ធនាគារពិភពលោកបង្កើនការព្យាករសេដ្ឋកិច្ចចិន

ធនាគារពិភពលោកបង្កើនការព្យាករសេដ្ឋកិច្ចចិនកាន់តែខ្ពស់ ក្រោយមើលឃើញពីសម្ទុះចាក់វ៉ាក់សាំង


ធនាគារពិភពលោក ថ្មីៗនេះ បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២១នេះ ថាអាចនឹងហក់ឡើងដល់ទៅ ៨,៥% ខណៈដែលការព្យាករកាលពីមុនថាមានត្រឹមតែ ៨,១% ប៉ុណ្ណោះ។ ការបង្កើនការព្យាករសេដ្ឋកិច្ចចិនកាន់តែខ្ពស់ជាងមុននេះ បន្ទាប់ពីធនាគារពិភពលោកមើលឃើញពីការស្ទុះងើបឡើងវិញលឿននៃសេដ្ឋកិច្ចចិន ចំពេលដែលល្បឿននៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះ គឺលឿនរហ័សជាងគេបំផុត។
សេដ្ឋកិច្ចចិន២០២១ នឹងកើន៨,៥%

រហូត​មក​ទល់​ពេល​នេះ ចិន​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្លួន​ជាង​១​ពាន់​លាន​ដូ​ស​ហើយ ខណៈ​ដែល​ការ​ចាក់​វ៉ាក់សាំង​បាន​លឿន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​កម្លាំង​ច​លករ​ដ៏​សំខាន់​មួយ ក្នុង​ការ​ជួយ​រុញ​នាវា​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយ​ៗ ឲ្យ​ងើប​ចេញពី​វិបត្តិ​មេរោគ​កូ​វី​ដ​-១៩ បាន​លឿន​ដែរ​។

របាយការណ៍​របស់​ធនាគារពិភពលោក​បាន​កត់សម្គាល់​ឃើញ​នូវ​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត​នៃ​សេដ្ឋកិច្ច​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ដំបូង​គេ ដែល​បាន​ងើបឡើង​វិញ​ពី​វិបត្តិ​មេរោគ​រាតត្បាត​។

សកម្មភាព​រោងចក្រ និង អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ចិន បាន​ត្រឡប់​មក​រក កម្រិត​ដូច​កាល​មុន​ពេល​មាន​មេរោគ​រាតត្បាត​វិញ​ហើយ បើ​ទោះបីជា​អាជ្ញាធរ​បាន​ដាក់​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​ខ្លះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ក៏​ដោយ​។

បើ​តាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក បន្ទាប់​ពី​កើនឡើង​ដល់​កំណើន​៨,៥% នៅ​ឆ្នាំ​២០២១​នេះ សេដ្ឋកិច្ច​ចិន​ទំនងជា​ថមថយ​កំណើន​មក​វិញ​នៅ​ត្រឹម ៥,៤%​វិញ នៅ​ឆ្នាំ​២០២២​។

ការ​ព្យាករ​របស់​ធនាគារពិភពលោក បាន​លើក​ឡើង​ថា មាន​តែ​ប្រទេស​ចិន និង​វៀតណាម​ប៉ុណ្ណោះ នៃ​ប្រទេស​តំបន់​អាស៊ី ដែល​មានការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​ទម្រង់​ជា​អក្សរ​វី (V) មាន​ន័យ​ថា​មានការ​ធ្លាក់​ចុះ​លឿន តែ​ងើបឡើង​វិញ​លឿន​រហ័ស ត្រឡប់​មក​រក​ស្ថានភាព​ដូច​មុន​ពេល​មិន​ទាន់​មាន​ផ្ទុះ​កូ​វី​ដ​-១៩​វិញ​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ យ៉ាង​សកម្មភាព​សម្រាប់​ប្រជាជន​របស់​ខ្លួន​ឲ្យ​បាន​ដល់ ៤០% នៅ​ត្រឹម​ដើមរដូវ​ក្ដៅ​នេះ នៅ​គ្រា​ដែល​ធនាគារពិភពលោក បាន​គូសបញ្ជាក់​ថា ការ​ងើបឡើង​វិញ​ពេញលេញ​នៃ​សេដ្ឋកិច្ច គឺ​ត្រូវការ​ការ​បន្ដ​ដំណើរការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន និង​ទូលំទូលាយ​សម្រាប់​ប្រជាជន​របស់​ប្រទេស​នីមួយ​។

ទិន្នន័យ​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​សកលលោក​ដែល​រៀបចំ​ឡើង​ដោយសារ​ព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់ខែ​មិថុនា​ឆ្នាំ​២០២២១ ពិភពលោក​មានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ បាន​ជាង​៣​ពាន់​លាន​ដូ​ស​ហើយ ដោយ​ក្នុង​នោះ មាន​១៨០​ប្រទេស​បាន​ចាក់​វ៉ាក់សាំង ដោយ​ក្នុង​នោះ​មួយ​ថ្ងៃ​ៗ​ប្រទេស​ទាំង​អស់នោះ ចាក់​បាន​ប្រហែល​ជាង ៤៣​លាន​ដូ​ស​។

ក្នុង​ចំណោម​នោះ ប្រទេស​ចិន​មានការ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ជាងគេ​មាន​ដល់​ទៅ ជាង​១​ពាន់​២​រយ​លាន​ដូ​ស​ហើយ បន្ទាប់​មក​គឺ​អឺរ៉ុប​ចាក់​បាន​ប្រមាណ ៣៦០​លាន​ដូ​ស ឥណ្ឌា មាន​ជាង​៣៣២​លាន​ដូ​ស និង​អា​មេ​រិ​ក​មាន​ជាង​៣២៥​លាន​ដូ​ស​។ ស្រប​ពេល​ដែល​ពិភពលោក កំពុង​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​បាន​កាន់តែ​ច្រើន ប៉ុន្ដែ បញ្ហា​មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី នៅ​តែ​ជា​បញ្ហា​ចោទ​ដ៏​សំខាន់​មួយ​សម្រាប់​ពិភពលោក​ទាំងមូល ដ្បិតថា​មេរោគ​បាន​និង​កំពុង​បន្ដ​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​មួយ​ចំនួន បើ​ទោះបីជា​ប្រទេស​ខ្លះ​បាន​ចាក់​វ៉ាក់សាំង​ការពារ​គ្រប់​ចំនួន​ដូ​ស​ហើយ​ក្ដី ក៏​នៅ​តែ​ប្រឈម​នឹង​ការ​ផ្ទុះ​រាលដាល​មេរោគ​បំប្លែង​ថ្មី​នេះ​ដែរ តួយ៉ាង​ដូច​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល និង អង់គ្លេស​ជាដើម​នៅ​ពេល​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងថា បានចំណូលជាង៦,៦ពាន់ដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិដល់ ៣លាននាក់ នៅឆ្នាំ២០២១

ព័ត៌មាន
ចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅ ប្រទេសថៃបាននិងកំពុងចាប់ផ្ដើមនូវគម្រោងទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកោះភូ…

ចរន្ដទេសចរណ៍ពិភពលោក នឹងបន្ដដុនដាបរហូតដល់ឆ្នាំ២០២៣?

ព័ត៌មាន
ចរន្តនៃវិស័យទេសចរណ៍អន្តរជាតិ នឹងស្ថិតតែបន្តដុនដាបទៀត សម្រាប់ពេញមួយឆ្នាំ២០២១នេះ ដែលបណ្តាលឲ្យពិភពលោកខាតបង់ទឹកប្រាក់អស់ជិត ២,៤ ទ្រីលានដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ