វិស័យសេដ្ឋកិច្ច

សិង្ហបុរី ម៉ាឡេស៊ី និង១៤ប្រទេសផ្សេងទៀតរួមគ្នាបង្កើតប្លុកសេដ្ឋកិច្ចថ្មីមួយ ដើម្បីលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្ម


ប្រទេសចំនួន១៦ ដែលមានសេដ្ឋកិច្ចខ្នាតតូច និងមធ្យមរួមទាំងបានរួមគ្នាបង្កើតប្លុកសេដ្ឋកិច្ចថ្មីមួយ ដែលមានឈ្មោះថា ភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្មថ្ងៃអនាគត (FIT) ហើយបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផ្ទាល់លើកដំបូងរបស់ខ្លួននៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
វិស័យសេដ្ឋកិច្ច
ដោយ

គំនិតផ្ដួចផ្ដើមថ្មីនេះត្រូវបានបង្កើតឡើងក្នុ្ងងគោលបំណងជួយគាំទ្រ និងលើកកម្ពស់ពាណិជ្ជកម្មពិភពលោក ដែលមានភាពត្រឹមត្រូវយុត្តិធម៌ និងស្ថិរភាព ខណៈដែលបណ្ដាប្រទេសមហាអំណាចកំពុងប៉ះទង្គិចគ្នាដោយសារបញ្ហាពន្ធគយ និងគោលនយោបាយសេដ្ឋកិច្ចដ៏ចម្រូងចម្រាស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

ប្រទេសចំនួន១៦ ដែលមានសេដ្ឋកិច្ចខ្នាតតូច និងមធ្យម រួមមាន ព្រុយណេ, ស៊ីលី, កូស្តារីកា, អ៊ីស្លង់, លិចតិនស្តាញ, ម៉ារ៉ុក, នូវែលសេឡង់, ន័រវែស, ប៉ាណាម៉ា, រវ៉ាន់ដា, សិង្ហបុរី, ស្វីស, អារ៉ាប់រួម, អ៊ុយរូហ្គាយ, ម៉ាឡេស៊ី និងប៉ារ៉ាហ្គាយ បានរួមគ្នាបង្កើតប្លុកសេដ្ឋកិច្ចថ្មីមួយមានឈ្មោះថា ភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្មថ្ងៃអនាគត ដើម្បីលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មត្រឹមត្រូវយុត្តិធម៌ដែលផ្អែកលើច្បាប់។

ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន គីម យ៉ុង (Gan Kim Yong) បានថ្លែងថា ប្រព័ន្ធពាណិជ្ជកម្មដែលអាចព្យាករដឹងជាមុន និងផ្អែកលើច្បាប់ត្រឹមត្រូវយុត្តិធម៌ គឺពិតជាមានសារសំខាន់ណាស់សម្រាប់បណ្ដាប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្ម។ ប្រទេសជាសមាជិកទាំង១៦ ដែលសេដ្ឋកិច្ចរួមបញ្ចូលគ្នាមានទំហំគ្របដណ្ដប់៣,៦% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក បានគាំទ្រសេចក្តីប្រកាសរួមមួយ ដើម្បីធ្វើការលើជំហានជាក់ស្តែង សំដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ កែលម្អច្បាប់វិនិយោគ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមពាណិជ្ជកម្មថ្មីៗ។

ប្លុកសេដ្ឋកិច្ចភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្មថ្ងៃអនាគត មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ ហើយក៏មិនមានចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់នោះដែរ។ ផ្ទុយទៅវិញ វាគឺជាវេទិកាមួយសម្រាប់ប្រទេសនានាសាកល្បងគំនិតថ្មីៗ និងគម្រោងសហប្រតិបត្តិការនានា។

ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក កាន គីម យ៉ុង (Gan Kim Yong) លើកឡើងថា គំនិតផ្តួចផ្តើមនេះត្រូវបានគ្រោងទុកជាយូរមកហើយ ពោលគឺតាំងពីមុនចំណាត់ការពន្ធគយ ដែលសហរដ្ឋអាម៉េរិកបានដាក់ចេញកាលពីពេលថ្មីៗនេះទៅទៀត ប៉ុន្តែបានទទួលស្គាល់ថា ប្រទេសតូចៗកំពុងរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយភាពតានតឹងជាសកលក្នុងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ Moody បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ?

ក្រុមហ៊ុន Moody ដែលជាក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងថយចុះមកនៅត្រឹម២,៥% ន…

ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំផែនការផ្ទេរសិទ្ធិអំណាចពេញលេញ ជូនអង្គភាពថវិកា ក្រោមឱវាទក្រសួង ស្ថាប័នចំនួន ២៣

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំ កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំផែនការផ្ទេរសិទ្ធិអំណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ