សេដ្ឋកិច្ចសិង្ហុបុរី

សិង្ហុបុរីរំពឹងសេដ្ឋកិច្ចកើនឡើង ៧% នៅឆ្នាំ២០២១នេះ


សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ៧,១ % ក្នុងត្រីមាសទី ៣ ឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលអត្រាកំណើននេះ គឺមានលើសពីការរំពឹងទុកទៅទៀត បន្ទាប់ពីសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមដំណើរការឡើងវិញ ខណៈដែលនៅសម្រាប់ឆ្នាំ ២០២១ សិង្ហបុរីបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងក្នុងរង្វង់៧ %។
ប្រទេសសិង្ហបុរី រូបភាព៖ Xinhua
ដោយ

ការ​ព្យាករ​យ៉ាង​ដូច្នេះ គឺ​ផ្អែក​ទៅ​លើ កំណើន​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​សិង្ហ​បុរី​នៅ​ក្នុង​រយ់ពេល ៣ ត្រីមាស​ដំបូង​នៅ​ឆ្នាំ​នេះ ក៏​ដូច​ជា​វឌ្ឍនភាព​សេដ្ឋកិច្ច​ទាំង​ក្នុង និង​ក្រៅប្រទេស​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​។

គេ​មើលឃើញ​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​ពិភពលោក​បាន​ដំណើរការ​យ៉ាង​ទូលំទូលាយ​ស្រប​តាម​ការ​រំពឹង​ទុក​វិញ​ហើយ​។ ដូចនេះ រដ្ឋាភិបាល​សិង្ហ​បុរី ក៏​ថ្លឹងថ្លែង​លើ​ការ​បើក​ដំណើរការ​ឡើង​វិញ ពិសេស​ការ​បើក​វិស័យ​អាកាសចរណ៍ ទេសចរណ៍ ដូច​ជា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ការ​កម្សាន្ត ភោជនីយដ្ឋាន ព្រមទាំង​វិស័យ​ពាណិជ្ជកម្ម​លក់រាយ​ផង​ដែរ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​ប្រទេស​ឡើង​វិញ​។

ទន្ទឹម​នេះ ក្នុង​វិស័យ​ផលិតកម្ម លើកលែងតែ​ផលិតកម្ម​ជីវ​វេជ្ជសាស្ត្រ​បាន​ពង្រីក​កំណើន​ក្នុង​អំឡុង​ត្រីមាស​ទី ៣ នេះ ពោល វិស័យ​ផលិតកម្ម​បាន​កើនឡើង ៧,២% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ក្រៅពី​នេះ មាន​វិស័យ​សំខាន់​មួយ​ចំនួន​ទៀត​ដូច​ជា វិស័យ​សំណង់ វិស័យ​អចលនទ្រព្យ វិស័យ​ពាណិជ្ជកម្ម​លក់ដុំ និង​រាយ ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ក្នុង​ត្រីមាស​ទី ៣​នេះ បើ​ធៀប​នឹង​ត្រីមាស​ទី​៣​ឆ្នាំ​មុន​។

ជាមួយ​គ្នា​នេះ កំណើន​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក ក៏​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៨,២ ភាគរយ ធៀប នឹង​ឆ្នាំ​មុន ខណៈ​ផ្នែក​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក កើនឡើង​តិចតួច​ប៉ុណ្ណោះ ដោយសារ​តែ​កំណើន​យឺត​នៃ​បរិមាណ​ទំនិញ​តាម​ផ្លូវ​សមុទ្រ​ដែល​គ្រប់គ្រង​នៅ​កំពង់​ផែ​សិង្ហ​បុរី​។ ដោយឡែក វិស័យ​សេវាកម្ម ម្ហូបអាហារ សេវាកម្ម​រដ្ឋបាល ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​មាន​វិធានការ​រឹត​បន្តឹង​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ត្រីមាស​ទី ៣​។ 

តែ​ទោះបីជា​យ៉ាងនេះ​ក្ដី សេដ្ឋកិច្ច​សិង្ហ​បុរី​ត្រូវ​បាន​រំពឹង​ថា នៅ​ឆ្នាំ​២០២១​នេះ សិង្ហ​បុរី នៅ​តែ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​កើនឡើង​ក្នុង​រង្វង់​៧% ហើយនឹង​បន្ដ​រក្សា​បាន​កំណើន ៣ ទៅ ៥ ភាគរយ​នៅ​ឆ្នាំ ២០២២ ដោយហេតុ​ថា អត្រា​ចាក់​វ៉ាក់សាំង​មាន​កម្រិត​ខ្ពស់ ហើយ​ប្រទេស​នេះ​ក៏​ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ក្នុងស្រុក និង​តាម​ព្រំដែន​ឡើង​វិញ ដែល​កត្តា​ទាំងនេះ នឹង​គាំទ្រ​ដល់​ការ​ស្ដារ​ឡើង​វិញ​នូវ​វិស័យ​សេវាកម្ម​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​កង្វះ​អ្នក​ប្រើប្រាស់ និង​កាត់​បន្ថយ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ដែល​ពឹងផ្អែក​លើ​ពលករ​ចំណាកស្រុក​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


WHO ថាអ្នកស្លាប់ដោយសារកូវីដ-១៩ នៅអឺរ៉ុបអាចនឹងកើនលើសពី ២,២លាននាក់ នៅប៉ុន្មានខែទៅមុខទៀត

អង្គការសុខភាពពិភពលោក នៅតែដាក់ការព្រួយបារម្ភខ្លាំងជុំវិញរលកឆ្លងទី៥ នៃជំងឺកូវីដ១៩ នៅតំបន់អឺរ៉ុប ដោយនៅដើមសប្ដាហ៍នេះ អង្គការសុខភាពពិភពល…

អាមេរិកឲ្យវ៉ាក់សាំងកូវីដ១៩ទៅវៀតណាម ៤លានដូសបន្ថែមទៀត

ប្រទេសវៀតណាម នឹងទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ពីសហរដ្ឋអាមេរិកចំនួន ៤លានដូសបន្ថែមទៀត ដែលធ្វើឲ្យចំនួនវ៉ាក់សាំងសរុបដែលប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ