បញ្ញាសិប្បនិម្មិត

កូរ៉េខាងត្បូង ចាប់ដៃជាមួយចក្រភពអង់គ្លេស ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល AI ពិភពលោកលើកទីពីរ


កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីអំពីបញ្ញាសិប្បនិម្មិត(AI) ពិភពលោកលើកទី២នៅសប្តាហ៍នេះ ខណៈដែលល្បឿននៃការច្នៃប្រឌិតដ៏អស្ចារ្យនៃ AI វាចាប់ផ្តើមមានការរីកចម្រើនហួសពីការរំពឹងទុក ចាប់តាំងពីកិច្ចប្រជុំកំពូលដំបូងបានរៀបចំឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ តាមការរំពឹងទឹក កិច្ចប្រជុំកំពូលនេះ ប្រហែលនឹងផ្តោតសំខាន់នៅលើហានិភ័យនៃ AI ខណៈដែលវាបានរីកចម្រើនខ្លាំង។
បញ្ញាសិប្បនិម្មិត
ដោយ

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក រីស៊ី ស៊ូណាក់ (Rishi Sunak) និងប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល (Yoon Suk Yeol) នឹងរួមគ្នាដឹកនាំកិច្ចប្រជុំកំពូលនិម្មិតនៅថ្ងៃអង្គារ៍ សប្តាហ៍នេះ ចំពេលមានការអំពាវនាវឱ្យមានបទប្បញ្ញត្តិកាន់តែប្រសើរឡើង ដើម្បីជំរុញការគ្រប់គ្រងការរីកចម្រើននៃបញ្ញាសិប្បនិមិ្មត ខណៈដែលមនុស្សជាតិកំពុងតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងអំពីរបៀបដែល AI អាចបង្កផលប៉ះពាល់ដល់មនុស្សជាតិ។

លោក ស៊ូណាក់ និងលោក យូន បានរួមគ្នាផ្សព្វផ្សាយនូវអត្ថបទមួយ ដើម្បីពិពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឈន៍បច្ចេកវិទ្យាវៃឆ្លាតនេះ ដោយផ្សារភ្ជាប់ទៅនឹងតម្រូវការនៃការរៀបចំអភិបាលកិច្ច AI សកល ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងចំពោះសង្គមមនុស្ស។

មេដឹកនាំប្រទេសទាំងពីរបានលើកឡើងថា ហានិភ័យផ្សេងៗដូចជាផលប៉ះពាល់នៃទីផ្សារការងារទ្រង់ទ្រាយធំ, ការលួចចូលប្រើ AI ឬការវាយប្រហារជីវសាស្រ្ត និងសង្គមដែលបាត់បង់ការគ្រប់គ្រងលើ AI, គោលបំណងទូទៅ និងភាពចាំបាច់នៃ AI គឺសុទ្ធសឹងតែជាបញ្ហាដែលត្រូវតែយកចិត្តទុកដាក់។

តាមការគ្រោងទុកកិច្ចប្រជុំកំពូល AI ដែលរៀបចំដោយទីក្រុងសេអ៊ូលតាមបែបនិម្មិតនេះ នឹងទាក់ទាញការចូលរួមពីក្រុមហ៊ុន អភិវឌ្ឈន៍បច្ចេកវិទ្យាធំៗមួយចំនួនដែលរួមមានលោក ជេក ក្លាក ( Jack Clark) សហស្ថាបនិកនៃក្រុមហ៊ុនស្រាវជ្រាវសុវត្ថិភាព AI និង Anthropic បណ្តានាយកប្រតិបត្តិមកពីក្រុមហ៊ុន OpenAI, Google DeepMind, Microsoft, Meta និង IBM ព្រមទាំងអ្នកជំនាញការជាច្រើនទៀត។

ពាក់ព័ន្ធនឹង AI នេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីពេលថ្មីៗកន្លងទៅបានព្រមានថា AI នឹងបង្កផលប៉ះពាល់ដល់ការងារស្ទើរតែ៤០%នៅជុំវិញពិភពលោក ហើយជំរុញឲ្យពិភពលោកពិនិត្យសមតុល្យ និងពង្រឹងគោលនយោបាយ ក៏ដូចជាច្បាប់ឲ្យប្រុងប្រយ័ត្ន ដើម្បីការពារផលប៉ះពាល់ ហើយធានានូវសក្តានុពលនៃសេដ្ឋកិច្ច ពីព្រោះ AI ផ្តល់ទាំងផលអវិជ្ជមាន និងវិជ្ជមានដល់មនុស្សជាតិ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កសិករចាប់ផ្ដើមផលិតស្វាយខុសរដូវជាមួយក្តីរំពឹងមានទីផ្សារល្អ និងតម្លៃសមរម្យ

ក្រុមកសិករជាសមាជិករបស់សហគមន៍កសិកម្ម សាមគ្គីតំបែរ បានចាប់ផ្ដើមផលិតស្វាយខុសរដូវដើម្បីផ្គត់ផ្គង់ទីផ្សារ ជាមួយក្តីរំពឹងថា នឹងទទួលបានតម្លៃសម…

ក្រុមអ្នកវិភាគសេដ្ឋកិច្ចថា កញ្ចប់វិធានការសង្គ្រោះរបស់ចិន មិនគ្រប់គ្រាន់ក្នុងការបញ្ចប់វិបត្តិលំនៅឋានបានឡើយ

វិស័យអចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋានក្នុងប្រទេសចិន បានសំយ៉ុងក្បាលចុះយ៉ាងខ្លាំង និងបានជាប់ផុងក្នុងវិបត្តិជិត៣ឆ្នាំមកហើយ ហើយដើម្បីស្រោចស្រង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ