កោះតៃវ៉ាន់

មេដឹកនាំតៃវ៉ាន់ ដៀមដាមដាក់ប្រធានាធិបតីចិនថា គួរផ្ដោតលើបញ្ហាសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ ជាជាងផ្តោតលើការឈ្លានពានប្រទេសដទៃ


ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងទេ (Lai Ching-te) បាននិយាយដៀមដាមដាក់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ថា គួរផ្ដោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចចិន ដែលកំពុងដាំក្បាលចុះខ្លាំង និងគិតគូរធ្វើយ៉ាងណាកែលម្អកម្រិតជីវិភាពរបស់ប្រជាជនចិន ឱ្យបានគ្រប់ជ្រុងជ្រោយជាជាងផ្ដោតលើការឈ្លានពានប្រទេសដទៃ ដើម្បីពង្រីកទឹកដី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើននៅថ្ងៃទី៤ ខែធ្នូ នេះ។
កោះតៃវ៉ាន់
ដោយ

អំឡុងពេលផ្ដល់បទសម្ភាស​ដល់កាសែត​របស់សហរដ្ឋអាម៉េរិក New York Times ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងទេ (Lai Ching-te) បាននិយាយគួរឱ្យភ្ញាក់ផ្អើលថា សេដ្ឋកិច្ចរបស់ប្រទេសចិន ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ ហើយប្រធានាធិបតីចិនលោក ស៊ី ជីនពីង គួរតែផ្តោតលើការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជនចិន ជាជាងផ្ដោតលើការឈ្លានពានប្រទេសដទៃ ដើម្បីពង្រីកទឹកដី។

មេដឹកនាំកោះតៃវ៉ាន់ រូបនេះ បានប្រាប់កាសែត New York Times ថា តាមការព្យាករសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ អាចនឹងសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់៧,៣% នៅឆ្នាំ២០២៥ បើធៀបនឹងកំណើនត្រឹមតែជាង៤% សម្រាប់សេដ្ឋកិច្ចចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ លោកបានបន្ថែមថា កោះតៃវ៉ាន់ មានឆន្ទៈជួយប្រទេសចិន ដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ទាំងដែលប្រទេសចិន បានបង្កើនសម្ពាធយោធា និងនយោបាយលើកោះតៃវ៉ាន់។ ក្រុងប៉េកាំង តែងតែអះអះអាងថា កោះតៃវ៉ាន់ ជាទឹកដីមួយរបស់ចិន ប៉ុន្តែកោះតៃវ៉ាន់ ក៏តែងតែច្រានចោលការអះអាងនេះរហូតមកដែរ។

សូមបញ្ជាក់ថា បណ្ដាស្ថាប័នធំៗនៅទូទាំងពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំ២០២៥ នឹងសម្រេចបានកំណើនចន្លោះពី​ ៤,៥% ទៅ៥% ប៉ុន្តែក្រុមអ្នកវិភាគព្រមានអំពីអតុល្យភាព ដែលកំពុងបន្តកើតមានដូចជាតម្រូវការចុះខ្សោយ និងហានិភ័យនៃអតិផរណា ទោះបីជាមានការគាំទ្រផ្នែកគោលនយោបាយយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ សេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ កំពុងរីកចម្រើនខ្លាំងដោយសារតម្រូវការខ្ពស់លើបចច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដោយតាមការព្យាករថា កោះតៃវ៉ាន់ នឹងសម្រេចបានកំណើនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងរយៈពេល១៥ឆ្នាំមកនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មជំរុញឱ្យអ្នកផលិតក្នុងស្រុកពង្រឹងគុណភាពទំនិញ ដើម្បីធានាការប្រកួតប្រជែងក្រោយតម្រូវការហក់ឡើងខ្ពស់

ស្របពេលដែលតម្រូវការប្រើប្រាស់ផលិតផលក្នុងស្រុកកំពុងមានការកើនឡើងខ្លាំង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញដល់អ្នកផលិតក្នុងស្រុកផ្ដោតលើការពង្រឹងគុណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ