និយ័តករទូរគមនាគមន៍-ខ្សែការប្លិ៍អុបទិកខុសច្បាប់

និយ័តករទូរគមនាគមន៍កម្ពុជា បង្ក្រាបការលួចស្ថានាបណ្ដាញខ្សែការប្លិ៍អុបទិករបស់ក្រុមហ៊ុន ស្មាតបានប្រមាណ១៦គីឡូម៉ែត្រ


និយ័តករទូរគមនាគមន៍កម្ពុជា បានចុះបង្ក្រាបការលួចស្ថានាបណ្ដាញខ្សែការប្លិ៍អុបទិក របស់ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ប្រមាណ១៦គីឡូម៉ែត្រ ដែលមានទីតាំង៣ផ្សេងគ្នា ស្ថិតក្នុងខេត្តចំនួន២ គឺខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់យ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
ខ្សែការប្លិ៍អុបទិកខុសច្បាប់
ដោយ

ក្រោយ​កិច្ចសហការ រវាង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​អគ្គ​ធិ​ការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចុះ​បង្ក្រាប​ការ​លួច​ស្ថា​នា​បណ្ដាញ​ខ្សែ​ការ​ប្លិ៍​អុ​ប​ទិ​ក ខាងលើ ក្រុម​អ្នកជំនាញ​បាន​រឹបអូស​រាល់​វត្ថុ​តាង​យក​មក​រក្សា​ទុក ដើម្បី​ចាត់ការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន​និង​បណ្ដឹង​ប្រឆាំង​ទៅ​នឹង​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ​អិ​ល​ធី​ឌី ផង​ដែរ​។ ទន្ទឹម​នឹង​ការ​ប្រកាស​នេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​រាល់​ការ​ស្ថាបនា​បណ្ដាញ​ខ្សែ​ការ​ប្លិ៍​អុ​ប​ទិ​ក នានា​ទាំងឡាយ នៅ​ទូ​ទាំង​ប្រទេស ជា​បន្តបន្ទាប់​ទៀត ដើម្បី​ធានា​ថា ការ​ស្ថាបនា​ទាំងនោះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​អនុលោម​ភាព​គតិ​យុ​ត្ត​និង​បច្ចេកទេស​។

បើ​ទោះបី កន្លង​មក និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា តែងតែ​ជូនដំណឹង ណែនាំ ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន តែ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ មួយ​ចំនួន​នៅ​តែ​បន្ត​បំពាន​ច្បាប់​យ៉ា​គឃ្លើន​។ ដូច្នេះ ជា​ថ្មី​ម្ដងទៀត និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បន្ត​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ ឱ្យ​គោរព​ច្បាប់​និង​បទ​បញ្ញា​តិ្ត​ពាក់ព័ន្ធ ព្រមទាំង​ពិនិត្យ​លក្ខខណ្ឌ ដែល​មាន​ចែង​ក្នុង​អាជ្ញា​បណ្ណ ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ធ្វើ​សកម្មភាព​អ្វីមួយ​៕

None



អត្ថបទបន្ទាប់


១០ឆ្នាំក្រោយ វៀតណាមគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថ្មីចំនួន ៩ ខ្សែបន្ថែម

ប្រទេសវៀតណាមគ្រោងនឹងសាងសង់ផ្លូវដែកថ្មីចំនួន ៩ ខ្សែបន្ថែមទៀត ដែលមានចម្ងាយផ្លូវជាង ២ ពាន់៣០០គីឡូម៉ែត្រនៅឆ្នាំ ២០៣០ ខណៈដែលប្រទេសនេះ បានព្យា…

ឧបករណ៍តេស្តកូវីដ១៩ទើបរកឃើញរបស់ចិន អាចតេស្ដដឹងលទ្ធផលក្នុងរយៈពេលត្រឹមតែ១០នាទី

ការស្រាវជ្រាវចុងក្រោយដោយអ្នកវិទ្យាសាស្ត្រចិនបានជួយសម្រួលដល់ការធ្វើតេស្ត ដោយប្ដូរពីការយកសំណាកតាមបំពង់ក ឬច្រមុះទៅជាការប្រើឧបករណ៍តេស្តតាមផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ