វ៉ាក់សាំងកូវីដ-១៩

សិង្ហបុរី អនុម័តសម្រេចឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech


រដ្ឋាភិបាល​សិង្ហបុរី តាមរយៈ​អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) បានសម្រេចអនុម័តឲ្យ​ប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារ​កូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech សម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួន ដោយការដឹកជញ្ជូនវ៉ាក់សាំងនេះ មកកាន់សិង្ហបុរីលើកដំបូងរំពឹងថា នឹងអាចមកដល់នៅចុងខែធ្នូឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃ ទី១៤ ខែធ្នូឆ្នាំ២០២០។
សិង្ហបុរី អនុម័តសម្រេចឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech
ដោយ

លោក លី សៀនឡុង បានលើកឡើងទៀតថា សិង្ហបុរី គឺជាប្រទេសមួយ នៃ​ប្រទេស​ដំបូងគេ ដែលទទួលបាន​​វ៉ាក់សាំងការពារកូវីដ-១៩។

អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​សិង្ហបុរី បាន​សិក្សា​នូវ​អំនះអំនាង​បែបវិទ្យាសាស្ត្រ ហើយ​នឹង​ទិន្នន័យ​នៃ​ការ​ចាក់​សាកល្បង​សម្រាប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer –BioNTechនេះ។​ ថ្នាំវ៉ាក់សាំង​ផ្សេងទៀត ក៏រំពឹងដែរថា នឹង​មកដល់​ប្រទេស​សិង្ហបុរី នៅក្នុងខែបន្ដបន្ទាប់ទៀត ហើយប្រទេសនេះ នឹង​មានវ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​គ្រប់គ្នា នៅត្រឹម​ត្រីមាសទី ៣ នៅឆ្នាំ២០២១ ប្រសិន​វា​ដំណើរការ​ទៅតាម​ផែនការ។នេះបើតាម​ការអះអាង​របស់​លោក​លី សៀនឡុង។

នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូបនេះ បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​ក៏នឹង​ចុះហត្ថលេខា​ដើម្បីទិញ​យក​វ៉ាក់សាំង​ពីក្រុមហ៊ុន​ដូចជា Moderna, Pfizer-BioNTech និង Sinovac ដោយ​គ្រោង​ថវិកា​ប្រមាណ​១ពាន់លាន​ដុល្លារអាមេរិក សម្រាប់​ការទិញវ៉ាក់សាំងនេះ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក បិទភោជនីយដ្ឋាន និងហាងលក់ទំនិញ ១២ម៉ឺនកន្លែង ដោយសារកូវីដ-១៩

ព័ត៌មាន
គិតចាប់ពីដើមឆ្នាំ ២០២០ មកទល់នឹងខែធ្នូនេះ នៅសហរដ្ឋអាមេរិក ហាងលក់ទំនិញរាយ ជាង ៨ពាន់ ៤រយកន្លែង និងភោជនីយដ្ឋាន ១១ម៉ឺនកន្លែង ត្រូវបានបិទ…

អាជីវករ​តូចតាច​​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ជីវភាព ដោយសារជំងឺ​​កូវីដ-១៩

ព័ត៌មាន
(ខេត្តកំពង់ធំ)៖ អ្នកលក់ដូរ​ក្រៅ​ប្រព័ន្ធ​មួយចំនួន​នៅ​ក្នុង​ផ្សារ​រំលង ក្នុង​ស្រុក​តាំងគោក ខេត្ត​កំពង់ធំ កាលពី​ពេលថ្មីៗ​នេះ បាន​​ត្អូញត្អែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ