អត្ថបទក្រុមហ៊ុន

យុវជនកម្ពុជាទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានរៀបចំដំណើរកម្សាន្តអប់រំអំពីបច្ចេកវិទ្យាសម្រាប់ជ័យលាភីក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញសហគ្រិនភាព SmartSpark ២០២២ និងកម្មវិធី SmartEdu Unipreneur Learning Platform ២០២២ ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៩-១២ ឧសភា ២០២៣។
យុវជនកម្ពុជាទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត

ជ័យលាភីក្នុងកម្មវិធីទាំងពីរ​ ទទួលបានឱកាសទៅទស្សនាស្វែងយល់អំពីប្រតិបត្តិការនៃក្រុមហ៊ុនបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្មផ្សេងៗ រួមមានក្រុមហ៊ុន ADA នៃ Axiata Group​ ក្រុមហ៊ុន REXXL​ ធុរកិច្ច Eat x Dignity ធុរកិច្ច MRanti ធុរកិច្ច Masala Wheels ធុរកិច្ច PitchIn ធុរកិច្ចសង្គម Impact Hub KL ធុរកិច្ច ReSkills និង គម្រោង​ផ្តួចផ្តើម Biji Biji ជាដើម។​

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំអ្នកចូលរួមអំពីភាពជឿនលឿននៃបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗនៅក្នុងប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះផងដែរ ឱកាសសិក្សាមួយនេះ ក៏បានផ្តល់ឲ្យពួកគេនូវបទពិសោធន៍ថ្មីប្លែកៗ និងទស្សនវិស័យដ៏មានតម្លៃ ដែលពួកគេអាចប្រើប្រាស់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជាផងដែរ។

យុវជនកម្ពុជាទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត

ក្រុមហ៊ុន Smart Axiata តែងតែឈានមុខគេក្នុងការវិនិយោគលើទេពកោសល្យក្នុងស្រុក និងអភិវឌ្ឍធនធានមនុស្ស ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត។ លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ក្រុមហ៊ុន Smart Axiata តែងតែផ្តល់អទិភាពដល់ការវិនិយោគ​ និងកសាងសមត្ថភាពរបស់ប្រជាជនកម្ពុជា។ យើងពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រប្រជាជនក្នុងតំបន់ និងជួយពួកគេឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​មួយនេះ គឺ​គ្រាន់​តែ​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដែល​យើង​បាន​អនុវត្ត​ដើម្បី​បំផុស​គំនិត និង​លើកកម្ពស់ទេព​កោសល្យ​វ័យ​ក្មេង ដើម្បី​លើក​ស្ទួយ​វប្បធម៌​ឧត្តមភាព ឬភាពល្អឥតខ្ចោះ​នៅ​កម្ពុជា»។​

យុវជនកម្ពុជាទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត

តាំងពីដើមមក ក្រុមហ៊ុន Smart Axiata បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមិទ្ធិផលជាតិ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដោយផ្តល់នូវការសេវាកម្មទំនាក់ទំនងក្នុងតម្លៃសមរម្យ និងអាចទុកចិត្តបានដល់សហគមន៍ ដែលនៅតំបន់ដាច់ស្រយាល។ បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart Axiata ក៏​បាន​ផ្តួចផ្តើមនូវកម្មវិធី​អក្ខរកម្ម​ឌីជីថល ដោយ​លើកកម្ពស់ និងកសាងសមត្ថភាព​យុវជន និង​ប្រជាជនកម្ពុជា ឲ្យមានលទ្ធផលបំពេញលក្ខខណ្ឌនៃ​​ជំនាញ​នានា​ ដែលមានតម្រូវការបច្ចេកវិទ្យា​ខ្ពស់។ ជាងនេះទៅទៀត ក្រុមហ៊ុនបាននិងកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលផងដែរ។

យុវជនកម្ពុជាទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត

តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ ដូចជាកម្មវិធីពន្លឿនធុរកិច្ចសង្គម និងប្រព័ន្ធទូទាត់ឌីជីថល (E-Top Up) ក្រុមហ៊ុន Smart Axiata បាននឹងកំពុងជំរុញការច្នៃប្រឌិត និងសហគ្រិនភាពក្នុងចំណោមប្រជាជនកម្ពុជា បង្កើតឱកាសការងារកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ជារួម ការចូលរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនេះ គ្រាន់តែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែលក្រុមហ៊ុនបានអនុវត្ត ដើម្បីបង្កើតឱកាសសម្រាប់យុវជនកម្ពុជា និងកសាងសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេស។

អ្នកចូលរួម​កម្មវិធី SmartSpark និង SmartEdu ULP បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart Axiata សម្រាប់ឱកាសទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងទទួលបានបទពិសោធន៍ពីបច្ចេកវិទ្យាថ្មីៗ ដែលពួកគេជឿជាក់ថានឹងជួយពួកគេក្នុងអាជីពរបស់ពួកគេ។ ពួកគេបាននិយាយថា ដំណើរកម្សាន្តនេះបានបើកគំនិតរបស់ពួកគេចំពោះលទ្ធភាពថ្មីៗក្នុងវិស័យបច្ចេកវិទ្យា និងជំរុញពួកគេឱ្យបន្តការច្នៃប្រឌិតនៅកម្ពុជា។

ដំណើរកម្សាន្តនេះគឺជាជោគជ័យដ៏ធំធេង និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ក្នុងការវិនិយោគលើយុវជនដែលមានទេពកោសល្យរបស់ប្រទេសកម្ពុជា និងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់ ប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


បញ្ហាបំណុលពិបាកទារ កំពុងបង្កភាពច្របូកច្របល់កាន់តែខ្លាំង ក្នុងវិស័យសំណង់អចលនទ្រព្យវៀតណាម

ព័ត៌មាន
អ្នកអភិវឌ្ឍ និងសាងសង់វិស័យសំណង់នៅប្រទេសវៀតណាមបាននិងកំពុងតែប្រឈមមុខនឹងបញ្ហាគេជំពាក់បំណុលមិនសង ដែលវាបាននិងកំពុងកើតឡើងខ្លាំងមិនធ្លាប់ម…

រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតានៅកម្ពុជា នឹងដាក់ឲ្យដំណើរនៅអំឡុងខែកក្កដា ខាងមុខ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនអះអាងថា រោងចក្រផ្គុំនឹងដំឡើងរថយន្តម៉ាកតូយ៉ូតារបស់ក្រុមហ៊ុន Toyota Tsusho Manufacturing …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ