វិស័យបច្ចេកវិទ្យា

កូរ៉េខាងត្បូង ត្រៀមមូលនិធិ៣៤ពាន់លានដុល្លារ ដើម្បីជួយគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក


រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើតមូលនិធិគោលនយោបាយមានទំហំរហូតដល់៣៤ពាន់លានដុល្លារ ដើម្បីជួយផ្តល់ការគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកលើវិស័យបច្ចេកវិទ្យាយុទ្ធសាស្រ្ត ដូចជាបន្ទះឈីប និងរថយន្តជាដើម ចំពេលមានការប្រកួតប្រជែង និងការគាំពារនិយមកាន់តែខ្លាំងឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យបច្ចេកវិទ្យា
ដោយ

ក្រោយត្រឡប់មកដឹកនាំសេតវិមានជាថ្មី ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោករងការរំជើបរំជួលយ៉ាងខ្លាំង តាមរយៈការព្រមាន និងដាក់ចេញវិធានការពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗ និងការរឹតបន្តឹងលើឧស្សាហកម្មផ្សេងៗដូចជាបន្ទះឈីប យានយន្ត និងជីវឱសថជាដើម។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានលើកឡើងថា ការប្រកួតប្រជែងក្នុងក្នុងឧស្សាហកម្មយុទ្ធសាស្ត្រជឿនលឿនបានក្លាយជាកត្តាស្នូលនៃសន្តិសុខសេដ្ឋកិច្ចសម្រាប់កូរ៉េខាងត្បូង ចំពេលមានភាពមិនច្បាស់លាស់ពីខាងក្រៅកាន់តែខ្លាំងឡើង ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក ដែលអាចចាត់ទុកថា ជាសង្រ្គាមគ្មានផ្សែង។

កត្តានេះបានជំរុញឱ្យធនាគារអភិវឌ្ឍន៍កូរ៉េខាងត្បូង គ្រប់គ្រងដោយរដ្ឋ បានត្រៀមទុកមូលនិធិរហូតដល់៣៤ពាន់លានដុល្លារ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនក្នុងស្រុកពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាយុទ្ធសាស្រ្ត ដូចជាបន្ទះឈីប និងយានយន្តជាដើម នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ប្រទេសកូរ៉េខាងត្បូង នៅប៉ុន្មានឆ្នាំកន្លងមកនេះ បានកំណត់យកឧស្សាហកម្មចំនួន១២ ជាបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ ដែលនឹងត្រូវទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការការពារ ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងជាសកល និងការបែកបាក់ខ្សែច្រវាក់ផ្គត់ផ្គង់។

ឧស្សាហកម្មទាំងនេះ រួមមានឧស្សាហកម្មបន្ទះឈីប យានយន្ត ថ្ម/អាគុយ ដែលអាចបញ្ចូលថាមពល ជីវៈឱសថ ដែនអវកាស និងបញ្ញាសិប្បនិម្មិតផងដែរ។ ហើយកញ្ចប់ជំនួយហិរញ្ញវត្ថុដែលបានរៀបចំជាពិសេសសម្រាប់ឧស្សាហកម្មបន្ទះឈីបកាលពីឆ្នាំមុន ក៏នឹងត្រូវបញ្ចូលទៅក្នុងមូលនិធិថ្មីនេះផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ស្វាគមន៍ចំពោះឆន្ទៈរបស់លោក ហ្សេឡិនស្គី ដែលចង់ចុះកិច្ចព្រមព្រៀងរ៉ែ និងវិលចូលតុចរចាសន្តិភាពជាមួយអាម៉េរិក

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអរគុណ និងស្វាគមន៍ចំពោះឆន្ទៈរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ក្នុងការច…

តើអ្នកវិភាគមើលឃើញពីភាពខុសគ្នានៃការថ្លែងសុន្ទរកថារវាងមេដឹកនាំចិន និងអាម៉េរិកយ៉ាងណាដែរ?

មេដឹកនាំមហាយក្សចិន និងសហរដ្ឋអាម៉េរិកបានថ្លែងសុន្ទរកថាទៅកាន់សភាតំណាងប្រជាជនរបស់ខ្លួនរៀងៗខ្លួនក្នុងថ្ងៃតែមួយ ស្របពេលប្រទេសទាំងពីរកំពុងពាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ