ប្រទេសចំនួនបីចាប់ដៃគ្នាការពារសេរីភាពដែនទឹកនៅសមុទ្រចិនខាងត្បូង

ប្រទេសចំនួនបីចាប់ដៃគ្នាការពារសេរីភាពដែនទឹកនៅសមុទ្រចិនខាងត្បូង


នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាល នៅក្នុងជំនួបជាមួយសមភាគីហ្វីលីពីន បាននិយាយថា ប្រទេសរបស់លោកបានយល់ព្រមសហការគ្នាជាមួយហ្វីលីពីន និងសហរដ្ឋអាម៉េរិកការពារសេរីភាពដែនលំហរសមុទ្រចិនខាងត្បូង ហើយជប៉ុនក៏នឹងសន្យាជួយទីក្រុងមានីល បង្កើនសមត្ថភាពសន្តិសុខដែនសមុទ្រផងដែរ។ ការបង្ហាញជំហរខិតចូលជិតគ្នាពីសំណាក់ប្រទេសសម្ព័ន្ធមិត្តអាម៉េរិកទាំងពីរនេះ កើតឡើងចំពេលដែលភាពតានតឹងក្នុងដែនទឹកជម្លោះជាមួយប្រទេសចិន កំពុងកើនកម្តៅខ្លាំង។
ប្រទេសចំនួនបីចាប់ដៃគ្នាការពារសេរីភាពដែនទឹកនៅសមុទ្រចិនខាងត្បូង
ដោយ

នៅក្នុងជំនួបទល់មុខកាលពីថ្ងៃសុក្រនៃដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់ប្រទេសហ្វីលីពីន លោកជាមួយនឹងប្រធានាធិបតីហ្វីលីពីនលោក ហ្វើរឌីណេន ម៉ាកូស បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរកងទ័ពគ្នាទៅវិញទៅមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធានឹងគ្នាទប់ទល់នឹងការអាងយ៉ាងយោធាចិនក្នុងតំបន់។ លោក គីស៊ីដា បានថ្លែងក្នុងជំនួបនៅទីក្រុងម៉ានីសថា កិច្ចសហប្រតិបត្តិការយោធាត្រីភាគីក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារសេរីភាពការធ្វើនាវាចរណ៍ដែនសមុទ្រ គឺកំពុងដំណើរការ។

ក្នុងនោះ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏បានបញ្ជាក់ទៀតថា ជប៉ុននឹងបន្តរួមចំណែកក្នុងការពង្រឹងសមត្ថភាពសន្តិសុខរបស់ហ្វីលីពីន ក្នុងគោលដៅរក្សាសន្តិសុខ និងសន្តិភាពតំបន់។ លោក បានគូសបញ្ជាក់ដូច្នេះថា ជប៉ុនបានយល់ព្រមផ្តល់រ៉ាដាឃ្លាំមើលឆ្នេរសមុទ្រដល់ហ្វីលីពីន ដែលជាគម្រោងកិច្ចសហប្រតិបត្តិការដំបូងគេក្នុងពិភពលោក ក្រោមកម្មវិធីជំនួយសន្តិសុខផ្លូវការរបស់ខ្លួន ក្នុងគោលបំណងជួយបង្កើនសមត្ថភាពរារាំងរបស់ហ្វីលីពីន។ លោក គីស៊ីដា សង្កត់ធ្ងន់ថា ទំនាក់ទំនងជប៉ុនជាមួយនឹងហ្វីលីពីនបានឈានដល់«សករាជមាស»។

មែនទែនទៅ វាហាក់គ្មានអ្វីចម្លែក ដែលសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិកក្នុងតំបន់ទាំងពីរ បង្ហាញពីជំហរចូលជិតគ្នានៅពេលនេះ ព្រោះដោយសារតែអាកប្បកិរិយាអាងយ៉ាងរបស់ចិនក្នុងដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង កាន់តែធ្វើឱ្យហ្វីលីពីនមានការព្រួយបារម្ភពីសន្តិសុខអធិបតេយ្យដែនទឹករបស់ខ្លួន និងធ្វើឱ្យតូក្យូមានការខ្វាយខ្វល់មិនតិចដែរចំពោះវត្តមានយោធាចិនក្នុងតំបន់។ ប្រទេស ជប៉ុនកាលពីខែមីនា បានធ្វើជាអ្នកសង្កេតការសមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ហើយនៅក្នុងខែមិថុនាកន្លងទៅ ឆ្មាំសមុទ្រហ្វីលីពីន និងជប៉ុនបានចាប់ផ្តើមហ្វឹកហាត់រួមគ្នាជាលើកដំបូងដែរ។ កាលពីខែមុននេះ ចិន និងហ្វីលីពីន ក៏ទើបសាចទឹកដាក់គ្នារឿងប៉ះទង្គិចគ្នានៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយនាវាឆ្មាំចិនបានរារាំង និងបុកជាមួយទូកហ្វីលីពីនកំពុងដឹកសម្ភារទៅផ្គត់ផ្គង់ទៅតំបន់មានជម្លោះ។

ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា តំណាងអាម៉េរិកនិងចិន បានបើកកិច្ចពិភាក្សាដែនសមុទ្រមួយក្នុងទីក្រុងប៉េកាំង ដែលក្នុងនោះអាម៉េរិក បានលើកឡើងពីក្តីកង្វល់ថា សកម្មភាពចិនក្នុងសមុទ្រចិនខាងត្បូងគឺ«ខុសច្បាប់និងគ្រោះថ្នាក់»។ តាមការប្រកាសដោយក្រសួងការបរទេសអាម៉េរិកឱ្យដឹងថា កិច្ចពិភាក្សាដែនទឹកនោះ គឺធ្វើឡើងនៅទីក្រុងប៉េកាំង រវាងអ្នកសម្របសម្រួលកិច្ចការចិនរបស់អាម៉េរិក លោក Mark Lambert និងអគ្គនាយកកិច្ចការព្រំដែន និងមហាសមុទ្រចិនលោក Hong Liang។ កិច្ចពិភាក្សាកម្រិតខ្ពស់នោះ គឺជាផ្នែកមួយជំរុញការបើកបណ្តាញយោធានឹងគ្នាឡើងវិញ និងគ្របដណ្តប់លើបញ្ហាទូទៅទាំងក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។ ភាគីអាម៉េរិកបានហៅជំនួបនោះមានខ្លឹមសារ និងត្រង់ទៅត្រង់មក តែក៏បានហៅសកម្មភាពចិនក្នុងសមុទ្រចិនខាងត្បូងខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់ផងដែរ៕




អត្ថបទបន្ទាប់


សាច់គោវ៉ាកយូដ៏ល្បីរបស់ជប៉ុនដែលនាំមកកម្ពុជាបានធ្លាក់ចុះដល់៦០%

ព័ត៌មាន
ការនាំចេញសាច់គោវ៉េកយូ (Wagyu) របស់ប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មដ៏ល្បី និងមានតម្លៃថ្ល…

ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុននាំមុខចំនួន៣រួមគ្នាសម្ពោធសេវាកម្មទិញមុនទូរទាត់ក្រោយ BNPL ជំរុញហិរញ្ញវត្ថុឌីជីថលនាយុគសម័យថ្មី

ព័ត៌មាន
ទិដ្ឋភាពហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានការផ្លាស់ប្តូរតាមរយៈកិច្ច សហប្រត្តិបត្តិការដែលមិនធ្លាប់មានពីមុនមកពីសំណាក់ ក្រុមហ៊ុន Smart Axiata ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ