បើទោះបីជា ប្រទេសទាំង ៦ថ្មីៗនេះទទួលបានការអនុញ្ញាអាចចូលឬឆ្លងកាត់ប្រទេសសិង្ហបុរីបានក៏ពិតមែន ប៉ុន្ដែក្រសួងសុខាភិបាលសិង្ហបុរីក៏បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា អ្នកដំណើរមកពីប្រទេសទាំង៦នោះ គឺជាក្រុមប្រទេសដែលស្ថិតនៅក្រុមទី ៤។ មានន័យថា អ្នកដំណើរទាំងនោះត្រូវតែធ្វើតេស្តអវិជ្ជមាន PCR រយៈពេល ៤៨ ម៉ោងមុនពេលហោះហើរ ព្រមទាំងត្រូវប្រឈមមុខនឹងវិធានការណ៍តឹងរ៉ឹងបំផុត ដែលពាក់ព័ន្ធនឹងច្បាប់ស្ដីពីជំងឺឆ្លង ដោយតម្រូវឱ្យអ្នកដំណើរស្នាក់នៅកន្លែងស្នាក់នៅរបស់ពួកគេ ឬក៏សណ្ឋាគារក្នុងរយៈពេល ១០ ថ្ងៃ ទើបធ្វើតេស្ត PCR ម្ដងទៀត។
ទន្ទឹមនេះ ក្រសួងសុខាភិបាលសិង្ហបុរី ក៏នឹងបន្ធូរបន្ថយវិធានការសម្រាប់អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី រួមជាមួយអ្នកដំណើរមកពីប្រទេសកម្ពុជា អេហ្ស៊ីប ហុងគ្រី អ៊ីស្រាអែល ម៉ាឡេស៊ី កាតា សីស្ហែល អាហ្វ្រិកខាងត្បូង អារ៉ាប់រួម និង វៀតណាមផងដែរ។ សូមជម្រាបថា អ្នកដំណើរអ្នកទាំងអស់នេះ ត្រូវបានសិង្ហបុរីដាក់ឱ្យស្ថិតនៅក្នុងក្រុមអ្នកដំណើរទី៣។
សូមបញ្ជាក់ថា អ្នកដំណើរទាំងអស់មកពីប្រទេស និង ដែនដី ដែលត្រូវបានកំណត់នៅក្នុងក្រុមទី ២ ទី ៣ និង ទី ៤ គឺត្រូវតែធ្វើតេស្តអវិជ្ជមាន PCR មុនពេលហោះហើយ ៤៨ ម៉ោង និង តម្រូវឱ្យអ្នកដំណើរទាំងនោះ ត្រូវស្នាក់នៅកន្លែងស្នាក់នៅរបស់ពួកគេ ឬក៏សណ្ឋាគារក្នុងរយៈពេល ១០ ថ្ងៃ ទើបធ្វើតេស្ត PCR ម្ដងទៀត។
បើគិតត្រឹមថ្ងៃទី ២៣ តុលា ប្រទេសសិង្ហបុរីបានកត់ត្រាករណីឆ្លងថ្មីចំនួនប្រមាណ ៣ពាន់ ៦រយនាក់ និងអ្នកស្លាប់ថ្មីចំនួន ៦នាក់ ដែលធ្វើឱ្យចំនួនឆ្លងសរុបក្នុងប្រទេសនេះកើនឡើងជាង ១៦ម៉ឺននាក់ និងករណីស្លាប់សរុបកើនដល់ ៣០០នាក់៕
អត្ថបទ៖ ស៊ើង និមល់