វិស័យឆ្អឹងខ្នងសំខាន់ចំនួន៤នៃសេដ្ឋកិច្ចកម្ពុជា​

កម្ពុជាត្រូវបន្ដពង្រឹងវិស័យឆ្អឹងខ្នងសំខាន់ចំនួន៤ ដើម្បីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១-២០២៣ ខាងមុខ


ដើម្បីជាការចាប់ផ្ដើមស្ដារនូវកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ក្នុងឆ្នាំ ២០២១ដល់ឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជាត្រូវពង្រឹងនូវវិស័យចំនួន៤ ដែលបានរងផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅរយៈពេលជិត២ ឆ្នាំកន្លងមកនេះ។
ទេសចរណ៍ដើរទស្សនានៅប្រាសាទបាយ័ន្ត ខេត្តសៀមរាប រូបភាព៖ China Daily
ដោយ

តើ​វិស័យ​អ្វីខ្លះ ដែល​កម្ពុជា​ត្រូវ​បន្ដ​ពង្រឹង​បន្ថែម​ទៀត? បើ​តាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​អំពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣ វិស័យ​ធំ​៤ ដែល​កម្ពុជា​ត្រូវ​បន្ដឹង​ពង្រឹង​បន្ថែម​នោះ រួម​មាន  វិស័យ​កសិកម្ម​-​និង​កសិឧស្សាហកម្ម​, វិស័យ​ទេសចរណ៍​, វិស័យ​កាត់ដេរ និង វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​។

យោង​តាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​អំពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣ ដើម្បី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វី​ដ​១៩ កម្ពុជា​ត្រូវ​ផ្ដោត​លើ​ការ​ស្ដារ និង​ជំរុញ​កំណើន​នៅ​ក្នុង​វិស័យ​ឆ្អឹងខ្នង​របស់​សេដ្ឋកិច្ច​កម្ពុជា​ចំនួន​៤ រួម​មាន​៖

១-​វិស័យ​កសិកម្ម​-​និង​កសិឧស្សាហកម្ម​៖ ចំពោះ​វិស័យ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វិស័យ​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ចជាតិ និង​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​ស្រប​ពេល​ដែល​វិស័យ​មួយ​ចំនួន​កំពុង​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​។ ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ​វិស័យ​នេះ​ក៏​នៅ​តែ​ជួប​បញ្ហា ដែល​ត្រូវ​ដោះស្រាយ និង​ពង្រឹង​បន្ថែម​ទៀត​ដែរ ដូច​ជា ការ​ធ្វើ​ពិពិធ​កម្ម​ដំណាំ​នៅ​មាន​កម្រិត និង កង្វះ​ការ​វិនិយោគ​លើ​ការ​កែ​ច្នៃ និង​មាន​បញ្ហា​ផ្សេង​ៗ​។ តាម​អ្វី​ដែល​ជា​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល នឹង​ផ្ដោត​ជា​សំខាន់​លើ​ការ​ជំរុញ​កំណើន​ផលិតភាព​កសិកម្ម​, ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ទាំង​ថ្លៃដើម និង​គុណភាព​, ការ​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​, ជំរុញ​ការ​កែ​ច្នៃ​, ជំរុញ​ឧស្សាហកម្ម​ពូជ​ដំណាំ និង​ការ​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​បំផុត​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាដើម​។

២-​វិស័យ​ទេសចរណ៍​៖ វី​ស័​យ​នេះ​បាន​រង​ផល​ប៉ះពាល់​ជា​ខ្លាំង​ពី​កូ​វី​ដ​១៩ ដែល​បាន​មក​ពី​ការ​ធ្លាក់​ចំនួន​ភ្ញៀវ​ទេសរ​អន្តរជាតិ អ្នក​ធ្វើ​អាជីវកម្ម​ទេសចរណ៍​ជា​ច្រើន​បាន​ផ្អាក់​។ តែ​សម្រាប់​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​ក​ម្ពូ​ជា​បាន​ផ្ដោត​លើ​ការ​ជំរុញ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ទៅ​តាម​ផែនការ​ដែល​បាន​កំណត់​ឲ្យ​មាន​ភ្ញៀវ​ទេចរ​ក្នុងស្រុក ១១​លាន​នាក់ ក្នុង​ឆ្នាំ​២០២៣ និង​បន្ត​បើក​ដំណើរការ​ទទួលភ្ញៀវ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ឲ្យ​បាន​ចំនួន ៧​លាន​នាក់​ត្រឹម​ឆ្នាំ​២០២៥ ។

៣-​វិស័យ​កាត់ដេរ ៖ វិស័យ​នេះ​ក៏​មិន​ខុស​ពី​វិស័យ​ពីរ​ខាងលើ​នេះ​ដែរ ដោយ​មាន​បញ្ហា​ប្រឈម និង​ហានិភ័យ​ជា​ច្រើន ដែល​ត្រូវ​កម្ពុជា​គិតគូរ និង​ដោះស្រាយ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជំរុញ​នូវ​អនុវត្ត នូវ​យុទ្ធសាស្ត្រ​នៃ​អភិវឌ្ឍ​ន៏​នៃ​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២១-២០២៥ ដើម្បី​រក្សា​ភាព​ធន់ តម្លៃបន្ថែម​ខ្ពស់ និង​ជា​ពិសេស មានការ​ប្រកួតប្រជែង និង​ជា​មូលដ្ឋាន​គាំទ្រ ពិពិធ​កម្ម​សេដ្ឋកិច្ច​ផង​ដែរ​។

៤-​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​៖ ក្នុង​បរិបទ​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច និង​ជំរុញ​សេដ្ឋកិច្ច​ថ្នាក់​ជាត់ វិស័យ​នេះ​មាន​សក្ដានុពល​ធំធេង ដើម្បី​ចូលរួម​រុញច្រាន​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច តាម​រយៈ​ការ​បន្ត​និន្នាការ​ផ្លាស់​ប្ដូរ ទីតាំង​រោងចក្រ ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ផលិតកម្ម​របស់​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ចំនួន​មក​កម្ពុជា ភាព​អំណោយផល​នៃ​ការ​វិនិយោគ​និង​ធុរកិច្ច ក៏​ដូច​ជា​កំណើន​ទីផ្សារ ច្បាប់​ស្ដី​ពី​ការ​វិនិយោគ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ជាដើម​។ ទាំង​អស់នេះ​គឺជា​អ្វី​ដែល​កម្ពុជា​ត្រូវ​មានការ​ដោះស្រាយ និង​ការ​កែ​លំអ​ដើម្បី​បន្ត​ពង្រឹង​សេដ្ឋ​កិ​ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១-២០២៣ ខាង​មកនេះ​ផង​ដែរ​។

សូម​ជម្រាប​ថា ក្រោយ​មានការ​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ សម្ដេច តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​ក្នុង​រង្វង់ ៣% នៅ​ឆ្នាំ​២០២១​ប្រសិនបើ​សេដ្ឋកិច្ច​ដំណើរការ​ល្អ​។ ខណៈ​ឆ្នាំ​២០២២ វិញ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ការ​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​៤,២%  ប៉ុន្ដែ​បើ​តាម​ការ​អះអាង​របស់ សម្តេច​តេ​ជោ នៅ​ឆ្នាំ​ក្រោយ​នេះ​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មានកំ​ណើ​ខ្ពស់​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​នេះ​ទៅ​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ចដើម្បីលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME នៅកម្ពុជា

ព័ត៌មាន
វិស័យសហគ្រាសធុនតូច និង មធ្យម (SME) ពិតជាវិស័យដែលមានសក្តានុពលក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជ…

ទីបំផុត រដ្ឋាភិបាលថៃ ប្រកាសលែងអនុញ្ញាតឲ្យទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួច ចូលមកដោយគ្មានធ្វើចត្តាឡីស័កតទៅទៀតហើយ

ព័ត៌មាន
ដោយសារតែករណីឆ្លងកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បន្ដរកឃើញជាបន្ដបន្ទាប់ទាំងករណីនាំចូល និងករណីឆ្លងក្នុងសហគមន៍ផងនោះ បានជំរុញឲ្យរដ្ឋាភិបាលថៃស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ