សេដ្ឋកិច្ច​តំបន់អាស៊ី

ADB ព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងកើន ៧,៣%


វិបត្តិនៃការរីករាលឆ្លងជំងឺកូវីដ១៩ជាសកលកាលពីឆ្នាំ២០២០កន្លងទៅនេះ វាបានរុញច្រានកំណើនសេដ្ឋកិច្ចពិភពលោកឲ្យដាំក្បាលចុះយ៉ាងខ្លាំងដល់ទៅ ០,២%។ ចូលមកដល់ដើមឆ្នាំ២០២១នេះ ការរីករាតត្បាតជំងឺកូវីដ១៩ជាសកលក៏នៅតែបន្តអូសបន្លាយវាយលុកឆ្លងយ៉ាងខ្លាំងដដែល ពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និង អាស៊ី មានជាអាទិ៍ប្រទេសឥណ្ឌា ក្នុង១ ថ្ងៃៗមានវិជ្ជមានកូវីដ១៩ប្រមាណជាង៣២ម៉ឺននាក់ និង អ្នកស្លាប់ប្រមាណជិត ៣ពាន់នាក់ឯណោះ។
ADB ព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងកើន ៧,៣% (រូបភាព៖ Wikipedia)
ដោយ

សំណួរសួរថា ចុះបើ ជំងឺកូវីដ១៩នៅតែបន្តរីករាតត្បាតអូសបន្លាយយូរយ៉ាងដូច្នេះ តើស្ថានភាពសុខភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីនឹងមានការវិវត្តន៍យ៉ាងដូចម្ត៉េចខ្លះនៅឆ្នាំ២០២១?

ជាការពិតណាស់សេដ្ឋកិច្ចបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងមានឧស្សាហកម្មថ្មីៗនៅក្នុងតំបន់អាស៊ី ត្រូវបានធនាគាអភិវឌ្ឍន៍អាស៊ីព្យាករថ្មីៗនេះថា នឹងកើនឡើងដល់ ៧,៣% នៅឆ្នាំ២០២១នេះ បើទោះបីជាមានការរីករាលដាលនៃវិបត្តិមេរោគកូវីដ-១៩ បាននឹងកំពុងបន្ដកើតមានក៏ដោយចុះ។

របាយការណ៍ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)ដែលបានចេញផ្សាយថ្ងៃពុធសប្ដាហ៍នេះ បានឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី ដែលរួមមានប្រទេសចំនួន៤៥ នឹងត្រូវបានគាំទ្រដោយការងើបឡើងវិញជាសកលនៃវិស័យសុខាភិបាល និងដំណើរការនៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា តាមការសន្មត ការផ្ទុះឡើងជាថ្មីនៃមេរោគកូវីដ-១៩ នឹងត្រូវគ្រប់គ្រងបាន ហើយតម្រូវការប្រើប្រាស់ក្នុងស្រុក និងសកម្មភាពសេដ្ឋកិច្ចនឹងបន្ដពង្រឹងឡើងវិញនៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ ជាមួយគ្នានោះ ការនាំចេញគ្រឿងអេឡិចត្រូនិក និងផលិតផលទាក់ទងនឹងសម្ភារប្រើប្រាស់ការពារនឹងមេរោគកូវីដ១៩ ក៏បានជួយជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានលើកឡើងពីការធ្លាក់ចុះនៃភាពគ្មានការធ្វើ ដែលមានកម្រិតខុសៗគ្នាតាមបណ្ដាប្រទេសនីមួយៗ ក៏ដូចជាសញ្ញានៃការធ្លាក់ចុះអត្រាអតិផរណាផងដែរ។

តាមការព្យាករពីធនាគារអភិវឌ្ឍន៍អាស៊ីដដែលនេះ បានឲ្យដឹង ចំពោះកំណើននៃប្រទេសនៅតំបន់អាស៊ានវិញ នៅឆ្នាំ២០២១នេះ ឃើញថាប្រទេសវៀតណាម គឺឈរលំដាប់កំណើនខ្ពស់នាំមុខគេដោយមានកំណើន ៦,៧% បន្ទាប់មកគឺម៉ាឡេស៊ី និងសិង្ហបុរី មានណើនប្រហែលគ្នាគឺ៦%។

ការស្ទុះងើបឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាតនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងត្រូវជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសចិន និងឥណ្ឌា ដែលជាប្រទេសមហាយក្សសេដ្ឋកិច្ចរបស់ពិភពលោក។ ក្នុងនោះ ប្រទេសចិនត្រូវបានព្យាករថា នឹងមានកំណើនជាង ៨%នៅឆ្នាំនេះ ខណៈឥណ្ឌារំពឹងកំណើន ១១%។ ទោះយ៉ាងណា ចំពោះប្រទេសឥណ្ឌា កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយទេ ចំពោះការឈានទៅសម្រេចបានកំណើន២ខ្ទង់នៅឆ្នាំនេះ ដ្បិតថា ឥណ្ឌាកំពុងទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងពីរលកឆ្លងកូវីដ-១៩ ដែលថ្មីៗនេះ មានអ្នកឆ្លងក្នុងមួយថ្ងៃជាង៣២ម៉ឺនាក់ និងអ្នកស្លាប់វិញមានរាប់ពាន់ផងដែរ។ សរុបមកទល់ថ្ងៃទី ២៨ ខែមេសា ចំនួនអ្នកឆ្លងសរុបនៅឥណ្ឌាកើនដល់ទៅប្រមាណ ១៧លាននាក់ហើយ ខណៈអ្នកស្លាប់វិញមានជាង២០ម៉ឺននាក់ឯណោះ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីគ្រាក់ៗនៅថៃ ស្ម័គ្រចិត្តចូលរួមជួយរដ្ឋាភិបាលក្នុងផែនការចាក់វ៉ាក់សាំងទូទាំងប្រទេសពីខែមិថុនាទៅ

ព័ត៌មាន
នៅចំពេលដែលប្រទេសថៃ​កំពុង​មានការ​ឆ្លង​ជំងឺកូវីដ-១៩កើនឡើងខ្លាំង ក្រុមមហាសេដ្ឋីគ្រាក់ៗ​នៅក្នុង​ប្រទេសនេះ បានស្ម័គ្រចិត្ត​ចូលរួម​ជាមួយរដ្ឋ...

ជីប ម៉ុង បន្ថែម​​​​ពាណិជ្ជកម្ម​​​​​ថ្មី​មួយទៀត ផ្តោតលើ​ទីលានវាយកូនហ្គោលនិងរមណីយដ្ឋានលំដាប់អន្តរជាតិ

ព័ត៌មាន
ជីប ម៉ុង ដែលជាក្រុមហ៊ុន​វិនិយោគក្នុងស្រុកដ៏ធំបំផុតមួយ ថ្មីៗនេះ បាន​បង្កើត​ពាណិជ្ជកម្ម​ថ្មី​មួយ​ទៀត គឺ ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ