TikTok

សភាអាម៉េរិក អនុម័តច្បាប់ចាប់បង្ខំឱ្យក្រុមហ៊ុនចិន ByteDance ដកភាគហ៊ុនចេញពីក្រុមហ៊ុន TikTok បើមិនចង់ប្រឈមបម្រាមនៅលើទឹកដីអាម៉េរិក


សភាតំណាងរាស្ត្រអាម៉េរិក បានអនុម័តសេចក្ដីព្រាងច្បាប់មួយដោយសំឡេងគាំទ្រច្រើនលើសលប់កាលពីថ្ងៃពុធ ទី១៣ ខែមីនា ដែលនឹងផ្តល់ឱសានវាទប្រមាណ៦ខែ ដើម្បីឱ្យក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដកភាគហ៊ុនពីទ្រព្យសកម្មនានារបស់ក្រុមហ៊ុន TikTok ដែលមាននៅលើទឹកដីសហរដ្ឋអាម៉េរិក បើមិនចង់ប្រឈមនឹងបម្រាម ហើយនេះ គឺជាការគំរាមដ៏ធំបំផុតចំពោះ TikTok ចាប់តាំងពីរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។
TikTok
ដោយ
អំពី TikTok

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានសភាតំណាងរាស្ត្រទ្វេបក្សរបស់សហរដ្ឋអាម៉េរិក អនុម័តដោយសំឡេង៣៥២សំឡេងទល់នឹង៦៥សំឡេង។ ទោះជាយ៉ាងណា សេចក្ដីព្រាងច្បាប់នេះប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ដែលសមាជិកព្រឹទ្ធសភាខ្លះពេញចិត្តវិធីសាស្រ្តផ្សេងពីនេះ ក្នុងការធ្វើនិយ័តកម្មលើ App គ្រប់គ្រងដោយបរទេសបែបនេះ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព។

លោក ឆាក់ ស្គូម័រ (Chuck Schumer) ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាអាម៉េរិក បានបញ្ជាក់ថា ព្រឹទ្ធសភានឹងពិនិត្យផ្ទៀងផ្ទាត់សេចក្ដីច្បាប់នេះ។ នេះជាវិធានការចុងក្រោយបំផុតក្នុងចំណោមវិធានការជាបន្តបន្ទាប់របស់ក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ចំពោះការឈ្លបយកការណ៍សម្ងាត់ពីសំណាក់ប្រទេសចិន រាប់ចាប់ពីយានយន្តដែលមានភ្ជាប់បណ្ដាញអ៊ីនធឺណិត បន្ទះឈីប AI កម្រិតខ្ពស់រហូតដល់រថយន្តស្ទូចនៅតាមកំពង់ផែក្នុងសហរដ្ឋអាម៉េរិក។

ជោគវាសនារបស់ TikTok ដែលប្រើប្រាស់ដោយពលរដ្ឋអាម៉េរិក ប្រមាណ១៧០លាននាក់ បានក្លាយជាបញ្ហាដ៏ចម្បង និងក្ដៅគគុកមួយនៅរដ្ឋធានី វ៉ាស៊ីនតោន ទីដែលក្រុមសមាជិកសភាអាម៉េរិក បានត្អូញត្អែរថា ការិយាល័យរបស់ពួកគេទទួលបានការហៅទូរសព្ទចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមអ្នកប្រើប្រាស់ TikTok ដែលប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ។

ជាការឆ្លើយតបទៅនឹងការបោះឆ្នោតរបស់សភាអាម៉េរិក ខាងលើនេះ លោក សូ ជី ឈូ (Shou Zi Chew) នាយកប្រតិបត្តិក្រុមហ៊ុន TikTok ដែលអះអាងថា លោកជាពលរដ្ឋសិង្ហបុរី និងដែលកំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា ប្រសិនបើសេចក្ដីព្រាងច្បាប់នេះត្រូវបានចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់មែននោះ វានឹងឈានទៅដល់ការដាក់បម្រាមលើ TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ហើយបម្រាមបែបនោះនឹងធ្វើឱ្យអាជីវកម្មខ្នាតតូចខាតបង់រាប់ពាន់លានដុល្លារ។

លោកបានបន្ថែមថា ក្រុមហ៊ុន TikTok របស់លោកនឹងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនដើម្បីទប់ស្កាត់បម្រាមបែបនេះ។ សេចក្ដីព្រាងច្បាប់ផ្ដល់ឱសានវាទដល់ក្រុមហ៊ុន TikTok ចំនួន១៦៥ថ្ងៃ ដើម្បីប្តឹងតវ៉ាតាមផ្លូវច្បាប់ បន្ទាប់ពីវាត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី ចូ បៃឌិន ដែលបាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកយុវជនជាកម្លាំងស្នូលសម្រាប់បុព្វហេតុជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកយុវជន គឺជាកម្លាំងស្នូល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយកសា…

ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា រំពឹងការកែច្នៃគ្រាប់ស្វាយចន្ទីនឹងកើនឡើង ខណៈមន្រ្តីពាក់ព័ន្ធរកវិធីរក្សាលំនឹងតម្លៃស្វាយចន្ទីកុំឲ្យធ្លាក់ថ្លៃខ្លាំង

ព័ត៌មាន
ក្រុមប្រតិភូសហភាពអឺរ៉ុបថ្មីៗនេះ បានចុះសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដើម្បីត្រៀមនាំចេញទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ