ធនាគារជាតិកម្ពុជាគ្រោងចាប់ដៃគ្នាធនាគារកណ្តាលឥណ្ឌូណេស៊ី

ធនាគារជាតិនៃកម្ពុជា គ្រោងចាប់ដៃជាមួយធនាគារកណ្តាលឥណ្ឌូណេស៊ី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យធនាគារ និងការទូទាត់


ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានអះអាងថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឥណ្ឌូណេស៊ី នឹងគ្រោងចុះអនុស្សរណៈយោគយល់គ្នាទ្វេភាគីនៅក្នុងឆ្នាំ២០២៤នេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសលើការពង្រឹងការអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ និងការតភ្ជាប់ប្រព័ន្ធទូទាត់ទ្វេភាគី សំដៅរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។
ធនាគារជាតិកម្ពុជាគ្រោងចាប់ដៃគ្នាធនាគារកណ្តាលឥណ្ឌូណេស៊ី

នាជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារកណ្តាលឥណ្ឌូណេស៊ី ហើយធនាគារទាំងពីរ ក៏គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាទ្វេភាគី នៅក្នុងឆ្នាំ២០២៤ នេះផងដែរ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការពង្រឹងការអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ និងការតភ្ជាប់ប្រព័ន្ធទូទាត់ទ្វេភាគី ដែលទាំងនេះនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។

ជាមួយគ្នានេះ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះ និងបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យធនាគាររបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ យ៉ាងណាមិញ ឯកឧត្តម បានលើកសរសើរអំពីការរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់តាមឃ្យូអរកូតតែម្តង។ លើសពីនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា និងគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការជាមួយសារមន្ទីររបស់ធនាគារកណ្តាលឥណ្ឌូណេស៊ី ព្រមទាំងបានស្នើសុំរៀបចំពិពណ៌មិនអចិន្រ្តៃយ៍នៅ ស.ស.រ នាពេលខាងមុខ។ ម្យ៉ាងទៀត ឯកឧត្តម ក៏បានសរសើរពីគុណភាពអង្ករកម្ពុជាដែលបាននាំចេញទៅទីផ្សារឥណ្ឌូណេស៊ីផងដែរ។

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក៏បានជម្រាបជូនពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា នៅក្នុងការគាំទ្រសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល និងការពង្រឹងសន្តិសុខសាយប៊័នៅក្នុងប្រព័ន្ធធនាគារកម្ពុជា តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការពង្រឹងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បោះផ្សាយលក់មូលបត្របំណុលបៃតងក្នុងទំហំទឹកប្រាក់១០លានដុល្លារ

មន្រ្តីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជារំពឹងថា ការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលបៃតងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត នឹងជួយជំរុ…

ស្ថាបនិកក្រុមហ៊ុនយក្ស BYD តស៊ូពីជីវិតក្មេងកំព្រា រហូតក្លាយមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ

នៅពេលដែលនិយាយដល់ឈ្មោះក្រុមហ៊ុន BYD គឺមានមនុស្សជាច្រើនបានស្គាល់ច្បាស់ថា ជាម៉ាករថយន្ដអគ្គិសនីដ៏ល្បីល្បាញមួយរបស់ចិន ដែលកំពុងមានភាពជោគជ័យខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ