ផ្លូវពាណិជ្ជកម្មអន្តរជាតិ

EU យកចំណាត់ការរបស់ WTO មកគំរាមចិន ក្នុងករណីចិនបានបិទផ្លូវពាណិជ្ជកម្មលើប្រទេសលីទុយអានី


បន្ទាប់ពីរងការវាយប្រហារខ្លាំងៗ និងចោទប្រកាន់ថា បានលាងឈ្មោះពីបទឧក្រិដពាណិជ្ជកម្ម និងគំរាមកំហែងផ្នែកសេដ្ឋកិច្ច ពីប្រទេសលោកខាងលិចកាលពីខែ តុលា កន្លងទៅ នៅពេលនេះ ប្រទេសចិន ត្រូវបានសហភាពអឺរ៉ុបគំរាមជាថ្មីម្ដងទៀតហើយ ដោយសហភាពអឺរ៉ុបគ្រោងប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើអឺរ៉ុបរកឃើញថា ពិតជាមានការដាក់ទណ្ឌកម្មលើការនាំចេញ និងការនាំចូលរបស់លីទុយអានីទៅកាន់ប្រទេសចិន ដូចនៅក្នុងរបាយការណ៍បញ្ជាក់មែននោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
រូបតំណាង៖ ទង់ជាតិប្រទេសលីទុយអានី និងសហភាពអឺរ៉ុប។ រូបភាពពី៖ The JP Time

ការព្រមានរបស់សហភាពអឺរ៉ុបនេះ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់តាមរយៈតួរលេខធុរកិច្ចរបស់ប្រទេសលីទុយអានី ដែលបានបង្ហាញថា មន្ត្រីគយចិនបាននិងកំពុងរារាំងទំនិញរបស់លីទុយអានីមិនឱ្យនាំចេញ ឬនាំចូលទៅកាន់ប្រទេសចិននោះទេ។ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់នេះ ហើយបានព្រមានទៀតថា ប្រសិនបើ ការចោទនេះពិតជាត្រឹមត្រូវមែន នោះ ទំនាក់ទំនងរបស់លីទុយអានីជាមួយចិន ក៏នឹងជះឥទ្ធិពលទៅលើទំនាក់ទំនង អឺរ៉ុប-ចិនទាំងមូលផងដែរ។

ទន្ទឹមនេះ ក្រុមហ៊ុននាំចេញរបស់ប្រទេសលីទុយអានីមួយចំនួនបានត្អូញត្អែរថា ប្រទេសលីទុយអានីត្រូវបានលុបចោល ពីប្រព័ន្ធគយរបស់ចិនរួចទៅហើយ។ ប្រការនេះ បានធ្វើឱ្យ ការនាំចេញទំនិញកំពុងធ្លាក់ចុះនៅតាមកំពង់ផែរបស់ចិន ខណៈពេលដែលការចំណាយសំខាន់ៗសម្រាប់ការនាំចេញក៏កំពុងតែកើតឡើង ហើយចាប់តាំងពីសប្តាហ៍មុនមកមាន ៨០ ភាគរយនៃទំនិញពីប្រទេសលីទុយអានីដែលត្រូវដឹកចេញទៅចិន នៅមិនទាន់ត្រូវបានដឹកជញ្ជូនចេញទៅនៅឡើយទេ។ ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុនបញ្ជាទិញចិន បានលើកឡើងថា មូលហេតុ គឺដោយសារតែកំហុសបច្ចេក។

យ៉ាងណាក៏ដោយចុះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លីទុយអានី បាននិយាយថា ការនាំចេញរបស់លីទុយអានី ទៅចិនគឺមានតិចជាង១%ប៉ុណ្ណោះ នៃការនាំចេញសរុប ដូច្នេះ វាមិនមានផលប៉ះពាល់ជាមូលដ្ឋានលើសេដ្ឋកិច្ចរបស់ខ្លួននោះទេ។

មែនទែនទៅ ទំនាក់ទំនងរវាងចិន និងប្រទេសលីទុយអានី បានចាប់ផ្ដើមអាប់អួរខ្លាំង ចាប់តាំងពីពេលដែលប្រទេសលីទុយអានីមានកិច្ចខិតខំប្រឹងប្រែងខ្លាំងមែនទែន នៅក្នុងការពង្រីកទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ពោលគឺ បន្ទាប់ពីសមាជិកសភាប្រទេសអឺរ៉ុបមួយនេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលសកម្មភាពនេះត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកថាជា ការប្រឆាំងជាមួយប្រទេសចិន។ រដ្ឋាភិបាលចិនអះអាងថា ប្រទេសលីទុយអានីបានបំពានគោលនយោបាយចិនតែមួយដែលគោលនយោបាយនេះ ក៏ត្រូវបានទទួលស្គាល់ដោយសហភាពអឺរ៉ុបផងដែរ។

យ៉ាងណាមិញ ចំពោះដំណោះស្រាយជុំវិញបញ្ហានេះ សហភាពអឺរ៉ុបប្រហែលជាមានសមត្ថភាពតិចតួចណាស់ ដែលអាចដោះស្រាយអំពីស្ថានភាពនេះក្នុងរយៈពេលខ្លីបាន ហើយប្រសិនបើអឺរ៉ុបជ្រើសរើស បើក សំណុំរឿងនេះនៅ អង្គការពាណិជ្ជកម្មពិភពលោក WTO ទោះបីជា ដំណើរការលឿនក៏ដោយ ក៏វាអាចនឹងចំណាយពេលរាប់ខែដែរ។ ដូចនេះ ការកាំរកូសនៃការនាំការចេញទំនិញរបស់លីទុយអានីទៅកាន់ប្រទេសចិន អាចនឹងអូសប្រឡាយកាន់តែយូរថែមទៀត៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកផ្ដល់ជំនួយជាទឹកប្រាក់ជាង៨ម៉ឺនដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារ

ព័ត៌មាន
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសនូវការរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការជួយអភិរក្សការពារនូវទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក នោះគឺប្រ…

ប្រទេសនីការ៉ាហ្គ័រប្រកាសផ្តាច់ចំណងការទូតជាមួយកោះតៃវ៉ាន់ និងស្រវាចាប់យកចិនវិញ

ព័ត៌មាន
ប្រទេសនីការ៉ាហ្គ័រ ដែលជាប្រទេសក្រីក្រជាងគេមួយនៅក្នុងតំបន់អាមេរិកកណ្ដាល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតដ៏យូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ