អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata និងធនាគារ PPC Bank ចុះកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្តល់ ស៊ីម Smart Travellers ជូនភ្ញៀវទេសចរណ៍អន្តរជាតិ


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងធនាគារពាណិជ្ជកម្មដែលកំពុងលេចធ្លោPPCBankបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្តាច់មុខ ក្នុងការផ្តល់ស៊ីម Smart Traveler បន្ថែមពីលើសេវាកម្មរបស់ធនាគារសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ នៅតាមគ្រប់បណ្តាសាខាធនាគារ PPC ទាំងអស់។
ក្រុមហ៊ុន Smart Axiata និងធនាគារ PPC Bank ចុះកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្តល់ ស៊ីម Smart Travellers ជូនភ្ញៀវទេសចរណ៍អន្តរជាតិ

ភាពជាដៃគូនេះគឺជាកិច្ចសហការលើកដំបូងបង្អស់រវាងក្រុមហ៊ុន Smart និងធនាគារ PPCBank ដើម្បីពង្រីកនូវវិសាលភាពរបស់ផលិតផលនៅលើទីផ្សារ និងការពង្រីកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart​បានសម្តែងនូវភាពរីករាយចំពោះការចាប់ផ្តើម​នៃភាពជាដៃគូមួយនេះ។

« Smart តែងតែមានបេសកកម្មមួយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើឲ្យជិវិតកាន់តែប្រសើរឡើង។ យើងបន្តស្វែងរកឱកាស និងភាពជាដៃគូដែលអាចផ្តល់នូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែមក្នុងការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន់យើង។ យើងរំពឹងថាភាពជាដៃគូនេះ នឹងនាំអាចជួយនាំមកនូវបទពិសោធន៍ធ្វើដំណើរកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រនូវរាល់តម្រូវការនៃការរក្សាទំនាក់ទំនងរបស់ពួកគេក្នុងអំឡុងពេលធ្វើដំណើរ»។

នាយកជាន់ខ្ពស់នៃធនាគារ PPCBank លោក Lee Jinkyu បានមានប្រសាសន៍ថា «ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា យើងចាត់ទុកកិច្ចសហការមួយនេះ​ ជាផ្នែកមួយនៃបេសកកម្មរបស់យើងក្នុងការផ្តល់នូវតម្លៃ និងការគាំទ្រដល់អតិថិជនរបស់យើងជានិច្ច។ ភាពជាដៃគូ ជាមួយក្រុមហ៊ុន Smart ឆ្លុះបញ្ចាំងពីការចាប់ផ្តើមនៃទំនាក់ទំនងយូរអង្វែងរវាងក្រុមហ៊ុនពីរ ដែលមាន បេសកកម្មដូចគ្នាដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ តាមរយៈកិច្ចសហការរួមគ្នា យើងនឹងធ្វើការដើម្បី បំប្លែងបទពិសោធន៍ឌីជីថលដើម្បីបង្កើនគុណភាពនៃការរស់នៅល្អបំផុតសម្រាប់មនុស្សគ្រប់គ្នានៅក្នុង ប្រទេសកម្ពុជា»។

កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នឹងពាំនាំនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជននាពេលអនាគត។ អតិថិជនអាចទទួលបានស៊ីម Smart Traveler នៅគ្រប់សាខារបស់ធនាគារ PPCBank ទាំងអស់។ បន្ទាប់ពីការទទួលបានស៊ីម ពួកគេអាចធ្វើការចុះអត្តសញ្ញាណ ឬការចុះឈ្មោះដោយខ្លួនឯងនៅ លើទូរស័ព្ទ​ដៃរបស់ពួកគេ​តាមរយៈគេហទំព័រចុះឈ្មោះលេខទូរស័ព្ទរបស់ Smart និងអាចទិញកញ្ចប់ទឹកប្រាក់ បន្ថែម តាមរយៈកម្មវិធី PPCBank Mobile ។ បុគ្គលិករបស់ធនាគារ PPCBank នឹងនៅប្រចាំការដើម្បីផ្តល់ជំនួយជានិច្ច សម្រាប់អតិថិជន ។

ជាមួយនឹងស៊ីម Smart Traveler អតិថិជនអាចរីករាយជាមួយអត្រាការហៅទូរសព្ទ​អន្តរជាតិិក្នុងតម្លៃ ទាបត្រឹមបីសេនក្នុងមួយនាទី។ បន្ថែមពីលើកញ្ចប់ស្តង់ដារ អតិថិជនក៏អាចចូលប្រើប្រាស់សេវាកម្ម និងកញ្ចប់ទិន្នន័យដ៏សម្បូរបែប ហើយពួកគេនឹងអាចបន្តទំនាក់ទំនងក្នុងប្រទេសជាង ១៧០ នៅអាស៊ី និងអឺរ៉ុបជាមួយនឹងសេវាកម្មអន្តរជាតិ SmartRoam ផងដែរ។ អតិថិជនអាចប្តូរទៅគម្រោងផ្សេង ទៀតបានយ៉ាងងាយស្រួល តាមរយៈការជាវសេវាកម្ម និងគ្រប់គ្រងគណនីរបស់ពួកគេនៅក្នុងកម្មវិធីទូរស័ព្ទដៃ SmartNas ផងដែរ។

ភាពជាដៃគូជាមួយធនាគារ PPCBank គឺជាការផ្តួចផ្តើមមួយដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងពង្រីកដំណោះស្រាយការតភ្ជាប់ទំនាក់ទំនងរបស់ខ្លួនទៅកាន់ផ្នែកទីផ្សារផ្សេងៗ ។ អតិថិជន Smart មិនថាក្នុងប្រទេស ឬក្រៅប្រទេស នៅតែអាចបន្តទំនាក់ទំនង និងភាពរីករាយជាមួយសេវាកម្ម និងអត្ថប្រយោជន៍របស់ក្រុមហ៊ុនបានយ៉ាងពេញលេញ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមចូលទៅកាន់គេហទំព័ររបស់ Smart តាមរយៈ https://www.smart.com.kh/km/ ឬទំព័រ Facebook របស់ក្រុមហ៊ុននៅ https://www.facebook.com/SmartAxiata




អត្ថបទបន្ទាប់


តើនឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចអាមេរិក ប្រសិនបើការដំឡើងពិដានបំណុលបរាជ័យ?

ព័ត៌មាន
បញ្ហាជាប់គាំងនៃផែនការដំឡើងពិដានបំណុលរបស់រដ្ឋាភិបាលអាមេរិក កំពុងក្លាយជាកត្តាប្រឈមខ្លាំងមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេ…

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានថា អាស៊ីអាគ្នេយ៍នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសកលនៅឆ្នាំ ២០៤៥

ព័ត៌មាន
ខណៈដែលមេដឹកនាំអាស៊ាននិងទីម័រខាងកើតកំពុងប្រជុំកំពូលនៅទីក្រុង ឡាប៊ួន បាចូ ប្រទេសឥណ្ឌូនេស៊ី លោក អាជេត រ៉ាសជីត ប្រធានក្រុមប្រឹក្សាធុរកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ