អត្ថបទពាណិជ្ជកម្ម

ស្មាត អាស្យាតា អមដំណើរក្រុមអភិបាលសម្ព័ន្ធក្រុមហ៊ុន Axiata ចូលជួបពិភាក្សាជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយបង្ហាញពីស្មារតីក្នុងការជ្រោមជ្រែងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា


ក្រុមហ៊ុន Smart Axiata មានកិត្តិយសអមដំណើរលោក Vivek Sood អគ្គនាយកប្រតិបត្តិ (Group CEO) និងជានាយកគ្រប់គ្រង (Managing Director) នៃក្រុមហ៊ុន Axiata Group Berhad រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន Axiata Group និងក្រុមហ៊ុន Smart Axiata ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
ស្មាត អាស្យាតា អមដំណើរក្រុមអភិបាលសម្ព័ន្ធក្រុមហ៊ុន Axiata ចូលជួបពិភាក្សាជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយបង្ហាញពីស្មារតីក្នុងការជ្រោមជ្រែងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា
ដោយ
អំពី smart_axiata

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍​ឈាន​មុខ​គេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនម៉ាឡេស៊ីដ៏សំខាន់មួយ ដែលទទួលបានការវិនិយោគមួយ​ភាគ​​ធំ​ដោយមូលនិធិវិនិយោគជាតិ និងសោធននិវត្តន៍របស់រាជរដ្ឋាភិបាលម៉ាឡេស៊ី រួមទាំង Khazanah Nasional Berhad ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Smart នៅតែប្តេជ្ញាចិត្ត​យ៉ាងជ្រាលជ្រៅ​ក្នុងការជំរុញបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ច​ប្រកបដោយចីរភាព។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ឡើងវិញពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំ និងជ្រៅជាងមុន រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ក្នុងបរិបទនៃទំនាក់ទំនងការទូតដ៏រឹងមាំរវាងប្រទេសទាំងពីរ និងមេដឹកនាំកំពូលទាំងសងខាង​ ដែលបានកសាងឡើងលើទំនុកចិត្តរវាងគ្នាទៅវិញទៅមក ភាពច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់។

ក្រុមហ៊ុន Axiata Group បានគូសបញ្ជាក់ពីចក្ខុវិស័យរយៈពេលវែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់​ប្រទេសកម្ពុជា តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងការផ្តល់ដំណោះស្រាយ​ឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ ចក្ខុវិស័យនេះផ្តោតលើការជ្រោមជ្រែងឱ្យបុគ្គល សហគ្រាសធុនតូច និងមធ្យម និងដៃគូអាជីវកម្មឱ្យរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់ និងប្រកបដោយបរិយាប័ន្ន។ តាមរយៈការវិនិយោគប្រកបដោយចីរភាពលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទេពកោសល្យ និងកិច្ចការបរិយាប័ន្នឌីជីថល Axiata Group​ ប្តេជ្ញាផ្តល់ឱ្យសហគមន៍កម្ពុជានូវធនធាននិងការតភ្ជាប់ដែលត្រូវចាំបាច់ដើម្បីជោគជ័យក្នុងយុគសម័យឌីជីថល។ នេះរួមបញ្ចូលទាំងការបណ្តុះគំនិតច្នៃប្រឌិតក្នុងស្រុក គាំទ្រដល់ធុរកិច្ចបច្ចេកវិទ្យា និងការកសាងសមត្ថភាពលើផ្នែកសំខាន់ៗដូចជា សន្តិសុខអនឡាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងចំណេះដឹងឌីជីថល។

ជំនួបសម្ដែងការគួរសមនេះ ក៏បានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់សហគ្រាសម៉ាឡេស៊ីក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីគោលដៅរួមគ្នារវាងប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើផ្នែកនានាដែលរួមមាន យុទ្ធសាស្ត្រក្នុងការតភ្ជាប់ឌីជីថល បច្ចេកវិទ្យា និងការវិនិយោគ។

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី​ ដែលនេះធ្វើឲ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏​រឹង​មាំ​នេះ​បញ្ជាក់ពីជំហរដ៏រឹងម៊ាំរបស់ Smart ក្នុងការផ្តល់សេវាកម្រិតពិភពលោក ខណៈពេលដែលរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។




អត្ថបទបន្ទាប់


តើកិច្ចប្រជុំ G7 ដែលលោក ត្រាំ ចាកចេញទាំងប្រញាប់ប្រញាល់សម្រេចបានលទ្ធផលអ្វីខ្លះ?

សេតវិមានបានប្រកាសថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងមិនបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧…

បែកធ្លាយសំឡេងសន្ទនាតាមទូរសព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ កំពុងធ្វើឱ្យស្ថានការនៅថៃកើនកម្ដៅកាន់តែខ្លាំង

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃនេះ ក្រោយមានការបែកធ្លាយសំឡេងសន្ទនាគ្នាតាមទូរសព្ទជាង ៩នាទី រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ