ទីផ្សារមាស

តើមានកត្តាអ្វីជំរុញឱ្យសិង្ហបុរី សម្រុកដឹកជញ្ជូនមាសទៅកាន់សហរដ្ឋអាម៉េរិកច្រើនបំផុតមិនធ្លាប់មានកាលពីអំឡុងខែមករា កន្លងទៅ?


ប្រទេសដែនកោះសិង្ហបុរី ដែលមានប្រជាជនសរុបប្រមាណ៦លាននាក់ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយនៅអាស៊ី បានសម្រុកដឹកជញ្ជូនមាសទៅកាន់សហរដ្ឋអាម៉េរិក ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣ឆ្នាំមកនេះ កាលពីអំឡុងខែមករា ដើមឆ្នាំ២០២៥ ដោយសារតែហាងឆេងមាសមានភាពខុសគ្នានៅក្នុងបណ្ដាទីផ្សារសំខាន់ៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ទីផ្សារមាស
ដោយ

យោងតាមទិន្នន័យពីសហគ្រាសសិង្ហបុរី ដែលជាទីភ្នាក់ងាររដ្ឋបានបង្ហាញថា ចំនួនមាសដែលត្រូវបានដឹកជញ្ជូនពីប្រទេសសិង្ហបុរី ទៅកាន់សហរដ្ឋអាម៉រិក បានកើនឡើងដល់ប្រមាណ១១តោន កាលពីអំឡុងខែមករា ដោយកើនឡើង២៧% បើធៀបនឹងខែធ្នូ ចុងឆ្នាំ២០២៤ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក។

សូមបញ្ជាក់ថា ជាធម្មតា ការដឹកជញ្ជូនមាសចេញពីប្រទេសដែនកោះសិង្ហបុរី ដែលជាសមាជិកមួយរបស់អាស៊ាន ភាគច្រើនគឺដឹកទៅកាន់គោលដៅនានា នៅក្នុងតំបន់អាស៊ី។

ជាការកត់សម្គាល់ ទីផ្សារមាសពិភពលោកបានធ្លាក់ចូលក្នុងភាពចលាចលក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងយ៉ាងគំហុកឈានដល់ប្រមាណ៣.៩៣០ដុល្លារអាម៉េរិក ក្នុងមួយអោន (Ounce) ឬ ៣.៥៧៣ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង គិតត្រឹមថ្ងៃពុធ ទី១៩ ខែកុម្ភៈ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Trading Economics។ ការព្រួយបារម្ភអំពីការដំឡើងពន្ធដោយសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលអាចធ្វើឱ្យរាំងស្ទះដល់ចរាចរមាស បានធ្វើឱ្យហាងឆេងមាសនៅទីក្រុងញូវយ៉ក ហក់ឡើងខ្ពស់ជាងហាងឆេងនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ដែលជាទីផ្សារមាសដ៏ធំមួយរបស់ពិភពលោក។ កត្តានេះហើយដែលបានជំរុញឱ្យទីផ្សារសំខាន់ៗនានា រួមទាំងទីក្រុងឡុងដ៍ និងសិង្ហបុរីផង សម្រុកដឹកជញ្ជូនមាសទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីលក់បានចំណេញខ្ពស់។

លោក នីកូស កាវ៉ាលិស(Nikos Kavalis) នាយកគ្រប់គ្រងនៅក្រុមហ៊ុនស្រាវជ្រាវ និងផ្ដល់ប្រឹក្សា Metals Focus ដែលមានឯកទេសខាងលោហៈមានតម្លៃរួមទាំងមាសផង បានឱ្យដឹងថា មាសត្រូវបានដឹកជញ្ជូនពីគ្រប់ទីតាំងទាំងអស់ដែលមានរោងចក្រចម្រាញ់មាសទៅកាន់សហរដ្ឋអាម៉េរិក នៅមួយរយៈចុងក្រោយនេះ។

ទន្ទឹមនេះ ធនាគារខ្នាតយក្ស Goldman Sachs បានដំឡើងការព្យាកររបស់ខ្លួនថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងដល់ ៣,១០០ដុល្លារអាម៉េរិក ក្នុងមួយអោន (Ounce) ឬ ៣,៧៨០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅត្រឹមដំណាច់ឆ្នាំ២០២៥៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ព្រ.មានដំឡើងពន្ធ២៥% ឬច្រើនជាងនេះលើរថយន្តដែលនាំចូលទីផ្សារអាម៉េរិកនៅខែមេសា ខាងមុខនេះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីពេលថ្មីៗថា លោកទំនងជានឹងប្រកាសពន្ធលើការនាំចូលយានយន្តយ៉ាងតិច២៥% និងអាចខ្ពស់ជាងនេះន…

តើមានកត្តាអ្វីខ្លះធ្វើឱ្យថៃ ដែលធ្លាប់ជាខ្លាសេដ្ឋកិច្ចប្រឈមនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច?

ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ដោយសារវិបត្តិនយោបាយ ការរីករាលដាលនៃមេរោគកូវីដ-១៩ និងផលប៉ះពាល់ពីកត្តាខាងក្រៅកំពុងគំរាមកំហែងដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ