បើតាមក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នេះ បានឱ្យដឹងថា អតិថិជនដែលទិញដីឡូតិ៍ស្ថិតក្នុងគម្រោងនេះ អាចបង់ប្រាក់មុនត្រឹមតែ ៣០% នឹងក្លាយជាម្ចាស់កម្មសិទ្ធិភ្លាមៗ ហើយនៅសល់ ៧០%ទៀត អាចបង់ជាមួយធនាគារដៃគូ Wing Bank។
គម្រោងដីឡូតិ៍នេះ ស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងត្រូវបានបែងចែកទំហំដីជាច្រើនជម្រើស តម្រូវតាមការចង់បានរបស់អតិថិជន។
ក្រុមហ៊ុន ខ្មែរ ហ្វោនដេសុន អឹព្រេហ្សល (KHMER FOUNDATION APPRAISAL CO., LTD) ក៏បានផ្តល់ជូននូវកម្មវិធីពិសេស ដោយរាល់អតិថិជនទាំងអស់ដែលបានទិញដីឡូតិ៍នៅក្នុងគម្រោងរបស់ខ្លួន ដែលបានបង់ប្រាក់ផ្តាច់នៅក្នុងឱកាសនៃពិធីសម្ពោធ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស ព្រមទាំងទទួលបានសន្លឹកឆ្នោតចាប់យករង្វាន់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ រួមមាន ម៉ូតូ ទូរទឹកកក ឆ្នាំងដាំបាយអគ្គិសនី កង្ហារ និងរង្វាន់ផ្សេងៗជាច្រើនទៀត។
សូមជម្រាបដែរថា នៅក្នុងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ តម្លៃសមរម្យនៅតំបន់ជាយក្រុង ខេអេហ្វអេ លែនដ៍ គង នយ ដែលស្ថិតនៅជិតរង្វង់មូលកួរស្រូវ និងមានចម្ងាយប្រមាណត្រឹមតែ ជាង ៣ពាន់ម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ មរតកតេជោ ត្រូវបានរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួចរាល់ រួមមាន បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ប្រព័ន្ធបង្ហូរទឹក(លូ) ផ្លូវបេតុងទំហំ៨ម៉ែត្រ និងមានរបងព័ទ្ធជុំវិញគម្រោងរួចរាល់។ ក្រៅពីនេះ ក៏មានការដាំដើមឈើ និងសួនកំសាន្ត ជាពិសេស អាជីវកម្ម ហាងកាហ្វេទំនើប មីហឺរ បឺហ្គ័រ និងភេសជ្ជៈគ្រប់មុខកំពុងដំណើរការផងដែរ។
ចំពោះទំហំដីឡូតិ៍ត្រូវបានបែងចែកជា ៦ប្រភេទផ្សេងគ្នា ចាប់ពីទំហំ ៥ម × ២០ម រហូតដល់ ២០ × ២០ម និងមានតម្លៃចាប់ពីប្រមាណជាង ១ម៉ឺនដុល្លារ ទៅដល់ប្រមាណ ៥ម៉ឺនដុល្លារ ក្នុងមួយឡូតិ៍ អាស្រ័យលើទំហំដី។
បើតាមការគូសបញ្ជាក់ពីក្រុមហ៊ុនចំនួនដីឡូតិ៍ដែលនឹងដាក់លក់មានកំណត់ត្រឹមតែ ១៨៨ឡូតិ៍តែប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិតលោកអាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៩៣ ២៣ ៣៧ ៣៧ - ០៨៩ ២៣ ៣៧ ៣៧