ស្ថានភាពតានតឹងចិន-តៃវ៉ាន់

តៃវ៉ាន់គ្រោងបង្កើនការចំណាយលើវិស័យការពារជាតិជិត១៤%នៅឆ្នាំក្រោយ ចំពេលស្ថានភាពតានតឹងជាមួយចិនកើនខ្លាំងមិនធ្លាប់មាន


តៃវ៉ាន់នៅថ្ងៃទី ២៥ ខែសីហានេះ បានស្នើសុំការចំណាយលើវិស័យការពារជាតិចំនួន ១៩ ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ ដែលជាការកើនឡើងដល់តួលេខពីរខ្ទង់ ពោលគឺមានដល់ជិត១៤% បើធៀបនឹងឆ្នាំ ២០២២នេះ ដោយក្នុងនោះ ក៏មានរាប់បញ្ចូលទាំងថវិកាសម្រាប់ទិញយន្តហោះចម្បាំងថ្មីមួយចំនួនផងដែរ។ ការស្នើថវិកាបន្ថែមនេះ បានកើតឡើងនៅប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសចិនបានរៀបចំសមយុទ្ធសង្រ្គាមទ្រង់ទ្រាយធំនៅជុំវិញកោះដែលចិនដីគោកបានចាត់ទុកថា ជាដែនអធិបតេយ្យភាពរបស់ខ្លួនមួយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
តៃវ៉ាន់គ្រោងបង្កើនការចំណាយលើវិស័យការពារជាតិ ចំពេលស្ថានភាពតានតឹងជាមួយចិនកើនខ្លាំង
ដោយ

ប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នៅដើមខែនេះដែលដើមរឿងនាំឲ្យទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកជាការប៉ុនប៉ងរបស់ក្រុងវ៉ាស៊ីនតោនថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។

ក្រោយពីបានឃើញទង្វើរបស់ចិននេះហើយ មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បានស្នើឲ្យបង្កើនការចំណាយសម្រាប់វិស័យការពារជាតិដ៏ច្រើនបំផុតមិនធ្លាប់មានដល់ជិត ១៤% ពោលគឺកើនឡើងដល់ទៅជាង១៩លានដុល្លារអាមេរិក។

តួលេខនេះបានរាប់បញ្ចូលទាំងការចំណាយបន្ថែម សម្រាប់យន្តហោះចម្បាំង និងឧបករណ៍ផ្សេងៗក៏ដូចជា«មូលនិធិពិសេស»ផ្សេងទៀតសម្រាប់វិស័យការពារជាតិតៃវ៉ាន់។

ការស្នើសុំចំណាយលើវិស័យការពារជាតិដ៏ច្រើនបំផុតនេះ នឹងត្រូវអនុម័តឆាប់ៗនេះ ហើយវាគឺជាការកើនឡើងរយៈពេល៦ឆ្នាំជាប់ៗគ្នារបស់កោះតៃវ៉ាន់ក្នុងចំណាយទៅលើវិស័យការពារជាតិចាប់តាំងពីឆ្នាំ២០១៧មក។

មន្ត្រីជាន់ខ្ពស់ខាងផ្នែកស្ថិតិលោក Chu Tzer-ming បាននិយាយថា ការកើនឡើងនៃចំណាយលើវិស័យការពារជាតិនេះនឹងផ្តោតលើចំណាយប្រតិបត្តិការជាចម្បងដោយលោកបានបញ្ជាក់ថា ពួកគេតែងតែផ្តល់សុវត្ថិភាព និងសន្តិសុខជាតិជាអាទិភាពកំពូល។ នោះហើយជាមូលហេតុដែល (ថវិកាសម្រាប់) ចំណាយប្រតិបត្តិការកើនឡើងយ៉ាងខ្លាំង ដោយលោក Chu បានសង្កត់ធ្ងន់ទៅលើចំណាយដូចជាប្រេងឥន្ធនៈ និងការថែទាំសម្រាប់យន្តហោះ និងនាវាដែលបានបញ្ជូនដើម្បីប្រឆាំងនឹងសកម្មភាពយោធារបស់ចិននៅជិតកោះតៃវ៉ាន់ជាដើម។

នៅឆ្នាំក្រោយនេះដែរ តៃវ៉ាន់គ្រោងនឹងដាក់ពង្រាយប្រព័ន្ធការពារយន្តហោះដ្រូននៅតាមឈូងសមុទ្រតៃវ៉ាន់ដើម្បីទប់ទល់នឹងសកម្មភាពយោធារបស់ចិននៅជុំវិញកោះនេះ បន្ទាប់ពីមានការលេចធ្លាយវីដេអូលេចចេញពីទាហានតៃវ៉ាន់បានគប់ដុំថ្មលើយន្តហោះគ្មានមនុស្សបើករបស់ចិនដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តៃវ៉ាន់បានត្អូញត្អែរពីការលុកលុយរបស់យន្តហោះគ្មានមនុស្សបើក (ឬយន្តហោះដ្រូន) របស់ចិនម្តងហើយម្តងទៀតនៅជិតប្រជុំកោះឈូងសមុទ្ររបស់ខ្លួន ដែលជាផ្នែកមួយនៃសមយុទ្ធយោធារបស់ចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក្នុងខែនេះ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ តំបន់ខាងជើងកាន់តែខ្លាំងរីកសក្ដានុពលខ្លាំង ខណៈហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនត្រូវបានតភ្ជាប់បន្ថែម

ប៉ែកខាងជើងរាជធានីភ្នំពេញនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរមុខមាត់គួរឲ្យកត់សម្គាល់ ពោលគឺអាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប ផ្ទះវីឡា …

ក្រោយការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ តើវាអាចប៉ះពាល់ដល់ធុរកិច្ច និងវិនិយោគក្នុងប្រទេសថៃយ៉ាងណាខ្លះ?

ភាពចម្រូងចម្រាស់នៅក្នុងជួរអ្នកនយោបាយថៃ ក្រោយមានការព្យួរតួនាទីលោកប្រាយុទ្ធ ចាន់អូចា ពីតំណែងនាយករដ្ឋមន្ត្រី កំពុងធ្វើឲ្យមានការព្រួយបារម្ភមួយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ