ធនាគាររដ្ឋវៀតណាម

អាជ្ញាធរវៀតណាមប្រកាសលុបគណនីធនាគារជាង៨៦លានគណនី ដើម្បីប្រឆាំងការឆបោកតាមអនឡាញ


ធនាគារកណ្តាលវៀតណាមប្រកាសលុបគណនីធនាគារជង៨៦លានគណនី ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាបទល្មើសថ្មីកំពុងទន្រ្ទានពេញពិភពលោក។ មកដល់ពេលនេះ វៀតណាមដែលមានប្រជាជនសរុបជាង១០០លាននាក់មានគណនីធនាគារសរុបរហូតដល់ទៅជាង២០០លានគណនី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ធនាគាររដ្ឋវៀតណាម
ដោយ

ធនាគាររដ្ឋវៀតណាមបានប្រកាសថា ខ្លួននឹងលុបគណនីធនាគារជាង៨៦លានគណនី ដែលជាវិធានការចាំបាច់មួយរបស់រដ្ឋាភិបាលវៀតណាមក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ គណនីធនាគារ ដែលមិនត្រូវបានផ្ទៀងផ្ទាត់ដោយច្បាប់ ឬអសកម្មភាពអស់រយៈពេលជាយូរទាំងជាង៨៦លានគណនីនេះ នឹងត្រូវលុបចេញចាប់ពីថ្ងៃទី១ ខែកញ្ញា ដើម្បីការពារការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាដើម្បីសម្អាតប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម។

បច្ចុប្បន្ននៅទូទាំងប្រទេសវៀតណាមមានគណនីធនាគារសរុបជាង២០០លានគណនី ដូច្នេះនៅពេលដែលគណនីខាងលើត្រូវបានលុបចេញ នោះគណនីធនាគារសរុបនៅវៀតណាមអាចនៅសល់ប្រមាណ១១៣លានគណនីប៉ុណ្ណោះ។

អាជ្ញាធរវៀតណាមកំពុងដុតដៃដុតជើងចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីបង្ក្រាប និងលុបបំបាត់គម្រោងក្លែងបន្លំនានានៅក្នុងប្រព័ន្ធធនាគារ ដូចជាគណនីក្លែងក្លាយសម្រាប់ការទទួលប្រាក់ ការដកប្រាក់ពីគណនីគ្មានកម្មសិទ្ធិត្រឹមត្រូវ ឬការលាងលុយតាមរយៈបណ្តាញធនាគារឌីជីថលជាដើម៕

ដោយ: សរ សុជាតិ




អត្ថបទបន្ទាប់


វិស័យកសិកម្មរបស់ថៃ អាចនឹងរងការគំរាមកំហែង ក្រោយអាម៉េរិក ទាមទារឱ្យបញ្ចុះពន្ធសូន្យលើការនាំចូលសាច់ជ្រូក សាច់មាន់ និងសាច់គោ

រដ្ឋាភិបាលថៃ បានជួបប្រឈមបញ្ហាមួយចំនួនក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះទាមទ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការ គណៈរដ្ឋមន្រ្តី

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ