ដោយមានប្រជាជនកម្ពុជាជាច្រើនកំពុងប្រឈមនឹងបញ្ហាលំបាកពីជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់នាពេលថ្មីៗនេះពីគ្រោះទឹកជំនន់ដ៏សាហាវ ក្រុមហ៊ុន Smart Axiata បានដឹកនាំការលើកស្ទួយការលើកទឹកចិត្តគ្នាទៅវិញទៅមករបស់ពលរដ្ឋកម្ពុជា ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
ខ្សែវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ដែលនិយាយអំពីផ្កាឈូកដុះក្នុងភក់កខ្វក់ និងបន្តរីកលូតលាស់រហូតទាល់តែមានផ្ការីក ត្រូវបានបង្កើតឡើង ដើម្បីជួយលើកស្ទួយទស្សនៈនៃយុទ្ធនាការនេះ ដែលពលរដ្ឋគ្រប់រូបគួរគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ដូច្នេះហើយពួកយើងអាចឆ្ពោះទៅមុខរួមគ្នាក្នុងនាមជាតិសាសន៍មួយ។ ក្រៅពីខ្សែវីដេអូនេះ យុទ្ធនាការនេះនឹងមានបទចម្រៀងផ្ទាល់ខ្លួនដែលសម្ដែងដោយសិល្បករ Pleng by Smart និងរួមមាន កម្មវិធីរៃអង្គាសថវិកា កម្មវិធីកំសាន្ត ពានរង្វាន់ពលរដ្ឋល្អ ដែលរៀបចំឡើង ដើម្បីស្វែងរកអ្នក ដែលជួយយកអសារគេបំផុត ជាពលរដ្ឋទំនើប និងកម្មវិធីទំនួលខុសត្រូវសង្គមផ្សេងៗរបស់ក្រុមហ៊ុន។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា ៖ «ឆ្នាំនេះមិនដូចជាឆ្នាំដែលយើងធ្លាប់ឆ្លងកាត់ពីមុនៗទេ។ ឥឡូវនេះគឺជាពេលសំខាន់ជាងពេលណាៗទាំងអស់ សម្រាប់ពលរដ្ឋកម្ពុជាធ្វើការទំនាក់ទំនង និងបន្តជឿជាក់គ្នាទៅវិញទៅមក។ នៅពេលមានមនុស្សគ្រប់គ្នាធ្វើការជាមួយគ្នាទើបយើងអាចមានភាពរឹងមាំ និងអាចជំនះរាល់ឧបសគ្គផ្សេងៗ ដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ នេះហើយជាមូលហេតុដែល ក្រុមហ៊ុន Smart កំពុងនាំមុខគេម្តងទៀត ដោយធ្វើការលើកស្ទួយយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដែលយើងជឿជាក់ថា និងជួយពលរដ្ឌពលរដ្ឋកម្ពុជា និងប្រទេសជាតិទាំងមូល។»
បទចម្រៀងរបស់យុទ្ធនាការនេះ ដែលមានចំណងជើងថា«ឆ្ពោះទៅមុខរួមគ្នា» ត្រូវបានផលិតដោយក្រុមហ៊ុន Smart តែងនិពន្ធ និងភ្លេងដោយ DJ Chee សហការជាមួយសិល្បករ Pleng។ អតិថិជន Smart ក៏នឹងអាចដាក់បទចម្រៀងនេះក្នុង Smart Tunes របស់ពួកគេដោយឥតគិតថ្លៃផងដែរ។
កម្មវិធី «ពានរង្វាន់ពលរដ្ឋល្អ« ក៏នឹងអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលតែងតែឧស្សាហ៏ព្យាយាម និងតែងតែយកអសារអ្នកដទៃ ឲ្យចូលរួមក្នុងកម្មវិធីនេះផងដែរ ក្នុងគោលបំណងបង្ហាញពីការចេះជួយគ្នាទៅវិញទៅមក របស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាងនិងអ្នកដទៃទៀតនៅក្នុងសហគមន៍របស់ពួកគេ។
លោក ថូម៉ាស បានបន្ថែមទៀតថា៖ «នេះគឺជាយុទ្ធនាការមួយដែលពលរដ្ឋកម្ពុជាទាំងអស់អាចចូលរួម ដើម្បីប្រយោជន៍របស់ជនរួមជាតិ និងប្រទេសរបស់ពួកគេ យើងរំពឹងថាពលរដ្ឋកម្ពុជាទាំងអស់នឹងគាំទ្រយុទ្ធនាការនេះនិងចង់ចូលរួមទាំងអស់គ្នា។ «យុទ្ធនាការ«ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ និងបទចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ។"
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕