វិស័យ SME

អ្នកជំនាញ ទទូចឱ្យម្ចាស់ SME ក្នុងស្រុក បង្កើនសមត្ថភាពផលិត និងធានាឱ្យបានគុណភាពខ្ពស់ដើម្បីឈរជើងរឹងមាំ និងយូរអង្វែង


វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា បង្ហាញពីសម្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការទំនិញថៃ។ ដើម្បីជំរុញភាពរីកចម្រើន និងការប្រកួតប្រជែងរបស់វិស័យ SME មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យម្ចាស់ SME បន្តពង្រឹងគុណភាព សោភណភាពវេចខ្ចប់ និងសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅជំរុញភាពប្រកួតប្រជែង និងទាក់ទាញទំនុកចិត្តអ្នកប្រើប្រាស់ក្នុងរយៈពេលវែង ដ្បិតថា ការធ្វើពហិការ ឬការបិទច្រកព្រំដែនមិនស្ថិតស្ថេរនោះទេ។
វិស័យ SME
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញឱ្យម្ចាស់សហគ្រាសក្នុងវិស័យ SME នៅកម្ពុជា ត្រូវបន្តពង្រឹងគុណភាព និងសោភណភាពវេចខ្ចប់ផលិតផល និងការផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីលើកកម្ពស់ការគាំទ្រផលិតផលក្នុងស្រុក ដែលកំពុងមានសម្ទុះខ្លាំង។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ការពង្រឹងខ្លួនបន្ថែម មិនត្រឹមតែជួយលើកកម្ពស់ភាពប្រកួតប្រជែងប៉ុណ្ណោះទេ តែវាក៏ជួយបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់សម្រាប់រយៈពេលវែងផងដែរ ដ្បិតថា ការពហិការផលិតផលថៃ ឬការបិទច្រកព្រំដែនមិនអាចធ្វើឡើងជារៀងរហូតនោះឡើយ។

​ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា សហគ្រាសផលិតក្នុងស្រុក បានខិតខំពង្រឹងគុណភាពផលិតផលរបស់ខ្លួនជាបន្តបន្ទាប់ បើទោះបីជា វិស័យនេះ បានជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។ បន្ថែមពីនេះ ឧកញ៉ា តែ តាំងប៉ ក៏បានស្នើ គ្រប់ភាគីពាក់ព័ន្ធបន្ដជួយគាំទ្រដល់វិស័យនេះបន្ថែមទៀត។

​របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២៥ កន្លងទៅនេះ មានសហគ្រាសធុនមីក្រូ តូច និងមធ្យមចុះបញ្ជីថ្មីចំនួនជាង ១ពាន់២រយសហគ្រាស ដោយភាគច្រើនស្ថិតក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មគីមី និងកាត់ដេរ។ បើគិតពីចំនួន សហគ្រាសធនមីក្រូ តូច និងមធ្យម ដែលបានចុះបញ្ជីក្នុងប្រព័ន្ធ សរុបមានចំនួនជាង ៤ម៉ឺន៤ពាន់សហគ្រាស និងចំនួនជាង២៥ម៉ឺនសហគ្រាសទៀត បានចុះឈ្មោះក្នុងបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។




អត្ថបទបន្ទាប់


អឺរ៉ុប កំពុងពិចារណាដាក់ពន្ធ១០៨ពាន់លានដុល្លារលើទំនិញអាម៉េរិក ដើម្បីឆ្លើយតបនឹងការគំរាមរបស់លោក ត្រាំ

ក្រុមមេដឹកនាំសហភាពអឺរ៉ុបនឹងកោះប្រជុំបន្ទាន់មួយនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការគំរាមកំហែងពន្ធគយថ្មីពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក …

កម្ពុជា ច្រានចោលចំពោះការលើកឡើងរបស់ថៃ ដែលថា ប្រាសាទតាមាន់ធំត្រូវបានចុះបញ្ជីជាវិមានបុរាណរបស់ថៃ តាំងពី១៨ឆ្នាំមុនកម្ពុជា ទទួលបានឯករាជ្យ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់ភាគីថៃ នាពេលថ្មីៗនេះ ដែលថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងអំណាចអធិបតេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ