ភាពជាដៃគូនេះ នាំមកជូននូវសេវាកម្ម ទិញមុនទូទាត់ក្រោយ “Buy Now, Pay Later” (BNPL) ដោយផ្តល់ជូនអតិថិជននូវបទពិសោធន៍ឌីជីថលពេញលេញ ដែលគ្មានភាពរអាក់រអួល និងមិនអាចប្រៀបផ្ទឹមបាន។
ចំណុចពិសេសនៃកិច្ចសហការមួយនេះគឺ ការបូកបញ្ចូលនូវចំណុចខ្លាំងនៃទូរគមនាគមន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ និងបច្ចេកវិទ្យាឌីជីថល ក្នុងការសម្រួលឲ្យអតិថិជនទទួលបាន និងអាចប្រើប្រាស់ឥណទាន។ សេវាកម្ម BNPL បានបង្ហាញនូវភាពដ៏អស្ចារ្យក្នុងការបង្កើនសេរីភាពហិរញ្ញវត្ថុ និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន។
អ្វីដែលសេវាកម្មនេះខុសប្លែកពីសេវាកម្ម BNPL ដទៃនោះគឺវត្តមានរបស់ Mora ដែលជាវេទិកាឌីជីថល។ វេទិកាប្រកបដោយភាពច្នៃប្រឌិតមួយនេះ អាចឲ្យអតិថិជនធ្វើការស្នើសុំឥណទានតាមបែបឌីជីថលពេញលេញ តាំងពីពេលចាប់ផ្តើម ការអនុម័តឥណទាន ការទិញទំនិញ រហូតដល់ការទូទាត់ចេញ។ ជាមួយនឹងបទពិសោធន៍ដែលងាយស្រួល និងគ្មានភាពរអាក់រអួល អតិថិជនអាចទទួលបាននូវឥណទាន និងអាចទិញផលិតផលយ៉ាងងាយស្រួលពីជម្រើសពាណិជ្ជករជាច្រើន ដែលក្នុងនោះរួមមាន Smart ផងដែរ។
អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់សេវាកម្មនេះអាចទាញយកកម្មវិធី Mora BNPL ដោយគ្រាន់តែផ្តល់ព័ត៌មានចាំបាច់ដើម្បីស្នើសុំឥណទាន។ បន្ទាប់ពីបំពេញនូវពត៌មានដែលចាំបាច់ អតិថិជនអាចបញ្ជាក់ពីការយល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់ព័ត៌មានរបស់ពួកគេ និងរង់ចាំ រយៈពេលត្រឹមតែ ៣ ថ្ងៃ (ថ្ងៃធ្វើការ) សម្រាប់ការអនុម័តឥណទានរបស់ពួកគេជាការស្រេច។ នៅពេលទទួលបានការបញ្ជាក់ពីការអនុម័តឥណទាន អតិថិជនអាចប្រើប្រាស់ឥណទាននោះដោយសេរីដើម្បីធ្វើការទិញពីពាណិជ្ជករដៃគូរជាច្រើនរបស់ Mora តាមចំណង់ចំណូលចិត្តរបស់ពួកគេ។
ក្រុមហ៊ុន Smart ក្នុងនាមជាពាណិជ្ចករមួយនៅលើកម្មវិធី Mora ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការចម្រុះរបស់អតិថិជន។ ជាមួយនឹងឥណទានដែលបានអនុម័តរបស់ពួកគេ អតិថិជនអាចចូលទិញទំនិញជាច្រើនពី Smart រួមមាន ឧបករណ៍ថ្មីៗដែលភ្ជាប់ឬមិនភ្ជាប់ជាមួយគម្រោងកញ្ចប់ប្រចាំឆ្នាំ គ្រឿងបន្លាស់ ឧបករណ៍ IoT និងជម្រើសក្នុងការជាវគម្រោង Fiber+ រយៈពេលវែង។ សេវាកម្មនេះផ្តល់ឱ្យអតិថិជន Smart នូវភាពបត់បែន និងងាយស្រួលជាងគេ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេខណៈពេលដែលអាចទទួលបានអត្ថប្រយោជន៍ និងការសន្សំសំចៃដែលទាក់ទងនឹងការទិញរបស់ពួកគេពីហាង Smart ។
ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយសារគំរូនៃកិច្ចសហការនេះត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យដៃគូកាន់តែច្រើនពីប្រព័ន្ធអេកូហិរញ្ញវត្ថុចូលរួម ដើម្បីបម្រើអតិថិជនបានកាន់តែប្រសើរ។
សម្រាប់ក្រុមហ៊ុន Boost ដែលជាអ្នកដឹកនាំផ្នែកឧបករណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុប្រចាំតំបន់ មានមោទនភាពយ៉ាងខ្លាំងក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុតាមរយៈប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ីហិរញ្ញវត្ថុដែលមិនធ្លាប់មាន។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនឹងអាចផ្តល់នូវពិន្ទុឥណទានដែលអាចទុកចិត្តបាន ដំណើរការដោយអាល់ហ្គោរីឌិម ជារូមមន្តសម្រួលដល់ការផ្តល់ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ ជូនដល់អតិថិជនរបស់ក្រុមហ៊ុន Smart។ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អតិថិជនអាចស្វែងរកប្រភពឥណទានដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់តម្រូវការទិញទំនិញរបស់ពួកគេ។
Mila KUSHEVA, CMO នៅក្រុមហ៊ុន Smart បានមានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយណាស់ក្នុងការប្រកាសពីការចាប់ផ្តើមសម្ពោធនូវសេវាកម្ម BNPL ដែលប្រកបដោយភាពច្នៃប្រឌិត និងតំណាងឱ្យអនាគតនៃហិរញ្ញវត្ថុឌីជីថល" ។ "តាមរយៈកិច្ចសហការរបស់យើងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន Boost និងក្រុមហ៊ុន Mora យើងបានបង្កើតដោយជោគជ័យនូវដំណោះស្រាយ BNPL ដែលគ្មានភាពរអាក់រអួល ចាប់ពីពេលចាប់ផ្តើមដល់ចុងបញ្ចប់ ដែលបង្កើនភាពងាយស្រួល និងផ្តល់លទ្ធភាពកាន់តែប្រសើរឡើង និងទូលំទូលាយជាងមុនដល់អតិថិជន ក្នុងងការទទួលបានហិរញ្ញវត្ថុសម្រាប់ការប្រើប្រាស់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ "
ចាប់ពីថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ តទៅ អតិថិជននឹងអាចចូលប្រើ BNPL តាមរយៈវេទិកា Mora BNPL។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុនដែលនាំមុខគេទាំង៤នេះ បង្ហាញពីសក្តានុពលដ៏ធំធេងនៃការបង្កើតថ្មី និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការរៀបចំអនាគតនៃសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។