ប៉ូលិសសិង្ហបុរី នៅថ្ងៃទី៣០ ខែតុលា បានរឹបអូស និងចេញបទបញ្ជាបង្កកទ្រព្យសម្បត្តិ ដែលជាប់ទាក់ទងនឹងលោក ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុនរបស់លោក ព្រីនស៍ គ្រុប ក្រោមបទចោទលាងលុយកខ្វក់ និងក្លែងបន្លំ។ បើតាមការបញ្ជាក់របស់អាជ្ញាធរសិង្ហបុរី ទ្រព្យសម្បត្តិទាំងនោះរួមមានទាំងគណនីធនាគារ គណនីមូលបត្រ និងសាច់ប្រាក់ ដែលមានតម្លៃសរុបប្រមាណជាង១៥០លានដុល្លារ។ ក្រៅពីនោះមានទូកកម្សាន្តមួយគ្រឿង រថយន្ត១១គ្រឿង និងស្រាថ្លៃៗជាច្រើនដបផងដែរ។
លោក ចេន ហ្ស៊ី ដែលមានដើមកំណើតមកពីខេត្តហ្វូជៀន ប្រទេសចិន និងត្រូវបានគេស្គាល់ថា វាំងសង់ (Vincent) នៅសហរដ្ឋអាម៉េរិក ត្រូវបានអាជ្ញាធរអាម៉េរិក ចោទប្រកាន់ពីបទក្លែងបន្លំ និងឃុបឃិតលាងលុយកខ្វក់ និងពីបទដឹកនាំប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ អាជ្ញាធរអាម៉េរិក ក៏បានដាក់ពិរុទ្ធលើជនជាតិសិង្ហបុរីចំនួន៣នាក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលជាប់ទាក់ទងនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប ផងដែរ។
មកទល់ពេលនេះទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី ជារូបិយប័ណ្ណ Bitcoin តម្លៃ១៥ពាន់លានដុល្លារ និង ទ្រព្យសម្បត្តិផ្សេងៗរាប់សិបលានដុល្លារផ្សេងទៀត រួមទាំងអចលនទ្រព្យមួយចំនួន ក៏ត្រូវបានរឹបអូសផងដែរ៕