បំណុលចិន

ចិនថា ខ្លួនបានអនុគ្រោះបំណុលជាង ២ពាន់លានដុល្លារ ចំពោះប្រទេសក្រីក្រដែលបានជំពាក់


ប្រទេសចិន បានពង្រីកបន្ថែមការលើកលែងបំណុលចំពោះប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលបានជំពាក់ខ្លួន ដោយសរុបទៅមានតម្លៃជាទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។ ការលើកលែងបំណុលនេះ គឺធ្វើឡើងនៅក្រោមក្របខណ្ឌដែលប្រទេសចិនជាសមាជិកនៃប្រទេសមានសេដ្ឋកិច្ចនាំមុខ ហៅកាត់ G20 ហើយចំនួនបំណុលដែលចិនអនុគ្រោះនេះ គឺមានច្រើនជាងគេបំផុតបើធៀបនឹងការអនុគ្រោះរបស់ប្រទេសជាសមាជិកផ្សេងៗទៀត។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន ដែលបានបញ្ជាក់នៅថ្ងៃនេះ។
ចិនថា ខ្លួនបានអនុគ្រោះបំណុលជាង ២ពាន់លានដុល្លារ ចំពោះប្រទេសក្រីក្រដែលបានជំពាក់
ដោយ

លោក លាវ គុណ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​អះអាង​អំពី​ការ​លើកលែង​បំណុល​ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍នេះ គឺ​នៅពេលដែល​បណ្ដាប្រទេស​នៅតំបន់អាហ្វ្រិក បាន​រងការ​វាយប្រហារខ្លាំង​ដោយសារតែ​ជំងឺ​រាតត្បាត​កូវីដ-១៩ ហើយ​ប្រទេស​ទាំងនោះ កំពុង​ប្រឈម​នឹង​វិបត្តិ​បំណុល​មួយ​បន្ថែមទៀត។ ប្រទេសតំបន់អាហ្វ្រិកទាំងនោះ ក៏ត្រូវការ​ជំនួយ​រយៈពេលវែង​ ជាង​អ្វីដែល​ផ្ដល់​ជូន​តាមរយៈ​គំនិតផ្ដួចផ្ដើម​ពន្យារសេវា​បំណុល​របស់​ប្រទេស G20នេះទៅទៀត​ ពោលគឺ​ធ្វើយ៉ាងណា​ជួយឲ្យ​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​នៅពេលខាងទៀត និង​ការរក្សាបាន​នូវ​ការវិនិយោគ​ឲ្យ​បន្ដ​ហូរចូលមកកាន់​ប្រទេសខ្លួន។

ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ចិន, ភ្នាក់ងារ​ជំនួយ​របស់ប្រទេស និង​ធនាគារ​នាំចេញ​នាំចូល​របស់ចិន ដែលជា​ម្ចាស់បំណុល​ទ្វេភាគី​ផ្លូវការ​នោះ បាន​ផ្អាក​ការទូទាត់​បំណុល​ពីប្រទេស​ចំនួន ២៣ ប្រទេស ដែលមាន​តម្លៃសរុប​ដល់ទៅ ជាង​១ ពាន់​៣រយ​លាន​ដុល្លារអាមេរិក។ នេះបើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ​ចិន។

ធនាគារ​អភិវឌ្ឍន៍ចិន ដែលជា​ម្ចាស់​បំណុល​បែបពាណិជ្ជកម្ម ក៏បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង ជាមួយប្រទេស​កំពុង​អភិវឌ្ឍន៍​ដែលជាប់ទាក់ទង​នឹង​ការ​ផ្អាកទូទាត់​សងបំណុល​ក្នុងតម្លៃ​ ៧៤៨ លាន​ដុល្លារអាមេរិក​ផងដែរ​ នៅចុង​ខែ​កញ្ញា​កន្លងទៅនេះ។

ទោះយ៉ាងណា ចំនួន​នេះ គឺនៅមានតិចតួចនៅ​ឡើយ បើធៀបជាមួយនឹង​បំណុល​ដែលប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងនោះ បាន​ចំពាក់​ប្រទេសចិន។ ប្រទេស​ក្រីក្រ ដែលមាន​ជំពាក់​បំណុល​ទ្វេភាគី​​ជាមួយនឹង​ប្រទេស​ G20 គឺមាន​រហូតដល់ទៅ ១៧៨ ពាន់លាន​ដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ហើយក្នុង​ចំណោម​នោះ ជំពាក់ប្រទេស​ចិន មានដល់ទៅ​ ៦៣% ទៅហើយ។ នេះបើតាម​ការសិក្សា​របស់​ធនាគារ​ពិភពលោក។

ប្រទេស​ចិន សហរដ្ឋអាមេរិក និង​ប្រទេស​ G20 ផ្សេងទៀត បាន​ផ្ដល់ជូន​ប្រទេស​ក្រីក្រ​បំផុត​ក្នុងពិភពលោក ដែលភាគច្រើន​នៅក្នុង​តំបន់​អាហ្វ្រិក សម្រាប់​ការលើកលែង​ការសង​បំណុល​រហូត ដល់​ពាក់កណ្ដាល​ឆ្នាំ២០២១ និង​សម្រេចថា ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​ក៏អាចនឹងពន្យារពេល​ ៦ខែ​បន្តទៀត​ផងដែរ។

លោក លាវ រដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ​ចិន បញ្ជាក់ថា ចិន​មានឆន្ទៈ​ក្នុងការ​បង្កើត​ហិរញ្ញប្បទាន​ជួយដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយការគាំទ្រ​កាន់តែច្រើន នឹង​បន្ត​ផ្ដល់ជូន​សម្រាប់​ប្រទេស​ដែលមាន​រងផល​ប៉ះពាល់​ខ្លាំង​ដោយសារតែ​មេរោគរាតត្បាត និង​ស្ថិត​នៅក្រោម​ស្ថានភាព​តានតឹងខ្លាំង ហើយចិន​ក៏​នឹង​ផ្ដល់​អាទិភាព​ដល់ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ-១៩ ទៅកាន់ប្រទេស​មានសេដ្ឋកិច្ច​ក្រីក្រ​ទាំងនោះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យធានារ៉ាប់រងកម្ពុជា រកចំណូលបានជាង ១៨៦លានដុល្លារនៅ ៩ខែ ឆ្នាំ២០២០

ព័ត៌មាន
សមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តមាន កំណើនល្អ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលពីកូវីដ១៩ ក៏ដោយ។ តួយ៉…

ថៃ រំពឹងថាការធ្វើដំណើរកម្សាន្តក្នុងស្រុកនឹងកើនដល់ ៧០លានជើង ក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ បង្ហាញពីក្តីរំពឹងថា លំហូរទេសចរណ៍ក្នុងស្រុកនៅ ក្នុងរយៈពេល ២ខែ មុនដំណាច់ឆ្នាំ ២០២០នេះ នឹងអាចជំរុញឲ្យមាន ដំណើរកម្សាន្តក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ