សមាជិក APEC

តើប្រទេសសមាជិក APEC បានដាក់ចេញគោលការណ៍អ្វីខ្លះ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយនិរន្តភាពក្រោយកិច្ចប្រជុំ?


សមាជិកនៃក្រុមប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ក្រោយបិទបញ្ចប់កិច្ចប្រជុំនៅ San Francisco កាលពីថ្ងៃសុក្រ បានអនុម័តគោលការណ៍ពាណិជ្ជកម្ម និងការវិនិយោគថ្មី ដែលស្វែងរកការជំរុញនិរន្តរភាពបរិស្ថាន និងសុខុមាលភាពសង្គម បន្ទាប់ពីប្រទេសចិនបានទម្លាក់ការជំទាស់របស់ខ្លួនចំពោះសំណើរបស់សហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សមាជិក APEC
ដោយ

គោលការណ៍ថ្មីនោះមានឈ្មោះថា គោលការណ៍នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ស្តីពីការរួមបញ្ចូលការបើកចំហរ និងនិរន្តរភាពទៅក្នុងគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគ» ដែលវាមានគោលបំណងពិចារណាលើសមាមាត្រសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយតុល្យភាព” នៅក្នុងគោលនយោបាយរបស់សមាជិកនៃក្រុមប្រទេស APEC។

យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីគោលនយោបាយថ្មីនេះ វាបានរួមបញ្ចូលធាតុផ្សំសំខាន់ៗមួយចំនួនដូចជា ការដាក់បញ្ចូលនិរន្តរភាពបរិស្ថាន និងការរួមបញ្ចូលសង្គមទៅក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចរឹងមាំ មានតុល្យភាព សុវត្ថិភាព និងរួមបញ្ចូល លទ្ធផលបរិស្ថានវិជ្ជមាន និងសុខុមាលភាពសង្គមរបស់ប្រជាជន។

មួយវិញទៀត ជំរុញការបើកចំហ តម្លាភាព និងអាចព្យាករបានក្នុងការបង្កើតគោលនយោបាយ។ ហើយវារួមបញ្ចូលទាំងការធ្វើឱ្យមានការពិចារណា និងរៀបចំការពិគ្រោះយោបល់ជាសាធារណៈ ជាពិសេសជាមួយអាជីវកម្មខ្នាតតូច ស្ត្រី ជនជាតិដើមភាគតិច និងក្រុមផ្សេងៗទៀត។

បន្ថែមលើនេះគោលការណ៍ទាមទារឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិក APEC លើពាណិជ្ជកម្ម ការវិនិយោគលើទំនិញ និងសេវាកម្មបរិស្ថាន ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលស្អាត រួមទាំងធ្វើឱ្យការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈមដែល APEC មាន ជាមួយនឹងសក្តានុពលសេដ្ឋកិច្ចដើម្បីទទួលបាននូវឱកាសពាណិជ្ជកម្ម និងការវិនិយោគ និងការពង្រឹងការប្រមូលទិន្នន័យ និងការស្រាវជ្រាវលើគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីតាមដានផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។

បើយោងតាមតាមសេចក្តីថ្លែងការណ៍របស់ APEC មធ្យោបាយដើម្បីសម្រេចបាននូវការរួមបញ្ចូលសេដ្ឋកិច្ច និងនិរន្តរភាពសម្រាប់សេដ្ឋកិច្ចនីមួយៗខាងលើ គឺអាចមានភាពខុសប្លែកគ្នាអាស្រ័យលើសង្គមប្រជាជាតិនីមួយៗ និងលក្ខណៈសេដ្ឋកិច្ចសមាជិកនីមួយៗ។

គួរជម្រាបថា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ក្រុមប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) មានគោលបំណង គឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពាណិជ្ជកម្ម និងការវិនិយោគ និងភាពរុងរឿងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

វេទិកា APEC មានសមាជិក២១ប្រទេសរួមមានអូស្ត្រាលី ព្រុយណេ កាណាដា ឈីលី សាធារណរដ្ឋប្រជាមានិតចិន ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉ាពួអាស៊ីនូវែលហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ សហរដ្ឋអាម៉េរិក និងប្រទេសវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បំណុលពិភពលោកបានកើនឡើងលើស៣០៧ទ្រីលានដុល្លារនៅក្នុងត្រីមាសទី៣ឆ្នាំ២០២៣

ព័ត៌មាន
បំណុលសរុបនៅក្នុងពិភពលោក បានកើនឡើងលើស៣០៧ទ្រីលានដុល្លារ ក្នុងត្រីមាសទី៣ នៅក្នុងឆ្នាំ២០២៣ ដោយក្នុងនោះបំណុលរបស់ប្រទេស ដែលមានការអភិវឌ្ឍរួចហ…

Smart Axiata បំពាក់បច្ចេកវិទ្យា iPowerStar របស់Huawei ដើម្បីជួយបរិស្ថានឆ្ពោះទៅកាន់ អព្យាក្រិតកាបោន

ព័ត៌មាន
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា Smart Axiata បានប្រកាសពីការដាក់ប្រើប្រាស់នូវបច្ចេកវិទ្យា iPowerStar 2.0 របស់ក្រុមហ៊ុន Huawei ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ