ភូមិសាស្រ្តនយោបាយ

ទំនាក់ទំនងចិន និងអឺរ៉ុប អាចកាន់តែច្របូកច្របល់ដោយសារការងើបឡើងនៃក្រុមស្តាំនិយមនៅបារាំង


ក្រោយពីសន្ទុះការគាំទ្រក្រុមស្តាំនិយមនៅបារាំងកើនឡើងនៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង នៅក្នុងការរំលាយសភាបារាំង ហើយរៀបចំការបោះឆ្នោតថ្មីអាចនឹងពង្រីកការប្រេះស្រាំរវាងសហភាពអឺរ៉ុប និងប្រទេសចិនកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ភូមិសាស្រ្តនយោបាយ
ដោយ

គណបក្សស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារី ឡឺ ប៉ែន ត្រូវបានគេប៉ាន់ប្រមាណថា បានឈ្នះជិតមួយភាគបីនៃការបោះឆ្នោតសភាអឺរ៉ុបនៅក្នុងប្រទេសបារាំង រហូតលោក ម៉ាក្រុងប្រកាសរំលាយសភានៅក្នុងប្រទេស ហើយគ្រោងនឹងរៀបចំការបោះឆ្នោតនៅពេលឆាប់ៗនេះ។ ការកើនឡើងប្រជាប្រិយភាពរបស់ក្រុមស្តាំនិយមរបស់លោកស្រី ឡឺ ប៉ែន គឺជាការខាតបង់ដ៏ធំរបស់លោក ម៉ាក្រុង ក្នុងការរក្សាជំហរឲ្យមានស្ថិរភាព ខណៈដែលមកដល់ពេលនេះ លោក ត្រូវបានគេដឹងថា គឺជាកតាលីករដ៏សំខាន់ក្នុងការស្តារ​ភាពប្រសើរឡើងនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងប្រទេសចិន។

មកដល់ពេលនេះប្រទេសបារាំង គឺជាប្រទេសដែលប្រកាន់យករបបប្រធានាធិបតី និងសភានិយម ដោយប្រទេសនេះមានការបោះឆ្នោតពីរដោយឡែកពីគ្នា គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងបោះឆ្នោតជ្រើសរើសសភា។ សម្រាប់លោក ម៉ាក្រុង តំណែងរបស់លោកនឹងអាចរក្សារហូតដល់ឆ្នាំ២០២៧ ប៉ុន្តែអំណាចប្រធានាធិបតីរបស់លោកអាចគ្របដណ្តប់ភាគច្រើនតែនៅលើការគ្រប់គ្រងកិច្ចការការពារជាតិ និងកិច្ចការបរទេសប៉ុណ្ណោះ ខណៈដែលកិច្ចការផ្សេងទៀត គឺត្រូវឆ្លងកាត់សភា ដូច្នេះរាល់កិច្ចការនានានឹងអាចត្រូវរាំងស្ទះ ប្រសិនបើក្រុមស្តាំនិយមបន្តឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

នៅសហភាពអឺរ៉ុបទាំងមូល បារាំង និងអាល្លឺម៉ង់ គឺជាសមាជិកធំបំផុត និងមានឥទ្ធិពលបំផុត ហើយអ្វីក៏ដោយដែលកើតឡើងនៅក្នុងទិដ្ឋភាពនយោបាយរបស់ប្រទេសទាំងពីរ ប្រាកដណាស់វាអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់តំបន់អឺរ៉ុបទាំងមូល។ មកទល់ពេលនេះ លោក ម៉ាក្រុង គឺជារដ្ឋបុរសអឺរ៉ុបមួយ ដែលតែងតែចង់ឱ្យបារាំងដើរតួនាំមុខគេក្នុងភូមិសាស្ត្រនយោបាយ ហើយពេលខ្លះត្រូវបានគេមើលឃើញថា លោកមានទស្សនៈនយោបាយស៊ីខ្សែជាមួយនឹងចិន ទោះបីជាលោកមានទស្សនៈនយោបាយខុសគ្នាពីចិនជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។

លោក ជេម មូរ៉េន ( James Moran ) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Belgian think tank បាននិយាយថា ប្រសិនបើក្រុមស្តាំនិយមឈ្នះ ហើយអាចបង្កើតរដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោតនៅបារាំង វានឹងកាន់តែពិបាកសម្រាប់លោក ម៉ាក្រុង ហើយខ្សែបន្ទាត់គោលនយោបាយការបរទេសដែលលោកបានកំណត់នឹងប្រឈមបញ្ហា។

លោកស្រី អាលីសា ហ្គាសា ហេរេរ៉ូ (Alicia Garcia-Herrero) អ្នកស្រាវជ្រាវជាន់ខ្ពស់ ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែលបានយល់ស្របថា លទ្ធផលនៃការបោះឆ្នោតនៅបារាំងអាចជាសម្ពាធសម្រាប់លោក ម៉ាក្រុង ហើយពេលនោះគោលនយោបាយអឺរ៉ុបដែលនៅក្នុងដៃរបស់លោក រួមទាំងទំនាក់ទំនងអឺរ៉ុបជាមួយចិន និងអឺរ៉ុបជាមួយនឹងរុស្ស៊ី ក៏មានបញ្ហាដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើបទឈប់បាញ់ដែលស្នើដោយអាម៉េរិក អាចបញ្ចប់រវាងអ៊ីស្រាអែល និងហាម៉ាស់បានដែរឫទេ?

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានគាំទ្រសំណើរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ដែលស្នើឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉…

លោក អេឡុន ម៉ាស គំ.រាមឈប់ប្រើឧករណ៍ Apple នៅក្នុងក្រុមហ៊ុនរបស់លោក បើ Apple ចាប់ដៃគូជាមួយនឹងក្រុមហ៊ុន OpenAI

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX បានគំរាមឈប់ប្រើឧបករណ៍ Apple នៅក្នុងក្រុមហ៊ុនរបស់លោក បន្ទាប់ពីក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ