សេដ្ឋកិច្ចថៃ

ហេតុអ្វីអ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលថៃកែលម្អយុទ្ធសាស្ត្រលើគម្រោងកាបូបឌីជីថល?


នៅក្នុងរយៈពេល២ទៅ៣ខែកន្លងមកនេះ ចំណុចស្នូលរបស់រដ្ឋាភិបាលថៃ របស់លោក ស៊្រីថា ថាវេស៊ីន គឺជាគម្រោងកាបូបឌីជីថល ហើយគម្រោងនេះកំពុងតែត្រូវបានគេដឹងថា កំពុងរវល់ខ្លាំងក្នុងការបង្កើតក្រុមការងារ និងធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បញ្ហានៃទំនាក់ទំនង និងការមិនយល់គ្នាកាន់តែកើនឡើង ជាហេតុនាំឱ្យរដ្ឋាភិបាលរងនូវការរិះគន់ពីអ្នកជំនាញ ដែលចោទសួរអំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ខណៈគម្រោងតម្លៃ១៤ពាន់លានដុល្លារចេះតែពន្យារពេល។
សេដ្ឋកិច្ចថៃ
ដោយ

អ្នកសេដ្ឋកិច្ចវ័យក្មេងជាច្រើនបានដាក់ជាសំណួរដល់រដ្ឋាភិបាលទាក់ទងនឹងចំណាត់ការរបស់រដ្ឋាភិបាល ខណៈដែលគម្រោងការកាបូបឌីជីថល ដែលមានតម្លៃដល់ទៅ១៤ពាន់លានដុល្លារ ត្រូវបានពន្យារពេលជាបន្តបន្ទាប់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation ។

លោក ប៊ូរិន អាឌុលវាតាណា (Burin Adulwattana) នាយកគ្រប់គ្រងមជ្ឈមណ្ឌលស្រាវជ្រាវកសិករ( Kasikorn)បាននិយាយថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបង្ហាញពីវិបត្តិ ដើម្បីទទួលបានការគាំទ្រសម្រាប់គម្រោងកាបូបឌីជីថលអាចមានផលប៉ះពាល់។ យុទ្ធសាស្ត្រដែលមានគោលបំណងកៀរគរការគាំទ្រសាធារណៈ បានបង្កឲ្យប៉ះពាល់ដោយអចេតនាដល់ទំនុកចិត្តរបស់វិនិយោគិនថៃ និងបរទេស។

លោកបានអះអាងថា មានមនុស្សនិយាយគ្នាច្រើនណាស់អំពីរឿងនេះ ហើយអ្នកវិនិយោគក៏កំពុងដកខ្លួន​។ គោលនយោបាយមួយចំនួននៅតែមិនច្បាស់លាស់ ប៉ុន្តែព័ត៌មានមួយចំនួនធំត្រូវបានចេញផ្សាយ​។ ការពិភាក្សាច្បាស់លាស់ គឺចាំបាច់មុនពេលចេញសេចក្តីថ្លែងការណ៍។

ដោយឡែក លោក ណូណារិត ប៊ីសូនីបុត្រ( Nonarit Bisonyabut) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ បានបន្ទរពីកង្វល់ទាំងនេះ។ លោកបានគូសបញ្ជាក់ពីករណីនៃសារដែលមានជម្លោះ មិនត្រឹមតែទាក់ទងនឹងគម្រោងកាបូបឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែក៏មានបញ្ហាផ្សេងទៀតដែរ។

លោកបានបន្តថា បញ្ហានេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រទំនាក់ទំនងដែលមានកំហុសហើយប៉ះពាល់ដល់ទំនុកចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធ។ លោក ណូណារិត បានចង្អុលបង្ហាញថា រដ្ឋាភិបាលចាំបាច់ត្រូវមានទំនួលខុសត្រូវផ្នែកទំនាក់ទំនង ដែលត្រូវកំណត់ឱ្យបានច្បាស់លាស់ មុនពេលការប្រកាសត្រូវបានធ្វើឡើង។

ដោយឡែក លោក ឆាយ៉ានុន រ៉ាកកានចាណាន់ ( Chayanon Rakkanjanan) នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Finnomena បាននិយាយថា ស្ថានភាពនៅក្នុងមូលធននីយកម្មទីផ្សារបានធ្លាក់ចុះជាង១ទ្រីលានបាត ឫប្រមាណជិត៣២ពាន់លានដុល្លារ កាលពីពេលថ្មីៗនេះ។ លោកបានចាត់ទុកការធ្លាក់ចុះនេះ គឺមួយផ្នែកបណ្តាលមកមកពីកង្វះភាពច្បាស់លាស់ក្នុងវិធានការជំរុញសេដ្ឋកិច្ចក្នុងស្រុក។

លោកបាននិយាយថា ការប្រាស្រ័យទាក់ទងមិនស៊ីសង្វាក់គ្នា ដោយមានប្រភពផ្សេងគ្នាផ្តល់ព័ត៌មានមិនស្របគ្នា បានរារាំងទំនុកចិត្តរបស់វិនិយោគិន ដូចនេះ រដ្ឋាភិបាលត្រូវតែកែលម្អយុទ្ធសាស្ត្រទំនាក់ទំនងរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់អ្នកវិនិយោគ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធាន IMF ព្យាករថា អត្រាការប្រាក់សកលអាចនៅតែមានកម្រិតខ្ពស់រហូតដល់ឆ្នាំ២០២៥

ព័ត៌មាន
បើទោះជាគេបានរំពឹងថា កម្រិតអតិផរណាសរុបនឹងធ្លាក់ចុះពីជាង៩% កាលពីឆ្នាំ២០២២ មកនៅត្រឹមជិត៥%នៅឆ្នាំ២០២៤ យ៉ាងណាក៏ដោយ ក៏ប្រធានមូលនិធិរូបិយ…

ទីផ្សាររថយន្តនៅវៀតណាមកំពុងជាប់គាំង បើទោះបីជាមានការបញ្ចុះតម្លៃខ្លាំងក៏ដោយ

ព័ត៌មាន
សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បាននិយាយថា សមាជិករបស់ខ្លួនបានលក់រថយន្តបានចំនួនប្រមាណជាង២ម៉ឺន៥ពាន់គ្រឿង នៅក្នុងខែតុលា ដោយប្រហាក់ប្រហែលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ