វ៉ាក់សាំងកូវីដ១៩

អាមេរិកឲ្យវ៉ាក់សាំងកូវីដ១៩ទៅវៀតណាម ៤លានដូសបន្ថែមទៀត


ប្រទេសវៀតណាម នឹងទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ពីសហរដ្ឋអាមេរិកចំនួន ៤លានដូសបន្ថែមទៀត ដែលធ្វើឲ្យចំនួនវ៉ាក់សាំងសរុបដែលប្រទេសនេះ ទទួលបានពីអាមេរិកនឹងកើនដល់ជិត១៧លាន៦សែនដូសហើយ ខណៈដែលបច្ចុប្បន្ន ក្រៅពីវ៉ាក់សាំងរបស់អាមេរិក វៀតណាមក៏មានវ៉ាក់សាំងជាច្រើនប្រភេទផ្សេងៗគ្នា សម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួន រួមទាំងវ៉ាក់សាំងពីប្រទេសចិនផងដែរ។
អាមេរិកឲ្យវ៉ាក់សាំងកូវីដ១៩ទៅវៀតណាម ៤លានដូសបន្ថែម
ដោយ

តាម​សេត​វិមាន​អា​មេ​រិ​កបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​ថា សហរដ្ឋអាមេរិក​នឹង​ដឹក​ជញ្ជូន​វ៉ាក់សាំង​កូ​វី​ដ​១៩ ប្រភេទ Pfizer ជាង​៤​លាន​ដូ​ស​បន្ថែម​ទៀត​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​ការ​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​១៩​សរុប​អា​មេ​រិ​ក​កើន​ដល់​ជិត​២៧០​លាន​ដូ​ស​ហើយ ដែល​បាន​ចែកចាយ​ទៅ​ដល់​ប្រទេស​ប្រមាណ ១១០​ប្រទេស​។

គិត​មក​ទល់​ពេល​នេះ បើ​បូក​បញ្ចូល​ចំនួន​វ៉ាក់សាំង​៤​លាន​ដូ​ស​បន្ថែម ដែល​អា​មេ​រិ​ក​នឹង​ផ្ដល់​ជូន​វៀតណាម ឃើញ​ថា វៀតណាម​នឹង​ទទួល​បាន​វ៉ាក់សាំង​សរុប​ពី​អា​មេ​រិ​ក​កើន​ដល់ ជិត​១៧​លាន​៦​សែន​ដូ​ស​ហើយ​។

គេ​សង្កេត​ឃើញ​ថា លោក ចូ​បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក បាន​ដាក់ចិត្ត​ដាក់​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​ខ្លាំង​មែនទែន នៅ​ក្នុង​កាតព្វកិច្ច​ចម្បង​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី រាប់​ចាប់តាំងពី​លោក​បាន​ចូល​កាន់​តំណែង​ដំបូង​កាលពី​ខែមករា​មក​ម្ល៉េះ ហើយ​អា​មេ​រិ​ក​ក៏​ជា​ប្រទេស​ដែល​បាន​បរិច្ចាគ​វ៉ាក់សាំង​ច្រើន​ជាងគេ​ជូន​ដល់​ប្រទេស​ក្រីក្រ​ផង​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​វៀតណាម បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ព​ឡ​រដ្ឋ​ជាង​១០០​លាន​ដូ​ស​ហើយ ក្នុង​នោះ អ្នក​ចាក់​បាន​គ្រប់​ចំនួន​ដូ​ស មាន​ចំនួន​៤២​លាន​នាក់ ឬ​ស្មើនឹង​ជាង​៤៣%​នៃ​ពលរដ្ឋ​សរុប​។ ប្រទេស​វៀតណាម មាន​ប្រជាជន​សរុប​ប្រហែល​៩៦​លាន​នាក់ ហើយ​គិត​មក​ទល់​ពេល​នេះ មាន​ជាង​១​លាន​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩ និង​មាន​ជាង​២​ម៉ឺន​៤​ពាន់​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​។ ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​វៀតណាម​មាន​ប្រមាណ ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​៕ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហុបុរីរំពឹងសេដ្ឋកិច្ចកើនឡើង ៧% នៅឆ្នាំ២០២១នេះ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ៧,១ % ក្នុងត្រីមាសទី ៣ ឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលអត្រាកំណើននេះ គឺមានលើសពី...

ទិវា Black Friday គម្រោងភូមិកីឡដ្ឋានបញ្ចុះតម្លៃរហូតដល់ ៧០០០ដុល្លារ!

ព័ត៌មាន
ទិវា Black Friday ជិតមកដល់ហើយ ! គម្រោងផ្ទះ-ខុនដូ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ នឹងបង្កើតកម្មវិធីពិសេសសម្រាប់លោកអ្នក គឺការបញ្ចុះតម្លៃផ្ទះ-ខ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ