អត្ថបទពាណិជ្ជកម្ម

អតិថិជនរបស់ក្រុមហ៊ុន Smart Axiata អាចទទួលបានភីហ្សាញ៉ាំដោយឥតគិតថ្លៃពី Pizza Hut


ឥឡូវនេះ ក្រុមហ៊ុន Smart Axiata និង Pizza Hut កំពុងផ្តល់ជូនប្រម៉ូសិនពិសេសដល់អតិថិជនរបស់ Smart ដែលមាន SmartVIP ដោយពួកគេអាចញ៉ាំភីហ្សារសជាតិឆ្ងុយឆ្ងាញ់ដោយមិនអស់លុយពី Pizza Hut។
អតិថិជនរបស់ក្រុមហ៊ុន Smart Axiata អាចទទួលបានភីហ្សាញ៉ាំដោយឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញ SmartVIP ទៅកាន់ក្រុមការងាររបស់ Pizza Hut ប៉ុណ្ណោះ។

រាល់អតិថិជន​របស់ក្រុមហ៊ុន​ Smart Axiata ដែលជាសមាជិក SmartVIP នឹង​ទទួលបាន​អត្ថ​ប្រយោជន៍​ពី​ការ​​​ញ៉ាំ​ភីហ្សាដោយមិនអស់លុយពី Pizza Hut ម្នាក់មួយ ដោយ​ពួកគេ​គ្រាន់តែ​បង្ហាញ SmartVIP ទៅ​កាន់​ក្រុម​ការងារ​របស់ Pizza Hut ប៉ុណ្ណោះ។

ជារៀងរាល់ថ្ងៃ Pizza Hut នឹងត្រៀម​ទុក​​ភីហ្សា Sausage Crust ទំហំ M ចំនួន 30 ក្នុង​មួយសាខាក្នុង​មួយ​ថ្ងៃ សម្រាប់​ចែកជូនអតិថិជនរបស់​ក្រុមហ៊ុន Smart Axiata ចាប់​ពីម៉ោង 1 រសៀល ដល់ 5 រសៀល ហើយ​អតិថិជន SmartVIP ម្នាក់​អាច​មានសិទ្ធិ​ទទួល​​បាន​ភីហ្សា​តែ​មួយ​ប៉ុណ្ណោះក្នុង​​រយៈ​ពេល​ប្រម៉ូសិននេះ។

ដើម្បីទទួលបាន SmartVIP អតិថិជនរបស់ក្រុមហ៊ុន Smart Axiata គ្រាន់តែបញ្ចូលលុយទូរស័ព្ទ Smart ត្រឹមតែ 5 ដុល្លារតែប៉ុណ្ណោះ ដើម្បី​ទទួលបាន​ផល​ចំណេញ​ពី​​​ប្រូម៉ូសិន​ពិសេ​ស​នេះ ហើយ​ការ​ផ្តល់ជូន​ពិសេស​នេះមាន​​ចាប់​ពីថ្ងៃនេះ​តទៅ​រហូត​ដល់​ថ្ងៃទី 31 ខែតុលា ឆ្នាំ​2022 ឬរហូត​ដល់​ភីហ្សាអស់ពីស្តុក។

សម្រាប់ទីតាំង​ដែល​នឹងត្រូវ​ទទួលបានភីហ្សា​មិនគិតថ្លៃនេះ អតិថិជនរបស់​ក្រុមហ៊ុន Smart Axiata ដែល​កំពុង​មាន SmartVIP អាច​ធ្វើដំណើរទៅកាន់​ទីតាំងណាមួយរបស់ Pizza Hut ​ក្នុង​ចំណោមទីតាំង​ទាំង 5 ដូចខាងក្រោម៖

Pizza Hut បឹងកេងកង (Flagship store): https://g.page/Pizza-Hut-BKK?share

Pizza Hut ទួលទំពូង : https://g.page/Pizza-Hut-TTP-RM?share

Pizza Hut កម្ពុជាក្រោម : https://goo.gl/maps/6ULJibhWBW3bbN8f8

Pizza Hut កាល់មែត្រ : https://g.page/Pizza-Hut-CM?share

Pizza Hut គិរីរម្យ : https://goo.gl/maps/nmetQoJs8bhMNGGJ8

សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចធ្វើការសាកសួរផ្ទាល់នៅទីតាំងណាមួយរបស់ Pizza Hut ឬ​ទំនាក់​ទំនង​មកកាន់​ផ្នែក​បំរើអតិថិជនរបស់​ក្រុមហ៊ុន Smart Axiata តាមរយៈលេខ 010 200 888៕




អត្ថបទបន្ទាប់


យុវជនចិនប្រឈមនឹងការលំបាកកាន់តែខ្លាំងក្នុងការស្វែងរកការងារធ្វើ តើមកពីហេតុអ្វី?

ព័ត៌មាន
សេដ្ឋកិច្ចចិនកំពុងជួបការលំបាកផ្ទួនៗ បូកផ្សំទាំងកត្តាក្នុងស្រុក និងឥទ្ធិលពលពីក្រៅប្រទេស ពិសេសនៅមួយរយៈចុងក្រោយ ដែលមានរលកកំដៅដ៏ហួតហែងមិនធ្ល…

តើអ្នកជំនាញយល់ឃើញបែបណាចំពោះយន្តការដំឡើងថ្លៃអង្ករពិភពលោករបស់ថៃ និងវៀតណាម?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា គាំទ្រចំពោះយន្តការរបស់ថៃ និងវៀតណាម ដែលសហការគ្នាដំឡើងថ្លៃអង្ករពេលនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ