ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Hyundai Motor

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Hyundai Motor គ្រោងវិនិយោគ១០ពាន់លានដុល្លារនៅអាមេរិកនៅត្រឹមឆ្នាំ២០២៥


ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Hyundai Moto Group បានអះអាងថា ក្រុមហ៊ុនគ្រោងរោងនឹងវិនិយោគបន្ថែមប្រហែល ១០ពាន់លានដុល្លារអាមេរិកនៅក្នុងសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជឿនលឿនរបស់អាមេរិក។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
Hyundai Motor ពិចារណាលក់រោងចក្ររបស់ខ្លួននៅចិន (រូបភាព៖straitstimes.com.sg)

បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុនកូរ៉េខាត្បូងមួយនេះ ការវិនិយោគបន្ថែមនេះ មានជាងពាក់កណ្ដាល នឹងត្រូវវិនិយោគទៅលើរោងចក្រផលិតថយន្ដអគ្គិសនី និងអាគុយរថយន្ដ និងទុនមួយចំណែកទៀតនឹងត្រូវផ្ដោតទៅលើសកម្មភាពផលិតមនុស្សយន្ដ ឬហៅថារ៉ូបូត ការអភិវឌ្ឍការដឹកជញ្ជូនផ្លូវអាកាសជាមួយនឹងការប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬហៅថាដ្រូន ការផលិតរថយន្ដបើកបរដោយស្វ័យប្រវត្តិ និងបញ្ញាសប្បនិម្មិត (AI) ជាដើម។

កាលពីថ្ងទី ២០ឧសភា ក្រុមហ៊ុន Hyundai បានប្រកាសអំពីផែនការវិនិយោគដល់ទៅ ៥ពាន់៥រយលានដុល្លារអាមេរិក នៅក្នុងរដ្ឋចចា សហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតរថយន្ដអគ្គិសនី និងអាគុយរថយន្ដអគ្គីសនី ដោយរំពឹងថា នឹងចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ២០២៣ និងអាចចាប់ផ្ដើមផលិតកម្មបែបពាណិជ្ជកម្មបាននៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៥។ រោងចក្រនេះ រំពឹងថា នឹងអាចផលិតផលិតរថយន្ដអគ្គិសនីបានប្រមាណ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងការបង្កើតការងារនៅអាមេរិកបានដល់ជាង៨ពាន់កន្លែងផងដែរ។

បន្ថែមពីលើការវិនិយោគរោងចក្រផលិតរថយន្ដអគ្គិសនីនេះ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ ក៏បានប្រកាសពីការពង្រីកទុនវិនិយោគបន្ថែម ៥ពាន់លានដុល្លារអាមេរិកទៀត នៅត្រឹមឆ្នាំ២០២៥ដែរ ដោយការវិនិយោគនេះ នឹងផ្ដោតទៅលើសកម្មភាពផលិតមនុស្សយន្ដ ឬហៅថារ៉ូបូត ការអភិវឌ្ឍការដឹកជញ្ជូនផ្លូវអាកាសជាមួយនឹងការប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬហៅថាដ្រូន ការផលិតរថយន្ដបើកបរដោយស្វ័យប្រវត្តិ និងបញ្ញាសប្បនិម្មិត (AI)ជាដើម។ដូច្នេះ រហូតដល់ឆ្នាំ២០២៥ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ នឹងមានការវិនិយោគបន្ថែមសរុបនៅអាមេរិកដល់ទៅជាង ១០ពាន់លានដុល្លារ គឺលើសពីទំហំទឹកប្រាក់វិនិយោគជាង ៧ពាន់លានដុល្លារ ដែលខ្លួនបានប្រកាសកាលពីឆ្នាំមុនទៅទៀត។

ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្ដធំបំផុតទី៣ក្នុងពិភពលោក បើគិតទៅលើការលក់រថយន្ដនៅទូទាំងពិភពលោក។ លោកចូបៃឌិន បានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា ក្រុមហ៊ុន Hyundai នឹងជួយធ្វើឲ្យមានការផ្លាស់ប្ដូរ និងពន្លឿងការអភិវឌ្ឍវិស័យយានយន្ដរបស់អាមេរិក ខណៈដែលអាមេរិកមានគោលដៅ នឹងជំរុញឲ្យមានការប្រើប្រាស់យានយន្ដដើរដោយថាមពលអគ្គិសនីទាំងអស់នាពេលអនាគត៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់ ក្រោយប្រទេសនេះស្នើសុំចូលណាតូ

ព័ត៌មាន
ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនាចុងសប្ដាហ៍មុននេះ បានសម្រេចបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសហ្វាំងឡង់ហើយ ក្រោមហេតុផលថា ប្រទេសនេះមិនយល់ព្រ…

កាណាដាហាមឃាត់សេវាកម្មបណ្តាញ 5G របស់ក្រុមហ៊ុនយក្សចិន Huawei និង ZTE

ព័ត៌មាន
ប្រទេសកាណាដាបាននិយាយថា ខ្លួនគ្រោងនឹងហាមឃាត់បណ្តាញ 5G របស់ក្រុមហ៊ុនយក្សចិនចំនួនពីរគឺ Huawei Technologies និង ZTE Corp ដោយមិនអនុញ្ញាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ