វិស័យ អចលនទ្រព្យ

ធនាគារស្វីស UBS ព្យាករថា វិបត្តិ អចលនទ្រព្យ នៅចិន នឹងបន្តអូសបន្លាយពេលវែងជាងការរំពឹងទុក


ធនាគារស្វីស UBS បានព្យាករថា វិបត្តិក្នុងវិស័យអចលនទ្រព្យរបស់មហាយក្សចិន នឹងបន្តអូសបន្លាយពេលវែងជាងការរំពឹងទុក ទម្រាំចាប់ផ្ដើមងើបឡើងមកវិញដោយសារការលក់លំនៅឋានមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
វិស័យ អចលនទ្រព្យ
ដោយ

វិស័យអចលនទ្រព្យរបស់ចិន បានចាប់ផ្ដើមដាំក្បាលចុះ ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Evergrande បានជួបវិបត្តិបំណុលរហូតដល់ទៅជាង ៣០០ពាន់លានដុល្លារអាម៉េរិក ដែលក្រោយមកបានរាលដាលពេញវិស័យអចលនទ្រព្យក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកមួយនេះ។ ពេលនេះ ធនាគារស្វីស UBS ព្យាករថា វិបត្តិអចលនទ្រព្យរបស់ចិន នឹងបន្តអូសបន្លាយពេលវែងជាងការរំពឹងទុក។

លោក ចន ឡេម (John Lam) ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យចិន នៃធនាគារស្វីស UBS ធ្លាប់បានព្យាករថា តម្លៃលំនៅឋានក្នុងទីក្រុងធំៗរបស់ចិន នឹងមានស្ថិរភាពនៅដើមឆ្នាំ២០២៦។ ប៉ុន្តែពេលនេះ លោកបានព្យាករថា វិស័យអចលនទ្រព្យរបស់ចិន អាចនឹងងើបឡើងវិញនៅចន្លោះពាក់កណ្ដាល ឬ ចុងឆ្នាំ២០២៦ លុះត្រាតែប្រទេសចិន ដាក់ចេញវិធានការជួយគាំទ្រផ្នែកសេដ្ឋកិច្ចបន្ថែមទៀត។

លោក John Lam បានគូសបញ្ជាក់ថា សម្ទុះនៃការលក់លំនៅឋានក្នុងប្រទេសចិន បានធ្លាក់ចុះគួរកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយនេះ ហើយថា ប្រសិនបើទំនោរ ឬនិន្នាការនេះនៅតែបន្ត នោះវិស័យអចលនទ្រព្យចិន អាចនឹងត្រូវការពេលវេលាយូរជាងការរំពឹងទុកទម្រាំនឹងងើបឡើងវិញ។

លោក John Lam មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងដោយសារលោកធ្លាប់បានព្យាករយ៉ាងសុក្រឹតត្រឹមត្រូវអំពីបញ្ហារបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Evergrande អំឡុងឆ្នាំ២០២១ ហើយក្រោយមក លោកក៏បានក្លាយជាអ្នកជំនាញលើទីផ្សារលំនៅឋានរបស់ប្រទេសចិន ដែលអ្នកជំនាញបែបនេះមានមិនច្រើននោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហ្វីលីពីននឹងផ្អាកនាំចូលអង្ករចំនួន៦០ថ្ងៃ ខណៈវៀតណាម នឹងរងផលប៉ះពាល់ខ្លាំងជាងគេ

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានបញ្ជាឱ្យផ្អាកការនាំចូលអង្ករទាំងអស់រយៈពេល៦០ថ្ងៃ ដើម្បីការពារផលប្រយោជន…

ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ នៃធនាគារខេប៊ីប្រាសាក់ ចុះសួរសុខទុក្ខជនភៀសសឹក និងជួបសំណេះសំណាលជាមួយបុគ្គលិកនៅសាខាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក លោក Nam-Che KANG ដែលបានអញ្ជើញមកពីប្រទេសកូរ៉រ បានបំពេញទស្សនកិច្ចដោយផ្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ