UNស្នើថៃជួយជ្រោមជ្រែងវិបត្តិនៅមីយ៉ាន់ម៉ា

ប្រេសិតពិសេសUNស្នើសុំការគាំទ្រពីប្រទេសថៃបន្ថែម ដើម្បីកុំឲ្យវិបត្តិនៅមីយ៉ាន់ម៉ាធ្លាក់កប់កាន់តែជ្រៅ


ប្រសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទទី១៧មករា បានស្នើឲ្យមានការគាំទ្រពីប្រទេសថៃបន្ថែមទៀត ក្នុងការជួយការពារកុំឲ្យស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្លាក់ដុនដាបកាន់តែអាក្រក់ទៅៗ។ ប្រេតសិតពិសេសអង្គការសហប្រជាជាតិUN រូបនេះ ក៏បានស្វាគមន៍ការជួយទំនុកបម្រុងនិងការពារសុវត្ថិភាព ពីរដ្ឋាភិបាលក្រុងបាងកក លើជនភៀសខ្លួនមីយ៉ាន់ម៉ា នៅតាមព្រំដែននៃប្រទេសទាំងពីរផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
UNស្នើថៃជួយជ្រោមជ្រែងវិបត្តិនៅមីយ៉ាន់ម៉ា
ដោយ

កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ លោកស្រី ណូអែល​លី​ន ហា​យ​ស័​រ ប្រ​សិត​ពិសេស​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​មី​យ៉ា​ន់​ម៉ា បាន​ជួប​ពិភាក្សា​នឹង លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ ក្នុង​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ក៏​ដូច​ជា​ជួយ​ជំរុញ​ឲ្យ​មេដឹកនាំ​យោធា អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ផង​ដែរ​។

លោកស្រី ណូអែល​លី​ន ហា​យ​ស័​របា​ន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្រោយ​ជំនួប​ជាមួយ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ថា​៖ លោកនាយក​រដ្ឋមន្ត្រី​ថៃ ដើរតួ​នាទី​សំខាន់​ណាស់ ក្នុង​ការ​ទប់ស្កាត់​វិបត្តិ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា កុំ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ ដែល​ប្រសិនបើ​ស្ថានការណ៍​កាន់តែ​អាក្រក់ វា​នឹង​នាំ​មក​នូវ​អ​ស្ថិរភាព​បន្ថែម​ទៀត​ដល់​ក្នុង​តំបន់ និង​ពិសេស​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​កំពុង​មាន​អ​ស្ថិរភាព​រួច​ទៅ​ហើយ​នោះ​។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អ្នកជំនាញ​បារម្ភ​ថា ចំនួន​ជនភៀសខ្លួន​នឹង​ជន់​ជោរ​កាន់តែ​ច្រើន​មក​ក្នុង​ប្រទេស​ថៃ ប្រសិនបើ​យោធា​មី​យ៉ា​ន់​ម៉ា​បង្កើន​ការ​វាយ​បង្ក្រាប​លើ​ក្រុម​ដែល​ប្រឆាំង​នឹង​ខ្លួន ពិសេស​ក្រុម​ជនជាតិភាគតិច​ដែល​នៅ​តាម​ព្រំដែន​។

គួរ​ឲ្យ​ដឹង​ថា មាន​ជន​ស៊ី​វិល​មី​យ៉ា​ន់​ម៉ា​រាប់​ពាន់​នាក់​បាន​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ចាប់តាំងពី​មានការ​ប៉ះទង្គិច​គ្នា​តាម​បណ្តោយ​ព្រំដែន​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន​។ យោង​តាម​តួលេខ​ផ្លូវការ​ពី​រដ្ឋាភិបាល​ថៃ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង ១៣០០ នាក់​កំពុង​ស្ថិត​ក្នុង​ជំរុំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​នៅឡើយ​។

យ៉ាងណាមិញ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​អន្តរជាតិ​កន្លង​មក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា  ពួក​គេ​មិន​ធ្លាប់​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​តំបន់​ជំរុំ​ជនភៀសខ្លួន​ទាំងនោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងនឹងចាប់ដៃជាមួយអារ៉ាប់រួម ពង្រីកការវិនិយោគ និងប្រើប្រាស់ថាមពលបៃតង

ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បានសច្ចាថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសជាដៃគូ ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ដូចជាប្រទេសអារ៉ាប…

ធនាគារ ជីប ម៉ុង បើកសម្ពោធសាខាទី១២ និងគ្រោងបើក៥សាខាបន្ថែមទៀតក្នុងឆ្នាំ២០២២

ព័ត៌មាន
ធនាគារ ជីប ម៉ុង បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល កាលព្រឹកថ្ងៃពុធ ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ