កម្រិតបំណុលសាធារណៈរបស់កម្ពុជា

តើកម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្នមានខ្ពស់ ឬទាបជាងប្រទេសណាខ្លះក្នុងតំបន់អាស៊ាន?


មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ននេះ គឺមានកម្រិតទាបនៅឡើយធៀបនឹងប្រទេសក្នុងតំបន់ ជាក់ស្តែង កម្ពុជាមានកម្រិតបំណុលសាធារណៈទាបជាងគេបំផុតបើធៀបនឹងប្រទេសសមាជិកអាស៊ានផ្សេងទៀត បន្ទាប់ពីប្រទេសប៊្រុយណេ ដែលកម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួនប្រមាណ១០ពាន់លានដុល្លារអាមេរិក ដែលស្នើនឹងប្រមាណ ៣៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាប៉ុណ្ណោះ ដែលវាជាកម្រិតទាបជាងពិដានកំណត់ ដោយស្ថាប័នអន្តរជាតិធំៗទៅទៀត។
តើកម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្នមានខ្ពស់ ឬទាបជាងប្រទេសណាខ្លះក្នុងតំបន់អាស៊ាន?
ដោយ

ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្រិតបំណុលសារធារណៈរបស់កម្ពុជា គឺស្ថិតនៅកម្រិតទាបជាងគេនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសប៊្រុយណេ។ ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈប្រហែល១០ពាន់លានដុល្លារអាមេរិក ដែលបំណុលសាធារណៈនេះ មានកម្រិតទាបត្រឹមតែប្រមាណ ៣៤% នៃផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជា។ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា បំណុលសាធារណៈសរុប សម្រាប់ពលរដ្ឋម្នាក់ៗក៏ទាបផងដែរ ដោយកម្រិតបំណុលនេះ បើធៀបនឹងចំនួនប្រជាជនសរុបរបស់កម្ពុជា ពលរដ្ឋកម្ពុជាមានបំណុលត្រឹមតែប្រមាណ ៦០០ ដុល្លារក្នុងមួយនាក់តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់អាមេរិកវិញ បំណុលសារធារណៈអាមេរិកមានដល់ជាង១២០% នៃផលិតផលក្នុងស្រុកសរុប GDP ហើយប្រជាជនម្នាក់ៗនៅអាមេរិកមានបំណុលប្រមាណដល់ជិត ១០ម៉ឺនដុល្លារក្នុងម្នាក់។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង « ហានិភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់សុទ្ធតែស្ថិតក្រោមអនុបាតគោល។

ជុំវិញបំណុលសាធារណៈរបស់កម្ពុជានេះដែរ ត្រូវបានបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា គូសបញ្ជាក់ថា ការខ្ចីបំណុលរបស់រាជរដ្ឋាភិបាលនេះ គឺឆ្លើយតបទៅតាមតម្រូវការរបស់កម្ពុជា ដើម្បីយកទៅប្រើប្រាស់ទៅលើវិស័យអាទិភាពសំខាន់ៗ ក្នុងគោលដៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីទាក់ទាញវិនិយោគិនបរទេស ឱ្យមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែមានកំណើនថែមទៀត។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្រិតបំណុលកម្ពុជាបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៣៤% នៃ GDP ដូច្នេះ គឺវាស្ថិតនៅក្នុងកម្រិតមួយដែលមិនទាន់ឈានដល់ពិដានហានិភ័យនៃបំណុលនោះទេ បើវាស់តាមអនុបាទបំណុល-ផលិតផលក្នុងស្រុកសរុប។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វុស្សុត សម្រាប់ច្បាប់ថវិកាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ៩៦០០លានដុល្លារ ក្នុងនោះចំណូលត្រូវរកចំណូលឲ្យបាន ៧២០០លានដុល្លារ, ខ្ចីបំណុលសាធារណៈចំនួន ១៨០០លានដុល្លារ និងប្រើប្រាស់ប្រាក់សន្សំរបស់រដ្ឋចំនួន ៦០០លានដុល្លារ។

សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈក្រៅប្រទេសប្រហែល ១០ពាន់លានដុល្លារ ក្នុងនោះបំណុលជំពាក់ប្រទេសចិនគឺមានច្រើនជាងគេដល់ទៅ ៤០% នៃចំនួនបំណុលសាធារណៈសរុប៕




អត្ថបទបន្ទាប់


កម្ពុជាបារម្ភពីហានិភ័យកំណើនប្រាក់កម្ចីកំពុងប៉ោងឡើងក្នុងវិស័យឯកជន ស្របពេលអត្រាការប្រាក់ក៏កំពុងមានការកើនខ្ពស់

ព័ត៌មាន
កំណើនឥណទានក្នុងវិស័យឯកជននៅមួយរយៈចុងក្រោយនេះ បាន និងកំពុងបង្កជាក្តីបារម្ភដល់រាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឲ្យមានការដោះស្រាយពីគ្រប់ភាគីព…

តើសម្តេចតេជោហ៊ុន សែន បានប្រៀបធៀបអ្វីខ្លះ រវាងល្បឿនរីកចម្រើនរវាងសេដ្ឋកិច្ចកម្ពុជា និងសិង្ហុបុរី?

ព័ត៌មាន
សម្តេចតេជោ ហ៊ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៦ ខែមករា បានលើកឡើងពីការប្រៀបធៀបគ្នារវាងល្បឿនរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា និងសិង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ