កម្មវិធីបណ្តុះបណ្តាលជំនាញ

តើកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ច?


ក្រោយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់‍របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ចេញ គឺទទួលបានបានការចាប់អារម្មណ៍យ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋពិសេសយុវជន។ ជាក់ស្តែងគិតមកទល់ពេលនេះមានអ្នកស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះជាង១២ម៉ឺននាក់ ក្នុងនោះចំនួនជាង៧ម៉ឺន៣ពាន់នាក់ កំពុងសិក្សា និងបញ្ចាប់ការសិក្សា។ តើកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានចូលរួមចំណែកសំខាន់យ៉ាងណាខ្លះដល់ការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ?
កម្មវិធីបណ្តុះបណ្តាលជំនាញ
ដោយ

នៅក្នុងសន្និសីទកាសែត ស្ដីពីការត្រៀមរៀបចំកម្មវិធី «TVET-Day» នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួន១លាន៥សែននាក់ មានអ្នកចុះឈ្មោះស្នើសុំចូលរៀនជាង១២ម៉ឺននាក់ និងប្រមាណ៧ម៉ឺន៣ពាន់នាក់​ កំពុងសិក្សា និងបញ្ចាប់ការសិក្សា ក្នុងនោះប្រមាណ១ម៉ឺន៨ពាន់នាក់ទទួលបានការងារធ្វើ ជាមួយចំណូលសមរម្យ ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ មានយុវជនប្រមាណ៧ពាន់៧រយនាក់ បានចាកចេញពីជីវភាពក្រីក្រតាមរយៈការចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេសនេះ។ អ្នកនាំពាក្យរូបនេះ បានចាត់ទុកការបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ គឺជាគន្លឹះមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញការវិនិយោគធំៗ ដែលមានតម្លៃពលកម្មខ្ពស់ចូលមកកម្ពុជា។

​ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានគូសបញ្ជាក់ថា នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ«TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយដល់សាធារណជនទូទៅឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស​។

​គួរជម្រាបថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨នេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានាសរុបចំនួន១៣១ ស្មើនឹង២០៥ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ, កិច្ចពិភាក្សាលើប្រធានបទស្តីពី«TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន», ការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិន, ការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាព ដើម្បីទទួលបានគុណវុឌ្ឍិជាតិ និងទទួលបានសញ្ញាបត្របញ្ជាក់សមត្ថភាព, ការតាំងបង្ហាញស្នាដៃសិស្ស និស្សិត របស់គ្រិះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស១លាន៥សែននាក់ ព័ត៌មានអាហាររូបករណ៍ និងឱកាសដាក់ពាក្យស្វែងរកការងារភ្លាមៗ ជាមួយក្រុមហ៊ុនធំក្នុងថ្ងៃនោះជាដើម៕




អត្ថបទបន្ទាប់


អតីតកីឡាករជើងឯកប្រចាំក្លិប មែនឆេស្ទ័រ លោក BERBATOV នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Tiger Street Football ប្រចាំឆ្នាំ 2025 ដើម្បីអបអរដល់កីឡាករកម្ពុជាជំនាន់ថ្មី

[ភ្នំពេញ,ប្រទេសកម្ពុជា – ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2025] — ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរដ៏ពេញនិយមនៅទ្វីបអាស៊ី បាននាំយកនូវព្រឹត្តិការណ៍ Tig…

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast ខាតបង់ជាង៧០០លានដុល្លារត្រឹមរយៈពេល៣ខែ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី វីនហ្វាស (VinFast) របស់ប្រទេសវៀតណាម បានខាតបង់ថវិកាសរុបចំនួន៧១២លានដុល្លារនៅត្រីមាសដំបូងនៃឆ្នាំ២០២៥ បើទោះជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ