សំណុំរឿងលាងលុយកខ្វក់

សិង្ហបុរី ដាក់លក់ឡាយឡុងអាផាតម៉ិនប្រណីត១០កន្លែង ដែលរឹបអូសបានពីសំណុំរឿងលាងលុយកខ្វក់ ២,៤ពាន់លានដុល្លារអាម៉េរិក


ក្រោយការបង្ក្រាបសំណុំរឿងលាងលុយកខ្វក់ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលមានទំហំរហូតដល់ទៅប្រមាណ២,៤ពាន់លានដុល្លារអាម៉េរិក សិង្ហបុរី ពេល​​នេះ ​កំពុងប្រកាសដាក់លក់ឡាយឡុងអាផាតម៉ិនប្រណីតចំនួន១០កន្លែងដែលរឹបអូសបានពីសំណុំរឿង​នោះ ដោយ​ការដាក់ដេញថ្លៃ​គ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា។
សំណុំរឿងលាងលុយកខ្វក់
ដោយ

អាផាតម៉ិនប្រណីតៗទាំងនេះនឹងត្រូវដាក់លក់ឡាយឡុងជាមួយតម្លៃចាប់ពីជាង១,៧លានដុល្លារអាម៉េរិក ទៅជាង៥,៣លានដុល្លារអាម៉េរិក។ សូមបញ្ជាក់ថា អាផាតម៉ិនប្រណីតៗទាំងនេះស្ថិតក្នុងចំណោមអចលនទ្រព្យជាង៨០កន្លែង ដែលត្រូវបានរឹបអូសក្នុងសំណុំរឿងលាងលុយកខ្វក់ខាងលើ។ ទ្រព្យសម្បត្តិប្រណីតៗជាង១,០០០មុខ រួមមាន គ្រឿងអលង្ការ និងកាបូបដៃ ក៏នឹងត្រូវដាក់ដេញថ្លៃជាដំណាក់កាលផងដែរ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ពាក់កណ្តាលឆ្នាំ២០២៧។
សំណុំរឿងលាងលុយកខ្វក់ដ៏ធំសម្បើមនេះបានផ្ទុះឡើង បន្ទាប់ពីអាជ្ញាធរសិង្ហបុរី បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទូទាំងប្រទេសកាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ដោយផ្តោតលើបណ្តាញល្បែងស៊ីសងខុសច្បាប់មួយ ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្នប្រទេសសិង្ហបុរី កំពុងបន្តបំប្លែងទ្រព្យសម្បត្តិដែលរឹបអូសបានទាំងនេះ ទៅជាសាច់ប្រាក់តាមរយៈការលក់ដេញថ្លៃជាបន្តបន្ទាប់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញ​អន្តរជាតិថា អាស៊ីរួមទាំងកម្ពុជា ត្រូវការបង្កើតប្រព័ន្ធសន្តិសុខថាមពលថ្មី ដើម្បីកាត់បន្ថយការពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ា

វិបត្តិនៅតំបន់មជ្ឈិមបូព៌ា កំពុងបង្ហាញឱ្យឃើញកាន់តែច្បាស់ថា តំបន់អាស៊ីកំពុងប្រឈម​ហានិភ័យខ្លាំងពីការពឹងផ្អែកលើប្រេងឥន្ធនៈ និងឧស្ម័នពីតំបន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ