រូបិយប័ណ្ណគ្រីបតូ

សិង្ហបុរីចាប់ផ្ដើមរឹតបន្តឹងច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ សម្រាប់អ្នកលេងរូបិយប័ណ្ណគ្រី.ប.តូ


ក្រុមនិយ័តករហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី កំពុងរឹតបន្តឹងច្បាប់ស្តីពីវិធានការប្រឆាំងនឹងការលាងលុយកខ្វក់ ដែលគ្របដណ្តប់លើអ្នកលេងរូបិយប័ណ្ណគ្រីបតូ ខណៈដែលបុរីរដ្ឋមួយនេះបានពង្រីកលទ្ធភាពរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យ នៃការទទួលបានប្រាក់ចំណូលមិនល្អ ដែលកំពុងហូរកាត់ប្រទេសនេះ បន្ទាប់ពីការបង្ក្រាបឧក្រិដ្ឋកម្មដ៏ធំនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណគ្រីបតូ
ដោយ

អាជ្ញាធររូបិយវត្ថុរបស់ប្រទេសសិង្ហបុរី (MAS) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានផ្លាស់ប្តូរបទប្បញ្ញត្តិហិរញ្ញវត្ថុមួយចំនួន ដើម្បីពង្រីកវិសាលភាព នៃសេវាកម្មទូទាត់ ដែលខ្លួនបានគ្រប់គ្រងក្នុងបំណងការពារអ្នកប្រើប្រាស់ និងតម្រូវការទាក់ទងនឹងស្ថិរភាពហិរញ្ញវត្ថុ ដែលនឹងចូលជាធរមានជាដំណាក់កាលៗគិតចាប់ពីថ្ងៃទី៤ ខែមេសា តទៅ។

ការផ្លាស់ប្តូរទាំងនេះបានប៉ះពាល់ដល់អ្នកផ្តល់សេវាសញ្ញាសម្ងាត់ទូទាត់ឌីជីថល ឬអ្នកលេងរូបិយប័ណ្ណគ្រីបតូ ដែលអាជ្ញាធរ MAS បានកំណត់គោលដៅរួចហើយចំពេលមានការដួលរលំនៃកម្មវិធីរូបិយប័ណ្ណនិម្មិតដ៏ល្បីល្បាញ និងអាជីវកម្មពាក់ព័ន្ធដទៃទៀត បន្ទាប់ពីមានការធ្លាក់ថ្លៃរូបិយប័ណ្ណគ្រីបតូ ឬកាក់ប្រាក់ឌីជីថលក្នុងឆ្នាំ២០២២។

និយ័តករបាននិយាយកាលពីថ្ងៃអង្គារថា អ្នកផ្តល់សេវា ដែលបច្ចុប្បន្នមិនមានអាជ្ញាប័ណ្ណត្រូវតែជូនដំណឹងដល់អាជ្ញាធរ MAS ក្នុងរយៈពេល៣០ថ្ងៃ ហើយដាក់ពាក្យសុំអាជ្ញាប័ណ្ណក្នុងរយៈពេល៦ខែចាប់ពីថ្ងៃទី៤ ខែមេសាទៅ ហើយពួកគេអាចបន្តសកម្មភាពនៅលើមូលដ្ឋានបណ្តោះអាសន្ន ខណៈដែលពាក្យសុំអនុញ្ញាតរបស់ពួកគេកំពុងស្ថិតក្នុងដំណើរការត្រួតពិនិត្យមើល។

ចំពោះអ្នកណាមួយដែលមិនបានធ្វើដូច្នេះនឹងត្រូវបានទាមទារឱ្យបញ្ឈប់សកម្មភាពរបស់ពួកគេភ្លាម។ អ្នកលេងរូបិយប័ណ្ណគ្រីបតូនៅប្រទេសសិង្ហបុរី ដែលផ្តល់សេវាគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ និងជួយសម្រួលដល់ការដាក់បញ្ជូន និងការផ្លាស់ប្តូររបស់ពួកគេព្រមទាំងជួយអនុវត្តការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសផ្សេងៗ គឺត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិដ៏រឹងតឹងនេះទាំងអស់។

ការរឹតបន្តឹងនេះបានធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីឆ្នាំមុនថា ប្រទេសសិង្ហបុរីនឹងតម្រូវឱ្យអ្នកផ្តល់សេវាថែរក្សារូបិយប័ណ្ណគ្រីបតូទាំងអស់ត្រូវទុកដាក់ទ្រព្យសម្បត្តិរបស់អតិថិជនឱ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីរក្សាសុវត្ថិភាពព្រមទាំងដាក់កម្រិតអ្នកលេងទាំងនោះកុំចេះតែសម្របសម្រួលការផ្តល់ប្រាក់រូបិយប័ណ្ណគ្រីបតូដល់អតិថិជនលក់រាយរបស់ពួកគេផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះយ៉ាងខ្លាំង ខណៈបំណុលគ្រួសារឡើងដល់ជិត ៨៧% នៃ ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងដាំក្បាលចុះ ខណៈមិត្តក្នុងតំបន់អាស៊ានផ្សេងទៀត រួមមាន ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី បានវ៉ាដាច់បាត់ទៅហើយ ស្រ…

តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រជាជនអាស៊ានភាគច្រើនងាកទៅគាំទ្រប្រទេសចិនខ្លាំងជាងសហរដ្ឋអាម៉េរិក?

ការស្ទង់មតិរបស់ក្រុមអ្នកវិភាគ ដែលមានមូលដ្ឋាននៅសិង្ហបុរី បានបង្ហាញថា ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ជាងពាក់កណ្តាលពេញចិត្តចិនជាងអាម៉េរិក។ តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ