Advertisement
Advertisement
Advertisement
ការវិនិយោគនៅវៀតណាម

វៀតណាមទទួលបានការទាក់ទាញការវិនិយោគលើសួនឧស្សាហកម្មនៅតាមមាត់សមុទ្រកាន់តែខ្លាំង


សួនឧស្សាហកម្មនៅតាមតំបន់ឆ្នេរសមុទ្រ របស់ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគកាន់តែខ្លាំងក្លា ពីវិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយោគិនជាច្រើនមកពីក្រៅប្រទេស ហើយវាក៏បានធ្វើឲ្យ តម្លៃអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រកើនឡើងខ្លាំងផងដែរ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាមទទួលបានការទាក់ទាញការវិនិយោគលើសួនឧស្សាហកម្មនៅតាមមាត់សមុទ្រកាន់តែខ្លាំង (https://www.vietnam-briefing.com)
ដោយ
Advertisement

របាយការណ៍​ពីក្រុមហ៊ុន​អចលនទ្រព្យ ​CBRE ​បានគូស​បញ្ជាក់​ឲ្យដឹងថា តំបន់​ឧស្សាហកម្ម​នៅជាប់​មាត់​សមុទ្រ​របស់​ប្រទេស​វៀតណាម ចាប់ផ្តើម​មាន​ភាព​ទាក់ទាញ ដូចទៅ​នឹង​តំបន់​ជាប់មាត់​សមុទ្រ​របស់​ប្រទេស​ជិតខាង​ដែរ ដូចជា ថៃ និងចិន​ជាដើម ដែលមាន​តម្រូវការ​អចលនទ្រព្យ​ខ្ពស់ ទាក់ទាញ​ការវិនិយោគ​ជាច្រើន និងមាន​សកម្មភាព​ទិញ-លក់-ជួល យ៉ាង​សកម្ម។

ជាក់ស្តែង នៅតំបន់​ភាគខាង​ជើង​វៀតណាម គឺមាន​ទីក្រុង​ហាយផុង ដែល​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដ៏ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​វៀតណាម ហើយក៏​កំពុង​តែ​ចាប់យក​ឱកាស និងសក្តានុពល ក្នុងការ​អភិវឌ្ឍ​បង្កើត​តំបន់​ឧស្សាហកម្ម​ជាប់មាត់​សមុទ្រ​នេះ។

ក្រៅពីនោះ​គឺមាន ខេត្តគួង នីញ ដែលមាន​ផ្ទៃដី​ធំទូលាយ សម្រាប់​ការបង្កើត​តំបន់​ឧស្សាហកម្ម​ខ្នាតធំ នាពេល​អនាគត ហើយរំពឹងថា នឹងអាច​ក្លាយ​ជាក្បាល​ម៉ាស៊ីន ​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ថែម​ទៀតផង។

ដើម្បីឲ្យកាន់តែ​ទាក់ទាញ រដ្ឋាភិបាល​វៀតណាម បានផ្តល់​អាទិភាព​លើ ការអភិវឌ្ឍ​លើវិស័យ​ឧស្សាហកម្ម​ផលិត និងកែច្នៃ ហើយ​វិនិយោគិន អាចនឹង​ទទួល​បាន​ការលើក​ទឹកចិត្ត​ផ្នែកពន្ធ​ពិសេស ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និងទទួល​បាន​ការបណ្តុះ​បណ្តាល​សម្រាប់​បុគ្គលិក រយៈពេល ២ឆ្នាំ​ដំបូង​ផងដែរ។

សូមជម្រាបថា គិតត្រឹម ៣ត្រីមាស ឆ្នាំ ២០២០នេះ ការវិនិយោគ​នៅក្នុង​តំបន់​ឧស្សាហកម្ម ក្នុង​ខេត្ត​ក្រុង​ចំនួន ៥ នៅភាគ​ខាងជើង​របស់​វៀតណាម គឺមាន​ទំហំផ្ទៃ​ដី​សរុប ១ម៉ឺន ៣ពាន់​ហិកតា ​ដែល​ក្នុងនោះ ដី ៩ពាន់ហិកតា គឺជាដី​ដែលអាច​ជួលបាន ហើយ​អត្រា​កាន់កាប់ និងប្រើប្រាស់​ដី នៅសួន​ឧស្សាហកម្ម គឺមាន​ចំនួន​វិជ្ជមាន ៨០%៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា សកម្មភាពទេសចរណ៍នឹងប្រសើរឡើងវិញ ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា

ព័ត៌មាន
អ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យទេសចរណ៍កម្ពុជាបានប្រាប់ឲ្យដឹងថា សកម្មភាពទេសចរណ៍ក្នុងស្រុកអាចនឹងចាប់ផ្តើមប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្...

តើប្រទេសណាខ្លះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេពីវិបត្តិកូវីដ-១៩?

ព័ត៌មាន
សេដ្ឋកិច្ចវិទូជាច្រើនរូប បានអះអាងថា ប្រទេសហ្វីលីពីន គឺជាអ្នករងគ្រោះខ្លាំងជាងគេបំផុតពី វិបត្តិមេរោគកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ