វិស័យកសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មចាត់ទុកសហគមន៍កសិកម្មទំនើប ជាផ្នែកមួយជួយដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ


ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ពលរដ្ឋមួយចំនួនសម្លឹងមើលឃើញថា ក្រសួងកសិកម្មបានផ្តោតការយកចិត្តទុកដាក់លើការងារសហគមន៍ច្រើនជាងបញ្ហាស្រូវធ្លាក់ថ្លៃ។ ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់រូបនេះបានបកស្រាយថា សហគមន៍កសិកម្មទំនើបជាដំណោះស្រាយ មិនមែនជាការងារដាច់ដោយឡែកនោះទេ ទោះបីវាមិនអាចដោះស្រាយបានភ្លាមៗ ក៏គង់ជួយដោះស្រាយក្នុងរដូវកាលក្រោយៗទៀតដែរ។
វិស័យកសិកម្ម
ដោយ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកសហគមន៍កសិកម្មទំនើបជាជម្រើសដ៏ប្រសើរបំផុត ដែលអាចការពារប្រជាកសិករពីបញ្ហាវិបត្តិស្រូវធ្លាក់ថ្លៃដូចពេលបច្ចុប្បន្ន ក៏ដូចជាអនុញ្ញាតឱ្យរដ្ឋាភិបាលមានលទ្ធភាពជួយស្តារសមត្ថភាពផលិតកម្មឡើងវិញ តាមរយៈការផ្តល់កម្ចីការប្រាក់ទាបដើម្បីទ្រទ្រង់ជាដើមទុន និងការជួយកាត់បន្ថយថ្លៃដើមផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រៅពីឯកឧត្តមដែលផ្តោតលើការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ក៏មានមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មមួយចំនួនទៀតកំពុងជួយសម្របសម្រួលទីផ្សារ និងស្វែងរកមធ្យោបាយដឹកជញ្ជូនស្រូវជូនកសិករឱ្យទាន់ពេលវេលា ដើម្បីបញ្ចៀសការកកកស្ទះការប្រមូលផលរបស់កសិករនៅតាមទីវាលផងដែរ។

បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ស្របពេលរដូវកាលដាំដុះថ្មីនឹងចូលមកដល់នៅក្នុងរយៈពេលមួយខែទៅពីរខែខាងមុខ ដូច្នេះការរៀបចំសហគមន៍ទំនើបពីឥឡូវអាចប្រឈមនឹងខកខានពេលប្រមូលផល ព្រោះសហគមន៍កសិកម្មទំនើបត្រូវត្រៀមកសិករអ្នកធ្វើ ទីផ្សារអ្នកទិញ ធនាគារអ្នកផ្តល់កម្ចីដើមទុន និងការកក់ធាតុចូលសំខាន់ៗដូចជាពូជ ជី និងថ្នាំទុកជាមុនជាដើម។

អ្នកនាំពាក្យរូបនេះ អះអាងថា កសិករដែលបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបក្នុងរដូវកាលនេះ មិនបានជួបបញ្ហាធ្លាក់ថ្លៃដូចអ្នកនៅក្រៅសហគមន៍ឡើយ ដោយស្រូវសែនក្រអូបលក់បានតម្លៃ១,២៥០រៀល ស្រងែស្រាល៩៥០រៀល និងស្រូវអូអឹមលក់បានតម្លៃ១,០០០រៀលក្នុងមួយគីឡូក្រាម ហើយនេះជាមូលហេតុចម្បងដែលក្រុមការងារក្រសួងកសិកម្ម ខិតខំប្រឹងប្រែងរៀបចំសហគមន៍កសិកម្មទំនើបឱ្យបានច្រើន៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កសិករចិញ្ចឹមត្រីដែលកំពុងជួបបញ្ហាបច្ចេកទេស និងទីផ្សារដង្ហោយរកការជួយអន្តរាគមន៍

ការចិញ្ចឹមត្រីបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់សន្តិសុខស្បៀង ហើយវាក៏ជាផ្នែកជួយកាត់បន្ថយបទល្មើសនេ…

សេដ្ឋកិច្ចថៃ កំពុងរុំព័ទ្ធដោយបញ្ហាជុំទិសរាប់ចាប់ពីបញ្ហាពន្ធគយអាម៉េរិករហូតដល់ជម្លោះព្រំដែន

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងមានវិបត្តិកាន់តែធ្វន់ធ្ងរ ដោយសារជួបបញ្ហាជុំទិសរួមមានអស្ថិរភាពនយោបាយក្នុងស្រុក ការបះបោរដោយក្រុមផ្ដាច់ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ