កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក

កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក យល់ព្រមធ្វើឱ្យកិច្ចសហប្រតិបត្តិការត្រីភាគីប្រសើរឡើងដល់កម្រិតថ្មី


លោក យូន ស៊ុក យើល ប្រធានាធិបតីកូរ៉េខាងត្បូង, លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក, និងលោក ហ្វូមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការត្រីភាគីដល់កម្រិតថ្មីមួយ។ ក្នុងចំណោមការងារសំខាន់ៗមួយចំនួន គឺមានជាពិសេសកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រត្រីភាគី ដើម្បីជំរុញការទប់ស្កាត់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដើម្បីពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដែលសេរី និងបើកចំហ ដោយឈរលើនីតិរដ្ឋ។
កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក យល់ព្រមធ្វើឱ្យកិច្ចសហប្រតិបត្តិការត្រីភាគីប្រសើរឡើងដល់កម្រិតថ្មី

យោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់, ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតីប្រទេសនេះ គឺលោក យូន ស៊ុក យើល រួមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យទី២១ឧសភា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការត្រីភាគីដល់កម្រិតថ្មីមួយ។

មេដឹកនាំទាំងបីបានឈានដល់កិច្ចព្រមព្រៀងខាងលើអំឡុងកិច្ចពិភាក្សាដែលធ្វើឡើងនៅក្រៅក្របខណ្ឌកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

លោក លី ដូ វូន (Lee Do-woon) អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា មេដឹកនាំទាំងបីរូបបានយល់ព្រមធ្វើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យឡើងដល់កម្រិតថ្មីមួយទៀត។ អ្នកនាំពាក្យបានបន្ថែមថា មេដឹកនាំប្រទេសទាំងនេះបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រត្រីភាគីបន្ថែមទៀត ដើម្បីជំរុញការទប់ស្កាត់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដើម្បីពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដែលសេរីនិងបើកចំហ ដោយឈរលើនីតិរដ្ឋ។

លោក លី ដូ វូន បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ សម្ព័ន្ធមិត្តទាំងបីបានព្រមព្រៀងគ្នាធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលម្អិតលើវិស័យផ្សេងៗទៀត ដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់ប្រទេសទាំងបី ហើយដែលទាក់ទងនឹងសន្តិសុខសេដ្ឋកិច្ច និងការចូលរួមជាមួយបណ្តាប្រទេសនានានៅតាមកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែរ។

លោក Yoon, លោក Biden និងលោក Kishida បានជួបប្រជុំត្រីភាគីម្ដងក្នុងប្រទេសកម្ពុជានាខែវិច្ឆិកា ក្នុងអំឡុងពេលដែលមេដឹកនាំទាំងបីរូបបានយល់ព្រមចែករំលែកទិន្នន័យដែលព្រមានឱ្យដឹងភ្លាមៗអំពីកម្មវិធីកាំជ្រួចនានា ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់កូរ៉េខាងជើង៕

ដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីស្នើកូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយឱ្យបានពេញលេញ

ឥណ្ឌូនេស៊ីដែលមានប្រជាជនច្រើនជាងគេនៅអាស៊ានកំពុងតែស្វះស្វែងរកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចបន្ថែមទៀតជាមួយប្រទេសកូរ៉េខាងត្បូង ដោយជំរុញការអនុវត្តក…

ចិនប្រាប់ក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ឱ្យឈប់ប្រើបន្ទះឈីប Micron របស់អាមេរិក

ជាការតបត ដោយមិនញញើតនឹងសហរដ្ឋអាមេរិក ជុំវិញរឿងបច្ចេកវិទ្យា និងសន្តិសុខ, កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលចិនបានប្រាប់អ្នកប្រើប្រាស់ឧបករណ៍កុំព្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ