ពន្ធលើមហាសេដ្ឋីអាមេរិក

ប្រធានាធិបតីអាមេរិក ស្នើដាក់ពន្ធអប្បបរមា ២០% លើប្រាក់ចំណូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងដាក់ស្នើពន្ធអប្បបរមា លើមហាសេដ្ឋី គ្រាក់ៗរបស់អាមេរិក ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារយ៉ាងហោចណាស់ ២០% នៃប្រាក់ចំណូលរបស់ពួកគេ ដែលនេះ ជាផ្នែកមួយនៃសំណើកញ្ចប់ថវិកាសារពើពន្ធឆ្នាំ ២០២៣ របស់រដ្ឋាភិបាលអាមេរិក ដែលគេរំពឹងថា សំណើនេះនឹងត្រូវបង្ហាញឡើងនៅនៅដើមសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងដាក់ស្នើពន្ធអប្បបរមា លើមហាសេដ្ឋី គ្រាក់ៗរបស់អាមេរិក
ដោយ

លោក Biden នឹង​កំណត់​អត្រាពន្ធ​លើ​ប្រាក់​ចំណូល​អប្បបរមា​របស់​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​យ៉ាង​ហោច​ណាស់ ២០% ចំពោះ​គ្រួសារ​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចាប់ពី​១០០ លាន​ដុល្លារ​ឡើង​ទៅ ដោយ​ផែនការ​យកពន្ធ​នេះ គឺ​នឹង​ត្រូវ​កំណត់​គោលដៅ​ភាគច្រើន​ទៅ​លើ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ជាង ៧០០​នាក់​របស់​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សេត​វិមាន​ដែល​បាន​ចេញផ្សាយ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​។

ផែនការ​នេះ​នឹង​តម្រូវ​ឱ្យ​គ្រួសារ​មហាសេដ្ឋី​បង់ពន្ធ​អប្បបរមា​ចំនួន ២០% លើ​ប្រាក់​ចំណូល​ទាំងអស់​របស់​ពួក​គេ​ដែល​រកបាន​។ តាម​ផែន​យកពន្ធ​លើ​មហាសេដ្ឋី​អា​មេ​រិ​ក​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ជយ​យ​កាត់​បន្ថយ​ឱនភាព​ថវិកាជាតិ​អា​មេ​រិ​ក​ប្រហែល ៣៦០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ទសវត្សរ៍​ខាង​មុខ​នេះ​។

គួរ​ជម្រាប​ថា សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​កាល​កាលពី​ឆ្នាំ​មុន ក៏​ធ្លាប់​បាន​ស្នើ​ដាក់​ពន្ធ​លើ​មហាសេដ្ឋី​អា​មេ​រិ​ក ដើម្បី​ជួយ​ឲ្យ​រដ្ឋការ​លោក ចូ បៃ​ឌិន អាច​ចំណាយ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​សង្គម  និង​សម្រែ​សម្រួល​អាកាសធាតុ ប៉ុន្ដែ កញ្ចប់​ចំណាយ​នេះ មិន​បាន​ដំណើរការ​ទៅ​មុខ​នោះ​ទេ ដោយសារ​តែ​មិន​មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​នៅ​ក្នុង​ព្រឹទ្ធសភា​។ 

ការិយាល័យ​គ្រប់គ្រង និង​ថវិកា​របស់​សេត​វិមាន និង​ក្រុមប្រឹក្សា​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច​អា​មេ​រិ​ក បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា មានគ្រួសារ​មហាសេដ្ឋី​ប្រមាណ ៤០០​គ្រួសារ ដែល​បាន​បង់ពន្ធ​ជា​មធ្យម​ទៅ​កាន់​រដ្ឋាភិបាល​អា​មេ​រិ​ក ត្រឹមតែ​៨% ប៉ុណ្ណោះ នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ​នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៨​។ អត្រា​បង់ពន្ធ​នេះ គឺ​មាន​ទាប​ជាង​អ្វី​ដែល​បាន​បង់​ដោយ​ប្រជាពលរដ្ឋ​អា​មេ​រិ​ករាប់​លាន​នាក់​ទៅ​ទៀត​។

តាម​ផែនការ​សេត​វិមាន​អា​មេ​រិ​ក នឹង​កំណត់​ឲ្យ​មហាសេដ្ឋី​ទាំងអស់​ត្រូវ​បង់ពន្ធ​យ៉ាង​ហោច​ណាស់ ២០% នៃ​ប្រាក់​ចំណូល​ដែល​ពួក​គេ​រកបាន ឬ​ក៏​រួម​បញ្ចូល​គ្នា​នៃ​ទ្រំ​ង់​បែបបទ​ប្រពៃណី​នៃ​ចំណូល​ជា​ប្រាក់​ឈ្នួល និង​អ្វី​ដែល​ពួក​គេ​ទទួល​បាន​មិន​ទាន់​ទង​នឹង​ផល​ចំណេញ​ជាក់ស្ដែង ដូច​ជា ការ​ឡើងថ្លៃ​តម្លៃ​ភាគហ៊ុន​ជាដើម​។

តាម​ផែនការ​នៃ​ការ​កំណត់​ពន្ធ​ថ្មី​នេះ ត្រូវ​បាន​អ្នកជំនាញ​ប៉ាន់​ប្រមាណ​ថា ការ​បង់ពន្ធ​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក Elon Musk ដែល​ជា​មហាសេដ្ឋី​លេខ​១​ក្នុង​លោក​នោះ នឹង​ត្រូវ​បាន​បង់ពន្ធ​បន្ថែម ៥០​ពាន់​លាន​ដុល្លារ​ទៀត ពីលើ​ប្រាក់​ពន្ធ​ដែល​លោក​បាន​បង់​នា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos វិញ​នឹង​ត្រូវ​បង់ប្រាក់​ពន្ធ​បន្ថែម ៣៥​ពាន់​លាន​ដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចំណាយលើការផ្សព្វផ្សាយតាមឌីជីថលនៅថៃរំពឹងកើនដល់ជាង ៨០០លានដុល្លារក្នុងឆ្នាំ២០២២

ព័ត៌មាន
ការចំណាយលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងដល់ ជាង ៨០០លានដុល្លារ កើនឡើង៩%នៅឆ្នាំ ២០២២ន…

អ៊ុយក្រែនបារម្ភថា រុស្ស៊ីអាចពុះជ្រៀកប្រទេសរបស់ខ្លួនជាពីរ ដូចកូរ៉េខាងជើងនិងខាងត្បូង

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូ ឌីមៀរហ្សេនលេនស្គី បានសម្ដែងពីការព្រួយបារម្ភយ៉ាងខ្លាំងថា រុស្ស៊ីអាចនឹងវាតទីយកអ៊ុយក្រែនមួយចំហៀងប្រទេស ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ