ក្រុមហ៊ុន Tesla

ម្ចាស់ភាគហ៊ុនធំៗរបស់ក្រុមហ៊ុន Tesla យល់ព្រមផ្តល់ប្រាក់បំណាច់ជិត១ទ្រីលានដុល្លារដល់លោក Elon Musk ប៉ុន្ដែដាក់លក្ខខណ្ឌដ៏លំបាកមួយ


នៅទីបំផុតក្រុមភាគហ៊ុនិករបស់ក្រុមហ៊ុន Tesla បានឯកភាពលើការផ្តល់ប្រាក់បំណាច់ជិត១ទ្រីលានដុល្លារដល់លោក អេឡុន ម៉ាស់ (Elon Musk) នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រាក់បំណាច់នេះនឹងត្រូវបង់ជាដំណាក់កាល។ ទន្ទឹមនឹងការឯកភាពនេះ ក្រុមភាគហ៊ុនិកបានដាក់លក្ខខណ្ឌឱ្យមហាសេដ្ឋីបច្ចេកវិទ្យារូបនេះត្រូវជួយដឹកនាំធ្វើយ៉ាងឱ្យតម្លៃរបស់ក្រុមហ៊ុននេះឈានដល់ជិត៩ទ្រីលានដុល្លារនៅមួយទសវត្សរ៍ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ក្រុមហ៊ុន Tesla
ដោយ

ក្រោយមានការទាមទារអស់រយៈពេលជាច្រើនខែ នៅទីបំផុតម្ចាស់ភាគធំៗរបស់ក្រុមហ៊ុន ថេស្លា (Tesla) បានយល់ព្រមផ្ដល់ប្រាក់បំណាច់ជិត១ទ្រីលានដុល្លារដល់កំពូលមហាសេដ្ឋី អេឡុន ម៉ាស់ (Elon Musk) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ យ៉ាងណាមិញម្ចាស់ភាគហ៊ុនបានដាក់ស្នើសុំផ្ដល់ប្រាក់ទាំងនេះជា១២ដំណាក់កាល និងទាមទារឱ្យមហាសេដ្ឋីបច្ចេកវិទ្យារូបនេះត្រូវជួយដឹកនាំក្រុមហ៊ុននេះឱ្យឈានដល់តម្លៃជិត៩ទ្រីលានដុល្លារនៅមួយទសវត្សរ៍ខាងមុខ។

បន្ថែមលើប្រាក់បំណាច់នេះលោក អេឡុន ម៉ាស់ ទទួលបានភាគហ៊ុនរហូតដល់៤២៥លានហ៊ុននៅក្នុងក្រុមហ៊ុនថេស្លា និងអំណាចបោះឆ្នោតជិត២៥%។ តែយ៉ាងណាកំពូលមហាសេដ្ឋីរូបនេះហាក់មានការបារម្ភចំពោះអំណាចនៃការគ្រប់គ្រងការបោះឆ្នោតនៅក្នុងក្រុមហ៊ុន Tesla ដោយលោកបានចោទជាសំណួរថា តើលោកអាចនឹងត្រូវបានបណ្តេញចេញពីក្រុមហ៊ុននេះនៅពេលណាមួយនាពេលអនាគតឬយ៉ាងណា៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាម៉េរិក ជំរុញឱ្យចិន បើកឱ្យកោះតៃវ៉ាន់ អាចចូលរួមកិច្ចប្រជុំកំពូល APEC ដោយស្មើមុខ ស្មើមាត់ពេលចិន ធ្វើជាម្ចាស់ផ្ទះ

សហរដ្ឋអាម៉េរិក បានដាក់វិញ្ញាសាសាមីការថ្មីដ៏ស្មុគស្មាញឱ្យមហាយក្សចិន ដោះស្រាយទៀតហើយ ដោយលើកនេះបានទាមទារឱ្យមហាយក្សចិន ត្រូវតែអនុញ្ញាតឱ្យកោះតៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ