វិស័យធានារ៉ាប់រង

តើវិស័យធានារ៉ាប់រងខ្នាតតូច និងកសិកម្មអាចការពារហានិភ័យដល់ពលរដ្ឋ និងកសិករយ៉ាងដូចម្តេច?


វិស័យធានារ៉ាប់រងខ្នាតតូច និងកសិកម្ម អាចចាត់ទុកជាវិស័យថ្មីមួយសម្រាប់កម្ពុជា និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ដែលទើបត្រូវបានអនុវត្តជាង១០ឆ្នាំកន្លងមកនេះ។ សេវាកម្មធានារ៉ាប់រងខ្នាតតូច និងកសិកម្មនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការវិវត្តរបស់ពិភពលោក ក៏ដូចជាជួយការពារហានិភ័យជូនពលរដ្ឋ និងកសិករពីបញ្ហាប្រឈមនានា ជាពិសេសការប្រែប្រួលអាកាសធាតុ ដែលកំពុងក្លាយជាក្តីកង្វល់សម្រាប់ពិភពលោក។
វិស័យធានារ៉ាប់រង
ដោយ

លោក នី លីហួង ប្រធាននាយកធានារ៉ាប់រងខ្នាតតូច និងកសិកម្ម នៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ កំពុងផ្ដល់ការអប់រំពីការយល់ដឹងលើសេវាធានារ៉ាប់រងខ្នាតតូច និងកសិកម្មដល់ពលរដ្ឋ និងបានផ្ដល់សំណងជាបន្តបន្ទាប់ជូនដល់អតិថិជនទៅតាមគោលការណ៍នៃកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។ សំណងរបស់ក្រុមហ៊ុនដែលបានផ្ដល់ជូនអ្នកប្រើប្រាស់នាពេលកន្លងមកត្រូវបានអ្នកជំនាញរូបនេះគូសបញ្ជាក់ថា ត្រូវបានធ្វើឡើងតាមបច្ចេកទេស និងស្ថានភាពជាក់ស្ដែង ខណៈការផ្ដល់ជូនដល់អតិថិជន រួមទាំងកសិករ បានរួមចំណែកកាត់បន្ថយហានិភ័យនៃការខាតបង់ថវិកាបានមួយចំណែកផងដែរ។

​បើតាមលោក នី លីហួង ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យវិស័យមួយចំនួនកំពុងមានបញ្ហាប្រឈម។ ការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដាក់ចេញនូវផែនការដើម្បីធានាផលប៉ះពាល់ពីហានិភ័យនានា ក្នុងវិស័យកសិកម្ម ដែលជាវិស័យសក្តានុពលមួយរបស់កម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យធានារ៉ាប់រងខ្នាតតូច និងកសិកម្មនឹងមានការរីកចម្រើនកាន់តែខ្លាំងនាពេលខាងមុខ ដោយសារអ្នកប្រើប្រាស់មានការយល់ដឹងកាន់តែច្រើនពីបញ្ហាប្រឈមក្នុងវិស័យកសិកម្មដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។

​បើតាមការគូសបញ្ជាក់របស់លោក នី លីហួង គិតត្រឹមឆ្នាំ២០២៤ វិស័យធានារ៉ាប់រងខ្នាតតូចមានទំហំបុព្វលាភ ឬទឹកប្រាក់ដែលអតិថិជនត្រូវបង់ឱ្យក្រុមហ៊ុនធានារ៉ាប់រងប្រមាណ១៣លានដុល្លារ ដោយបានផ្តលការធានាដល់អតិថិជនជាង១លាននាក់ ខណៈសេវាធានារ៉ាប់រងកសិកម្មបានផ្តល់ការធានាដល់ពលរដ្ឋប្រមាណ៨ម៉ឺននាក់ជាមួយទំហំបុព្វលាភជិត១លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អាជ្ញាធរបង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាពបានជាង៦តោននៅឆមាសទី១ឆ្នាំនេះ

ក្រោយបើកប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពសាច់នៅតាមផ្សារ និងកន្លែងស្តុកសាច់បង្កកជាបន្តបន្ទាប់ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ …

ហាងឆេងមាសហក់ឡើងខ្លាំងមិនធ្លាប់មានក្នុងពេល៣សប្ដាហ៍មកនេះ ខណៈលោក ដូណាល់ ត្រាំ ពង្រីកសង្គ្រាមពាណិជ្ជកម្មកាន់តែធំ

ហាងឆេងមាសនៅសហរដ្ឋអាម៉េរិកនៅថ្ងៃទី១៤ ខែកក្កដា បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣សប្តាហ៍មកនេះឈានដល់ប្រមាណ៣,៣៧១ដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ