មជប៉ុនជាង៦០០ កំពុងប្រើប្រាស់យ៉ាងសកម្មនូវសេវាទូទាត់របស់ធនាគារអេស៊ីលីដា

ថ្នាក់ដឹកនាំធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា បច្ចុប្បន្នធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះមានអតិថិជនជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលក…

ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ប្រកាសភាពជាដៃគូលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ

ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ