អាកាសសចរណ៍

AirAsia រំពឹងខ្ពស់នៅឆ្នាំ២០២១ និងគ្រោងពង្រីកការវិនិយោគមកកាន់តំបន់អាស៊ីអាគ្នេយ៍


ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group គ្រោងនឹងពង្រីកការវិនិយោគលើការបង្កើតមូលដ្ឋានរបស់ខ្លួន មកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយក៏កំពុងតែសិក្សាពី គម្រោងបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៣បន្ថែមទៀត នៅក្នុងតំបន់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានអន្តរ Bloomberg។
ត្រីមាសទី១ AirAsia ខាត​ជាង ១៨០លាន​ដុល្លារ​; អនាគត​ក្រុមហ៊ុន​ស្ថិតក្នុង​ភាព​ស្រពេចស្រពិល!
ដោយ

លោក​ Tony Fernandes​ អគ្គនាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន​ AirAsia Group​ បានបង្ហាញ​ក្តីរំពឹង​ថា ស្ថានភាព​នៃការហោះ​ហើរ​តាម​ផ្លូវអាកាស នឹងត្រលប់​មក​រកសភាព​ដើម​វិញ ក្នុងចន្លោះ​ពេល ៦ខែ ទៅ ១២ខែ​ខាងមុខនេះ ហើយតម្រូវការ​ហោះហើរ​របស់​មនុស្ស​ទូទាំង​សកលលោក នឹងផ្ទុះ​ឡើង​វិញ ដែលជា​ចំណុច​សំខាន់​គួរតែ​ចាប់​អារម្មណ៍ និងចាប់ផ្តើម​ការវិនិយោគ។

លោកបន្តថា ជាក់ស្តែង​ដូចទីផ្សារ​អាកាសចរណ៍​ក្នុង​ប្រទេស​ថៃ កំពុង​តែ​វិលត្រលប់​មក​រក​សភាព​ដើមវិញ​ហើយ គឺដូចទៅ​នឹង​ស្ថានភាព​មុនពេល​វិបត្តិ​កូវីដ-១៩ ហើយតម្លៃ​សំបុត្រ​ធ្វើដំណើរ ​គឺនៅដូច​ដើម។

បើតាម​ផែនការ​របស់​ក្រុមហ៊ុន គឺមាន​បំណង​វិនិយោគ​ជាង ៦០០លាន​ដុល្លារ​អាមេរិក ហើយក្រុមហ៊ុន មាន​សុទិដ្ឋិនិយម​ខ្ពស់​សម្រាប់​ឆ្នាំ ២០២១​ខាងមុខនេះ។

លោក Tony​ បន្ថែមថា នៅពេលណាមួយ​ដែលត្រឹមត្រូវ ក្រុមហ៊ុន​នឹងធ្វើ​សេចក្តី​ប្រកាស​អំពីគម្រោង​វិនិយោគនេះ ​ហើយចំណុច​ខ្លាំង​របស់​ក្រុមហ៊ុន គឺនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​គោលដៅ​ពង្រីក​អាជីវកម្ម​នាពេល ២ ទៅ ៣ឆ្នាំខាងមុខនេះ។

ទោះយ៉ាងណា​ក៏ដោយ ក្រុមហ៊ុន ​AirAsia បានពង្រឹង​យុទ្ធសាស្រ្ត​របស់ខ្លួន ដោយផ្តោត​ទៅលើ ​អាជីវកម្ម​ឌីជីថល អំឡុងពេល​វិបត្តិកូវីដ១៩ ហើយក្រុមហ៊ុន ក៏កំពុងតែ​ស្នើសុំ​អាជ្ញាប័ណ្ណ​ធនាគារ​ឌីជីថល នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង ២ប្រទេស​ទៀត ក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដែលគ្រោង​នឹងផ្តល់​សេវាកម្ម​ផ្ទេរប្រាក់ ផ្តល់កម្ចី ធានារ៉ាប់រង និងគ្រប់គ្រង​ទ្រព្យសម្បត្តិ​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃ មានការប្រើប្រាស់ប្រេងឥន្ធនៈធ្លាក់ចុះ ១៣% ដោយសារតែសេដ្ឋកិច្ចចុះទន់ខ្សោយ

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០នេះ ការប្រើប្រាស់ថាមពលប្រេងឥន្ធនៈគ្រប់ប្រភេទ នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ១៣% ពោលគឺមានការប្រើប្រាស់តែ…

VOA៖ អង្គការសុខភាព​ពិភព​លោកថា កម្ពុជា​ប្រហែល​អាច​បាន​វ៉ាក់សាំង​កូវីដដំបូង នៅខែមីនា ឆ្នាំ២០២១

ព័ត៌មាន
វិទ្យុ សំឡេងសហរដ្ឋ​អាមេរិក (VOA) បាន​ផ្សាយ​នៅ​ថ្ងៃ​ទី៨ ខែធ្នូ ថា បើ​យោង​តាម​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ ប្រចាំ​នៅ​កម្ពុជា គេ​រំពឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ