ប្រាក់ពន្ធវៀតណាម

ក្រុមហ៊ុន កូកាកូឡាវៀតណាម រងការបញ្ជាឲ្យបង់ពន្ធ និងផាកពិន័យជាង ៣៥ លានដុល្លារ


ក្រុមហ៊ុនកូកាកូឡា នៅវៀតណាម ត្រូវបានបញ្ជាឲ្យសងប្រាក់ចំនួន ៣៥,៤ លានដុល្លារអាមេរិក ទាក់ទងនឹងការមិនបានបង់ពន្ធចូលរដ្ឋវៀតណាម និងពិន័យលើការអូសបន្លាយការបង់ពន្ធរយៈពេល ៩ឆ្នាំ។ នេះបើតាមការរាយការណ៍មួយ ពីសារព័ត៌មានវៀតណាម VN Express។
ក្រុមហ៊ុនកូកាកូឡាវៀតណាម រងការបញ្ជាឲ្យបង់ពន្ធ និងផាកពិន័យជាង ៣៥ លានដុល្លារ (រូបភាព៖ VN Express)
ដោយ

សារព័ត៌មានវៀតណាមខាងលើនេះ បាន​ស្រង់សម្ដី លោក Dang Ngoc Minh អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារវៀតណាម បាន​បញ្ជាក់ឲ្យដឹងថា ក្នុងចំណោម​ប្រាក់ដែល​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​កូកាកូឡា​ត្រូវបង់​ចំនួន ជាង​៣៥ លាន​ដុល្លារអាមេរិកនោះ គឺមាន​៥៧,៣% ជាប្រាក់ពន្ធ​ដែលត្រូវបង់​ និងមាន​៣៥,២%ទៀត ជា​ការផាកពិន័យ​ សម្រាប់​ការព្យារពេល​បង់ពន្ធ និង​នៅសល់ ៧,៥% គឺជា​ការពិន័យ​លើ​ការបំពេញ​សំណុំបែបបទ​បង់ពន្ធមិនបានត្រឹមត្រូវ។ 

បើតាម​លលោក Minh ក្រុមហ៊ុននេះ ក៏អាច​ស្នើឲ្យមាន​ការត្រួតពិនិត្យ ឬចាត់តាំងមេធាវី​ដើម្បីតវ៉ាបាន។

អ្នកនាំពាក្យ​ក្រុមហ៊ុន កូកាកូឡា បាន​និយាយដែរថា អាជ្ញាធរ​បាន​បញ្ចប់ ​ការស៊ើប​អង្កេត​ករណីអាជីវកម្ម​របស់ខ្លួន​នៅអំឡុង​ឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ហើយបាន​រកឃើញ​ថា​ក្រុមហ៊ុន​បាន​ធ្វើឲ្យមាន​កំហុសឆ្គង​តិចតួច ក្នុងការ​ពិពណ៌នា​អំពី​ប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន ដែលបាន​ធ្វើឲ្យមាន​កំហុស​ក្នុងការ​បំពេញ​ឯកសារ ដើម្បីបង់ពន្ធ។

បើទោះបីជា​មិនយល់ស្រប​ខ្លះៗ ជាមួយនឹង​ការសន្និដ្ឋាន​របស់អាជ្ញាធរ​ពន្ធដារក៏ដោយ ក៏ក្រុមហ៊ុន​កូកាកូឡា នៅតែយល់ព្រម​អនុវត្ត​ទៅតាម​ផ្លូវច្បាប់។ នេះបើតាម​ការ​បញ្ជាក់​របស់អ្នកនាំពាក្យ​ក្រុមហ៊ុន។

ប៉ុន្ដែ បើតាម​ប្រភព​ផ្លូវការ​ពី​នាយកដ្ឋានពន្ធដារ​នៅក្នុងក្រុងហូជីមិញ បាន​និយាយថា ក្រុមហ៊ុន​កូកា​កូឡា ទើបតែបាន​បង់ពន្ធប្រមាណ ១,៦ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៩ មករានេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន​កូកាកូឡា បាន​ចូល​មកក្នុងប្រទេសវៀតណាម នៅឆ្នាំ១៩៩៤ ហើយបាន​ប្រកាសថា​អាជីវកម្មខ្លួន​ជួបញ្ហាខាតបង់ សូម្បីតែ​ក្នុងឆ្នាំ២០១៣ ចំណូល​មានការកើនឡើងពីរខ្ទង់​ក៏ដោយ។ នេះបើតាម​ការអះអាង​របស់នាយកដ្ឋាន​ពន្ធដារ។

តាំងពីក្រុមហ៊ុន​បានរាយការណ៍​ពីការ​ខាតបង់​របស់ខ្លួន ១៦២,៥ លានដុល្លារអាមេរិក នៅឆ្នាំ២០១១មក ក្រុមហ៊ុននេះ ត្រូវបាន​រួចផុត​ពីការ​បង់ពន្ធលើប្រាក់ចំណូល​របស់ក្រុមហ៊ុន។

រដ្ឋាភិបាលវៀតណាម​ ក៏បាន​ដាក់​ក្រុមហ៊ុន​កូកា​កូឡា ក្នុងចំណោម​អាជីវកម្ម​ដែលមានការសង្ស័យថា បាន​ផ្ទេរ​ការបន្លំតម្លៃ ដើម្បីគេចវេះពីការបង់ពន្ធ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរកចំណូលបាន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ ពីសេវាលក់ស្នាមញញឹម​ដល់ជនបរទេស

ព័ត៌មាន
ជនបរទេសកាន់តែច្រើនឡើងៗ បានធ្វើដំណើរទៅវៀតណាម ដើម្បីស្វែងរក​ការ​ព្យាបាលមាត់ធ្មេញ ឬគេហៅថា​សេវាលក់ស្នាមញញឹម។ ជាក់ស្ដែង បើតាមតួលេខពីរដ្ឋបា…

បុគ្គលិក​កាស៊ីណូ​ NagaWorld ត្រលប់​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​កូដកម្ម​២​ថ្ងៃ

ព័ត៌មាន
បុគ្គលិក​រាប់​ពាន់​នាក់ នៃ​កាស៊ីណូ ណាហ្គាវើល (NagaWorld) បាន​ត្រលប់​ចូល​ធ្វើការ​វិញហើយ កាលពី​ថ្ងៃសៅរ៍ ទី១១ ខែ​មករា ឆ្នាំ​២០២០នេះ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ